Friday, May 31, 2013

លោក Chuck Hagel ចោទរដ្ឋាភិបាលចិន ថាពាក់ព័ន្ធការវាយប្រហារលើ Internet


1 ម៉ោងមុន | ដោយ ៖
សឹ​ង្ហ​បូ​រី​៖​ ក្នុង​កិច្ចប្រជុំ​ Shangri-La​ ប្រចាំឆ្នាំ​លើក​ទី​ ១២​ នៅ​សឹ​ង្ហ​បូ​រី​ នា​ថ្ងៃ​សៅរ៍​នេះ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​ Chuck​ Hagel​ បាន​ធ្វើការ​ចោទប្រកាន់​ដល់​រដ្ឋាភិបាល​ចិន​ ថា​ពាក់ព័ន្ធ​ការ​វាយប្រហារ​លើ​ Internet​ លួច​យក​ឯកសារ​សម្ងាត់​របស់​សហរដ្ឋអាមេរិក​កាលពីដើម​ស​ប្ដា​ហ៍​មកនេះ​។​

​ការ​ថ្លែង​ចោទប្រកាន់​របស់​លោក​ Hagel​ ត្រូវ​បាន​គេ​ចាត់ទុកជា​ជំហាន​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​ចំនង​ការទូត​របស់​ ប្រទេស​ទាំង​ ២​ ដែល​គេ​ដឹង​ថា​នឹង​មានការ​ប្រជុំ​មួយ​លើក​ឡើង​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ហើយ​អាច​នឹង​មានការ​ពិភាក្សា​លើ​បញ្ហា​លួច​ឯកសារ​សម្ងាត់​នេះ​ផង​ដែរ​។​
​លោក​ Chuck​ Hagel​ បាន​ក្នុង​កិច្ចប្រជុំ​ Shangri-La​ ថា​ សហរដ្ឋអាមេរិក​បាន​បង្ហាញ​នូវ​កង្វល់​ជុំវិញ​ករណី​ចោះ​ចូល​លួច​ឯកសារ​ សម្ងាត់​ ដែល​រក​ឃើញ​ថា​មានការ​ពាក់ព័ន្ធ​ពី​រដ្ឋាភិបាល​ និង​កងទ័ព​ចិន​ សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ជា​ដៃគូ​សហ​ការណ៍​សេដ្ឋកិច្ច​ដ៏​ធំ​ ហេតុនេះ​ហើយ​ករណី​បែប​នេះ​គឺ​អាច​នាំ​ឱ្យ​មាន​កិច្ចប្រជុំ​មួយ​ដើម្បី​ ដោះស្រាយ​វា​ផង​ដែរ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក​ប្រធាន​ Xi​ Jinping​ ប្រមុខរដ្ឋ​ចិន​ និង​ធ្វើ​ដំណើរ​មក​ប្រជុំ​ការងារ​ជាមួយ​លោក​ Barak​ Obama​ នា​ថ្ងៃ​ទី​ ៧​ មិថុនា​ខាង​មុខ​នេះ​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
us-defense-secretary-chuck-hagel-speaks-at-the-12th-shangri-la-dialogue-in-singapore-on-june-1-2013-2

No comments:

Post a Comment