កញ្ញា Peypey Ly ដែលអ្នកលេងហ្វេសប៊ុក ជាយុវវ័យភាគច្រើន បានស្គាល់ តាមរយៈវីឌីអូឃ្លីប របស់នាង នាពេលកន្លងមកនោះ បានធ្វើអោយ មានការភ្ញាក់ផ្អើល សារជាថ្មី ដោយសារតែនាងបាន ទំលាយការពិត នូវរឿងរ៉ាវមួយចំនួន ដែលទាក់ទងនឹង នារីលេបថ្នាំសម្លាប់ខ្លួន ដែលមានឈ្មោះថា ស្រីនាង។ តាមរយៈវីឌីអូឃ្លីបមួយ របស់ Peypey Ly ដែលនាងទើបតែបង្ហោះ នាពេលថ្មីៗនេះ អាចឲ្យយើងដឹងបានថា Peypey Ly តាមពិតទៅ ជាមិត្តភក្តិ របស់ស្រីនាង ហើយអ្នកទាំងពីរ សុទ្ធតែមានទំនាក់ទំនង ជាមួយនឹង បុរសមានឈ្មោះថា បញ្ញា ដែលស្រីនាង ស្រលាញ់ រហូតដល់ថ្នាក់ហ៊ាន លេបថ្នាំសម្លាប់ ខ្លួនឯងនោះ។
យ៉ាងណាមិញ អ្វីដែលធ្វើអោយ អ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើល បំផុតនោះ គឺត្រង់ចំនុចដែល Peypey Ly បានលើកឡើងថា ស្រីនាងទើបតែស្គាល់ បុរសឈ្មោះ បញ្ញា បាន ៥ ឬ ៦ ថ្ងៃ ប៉ុណ្ណោះ តែនាងបែរជា ស្រលាញ់គេងប់ងល់ រហូតដល់ថ្នាក់ ហ៊ានប្រព្រឹត្តអំពើល្ងង់ខ្លៅ ដោយមិនអាណិត ដល់អ្នកមានគុណ ដែលខំបង្កើត និង ចិញ្ចឹមបីបាច់មើលថែ តាំងពីតូចក្រូចឆ្មា រហូតដល់ធំ មកទល់ពេលនេះ ទៅវិញ។ ក្នុងនោះដែរ Peypey Ly បានសម្តែងការសោកស្តាយ ចំពោះទង្វើរបស់ស្រីនាង ព្រមទាំងបាន រៀបរាប់ និង ផ្តល់ជា គំនិតយោបល់ជាច្រើន ក្នុងនាមជាមិត្តភក្តិ ដើម្បីពន្យល់ដល់នាង អោយមានការ គិតពិចារណាឡើងវិញ ផងដែរ។ ហើយនាងបាន ប្រើពាក្យមួយឃ្លាថា សង្សារ គ្រាន់តែជាអ្នកដ៏ទៃ ប៉ុណ្ណោះ។ ហេតុនេះហើយវាគ្មានតម្លៃអ្វី ដែលត្រូវ យកជីវិតរបស់ខ្លួន មកលះបង់ ដើម្បីមនុស្សប្រុសម្នាក់ ដោយមិនគិតដល់ ឪពុកម្តាយរបស់ខ្លួន ដែលខំចិញ្ចឹមបីបាច់ និង មិនគិតពីលទ្ធផលចុងក្រោយ យ៉ាងដូច្នេះ នោះទេ។
ទោះជាយ៉ាងណា នេះក៏អាចជា វីឌីអូឃ្លីប បកស្រាយ បញ្ចេញមតិយោបល់មួយ សំរាប់យុវវ័យគ្រប់រូប យកមកគិតពិចារណា ផងដែរ ជាពិសេស អ្នកដែលមានស្នេហា ហើយ នេះជាមេរៀន ក្នុងជីវិតមួយ ដែលយុវវ័យ គួរចៀសវាងអោយឆ្ងាយ និង មិនគួរយកតម្រាប់តាមឡើយ ព្រោះថាការជ្រើសរើសយក សេចក្តីស្លាប់ មកដោះស្រាយ បញ្ហាស្នេហា ជារឿងដ៏ល្ងង់ខ្លៅ ជាទីបំផុត និង លើសពីនេះ បែរជាទទួលបាន ការសើចចំអក មើលងាយមិនអោយតម្លៃ ទៅទៀត ហើយថែមទាំង ប៉ះពាល់ដល់កិត្តិយស សង្គមជាតិ និង ក្រុមគ្រួសារ យ៉ាងខ្លាំងទៀតផង។
បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ដែលជាការបកស្រាយ របស់ Peypey Ly ប្រាប់ដល់ ស្រីនាង ៖


No comments:
Post a Comment