ប៉ុន្មានថ្ងៃកន្លងមកនេះ វីឌីអូ រូបភាព ក៏ដូចជា ព័ត៌មានផ្សេងៗ ទាក់ទងនឹង នារីវ័យក្មេងម្នាក់ ដែលបាន អារដៃ និង លេបថ្នាំ សម្លាប់ខ្លួននោះ បានក្លាយជា ប្រធានបទ យ៉ាងក្តៅគគុក ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅកម្ពុជា ហើយឃើញថា មានមតិអវិជ្ជមាន មួយចំនួន បានធ្វើការវាយប្រហារ រិះគន់ មកលើនារីរូបនេះ។ ដោយក្នុងនោះ មតិមួយចំនួន បានមានការសង្ស័យថា នាងបានធ្វើពុត និង មិនបានលេបថ្នាំនោះទេ ហើយក៏មាន មតិខ្លះទៀត បានលើកឡើងថា នេះគ្រាន់តែជា ការសម្តែងឆាកល្ខោន របស់នាង ដើម្បីចង់ល្បី តែប៉ុណ្ណោះ។
យ៉ាងណាមិញ ស្របពេលដែល អ្នកប្រើប្រាស់ហ្វេសប៊ុក ភាគច្រើន កំពុងចាប់អារម្មណ៍ និង ចង់ដឹង ចង់ឃើញ ពីស្ថានភាព របស់នាងនោះ កាលពីយប់មិញនេះ នាងបានថតនូវវីឌីអូឃ្លីប រយៈពេល ៤នាទីមួយ បង្ហាញពីស្ថានភាព របស់នាងដល់ អ្នកមិត្តភក្តិក្នុងហ្វេសប៊ុក និង អ្នកដែលបានយកចិត្តទុកដាក់ ផ្តល់កំលាំងចិត្តដល់នាង តាមការបញ្ចេញមតិ នាពេលកន្លងមកនេះ។ ហើយក្នុងនោះដែរ នាងក៏បានរៀបរាប់ និង បកស្រាយបំភ្លឺការពិត ជូនដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន ដែលមានការមិនពេញចិត្ត នូវទង្វើរបស់នាង និង បានរិះគន់ តិះទាន ព្រមទាំងជេរដល់នាង ថែមទៀតនោះ អោយបានដឹងថា នាងពិតជាបានលេបថ្នាំ និង អារដៃ មែន ហើយអ្វីដែលនាងសង្កត់ធ្ងន់នោះ គឺបាននិយាយថា នាងធ្វើនេះជាការពិត និង មិនមានបំណង ចង់ល្បីអ្វីនោះទេ។ បើប្រិយមិត្ត ចង់ដឹងកាន់តែច្បាស់ នៅក្នុងរឿងនេះ សូមស្តាប់សម្តីទាំងស្រុង របស់នាង នៅក្នុងវីឌីអូ ខាងក្រោមនេះ ៖
តើប្រិយមិត្តមានមតិយោបល់យ៉ាងណាខ្លះដែរ ចំពោះការបកស្រាយរបស់នាង?
ដោយ សី
ខ្មែរឡូត
No comments:
Post a Comment