
លោកស្រី ហ៊ីឡារី គ្លីនតុន ពេលមកទស្សនកិច្ចកម្ពុជា។ ភ្នំពេញ ប៉ុស្តិ៍
នៅថ្ងៃពុធ ទី ២៩ ឧសភានេះលោកស្រីនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ហើយនឹងពិភាក្សាអំពីវឌ្ឍនភាពឆ្ពោះទៅរងការលុបបំបាត់ការឆ្លងមេរោគ អេដស៍ ជាមួយតំណាងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NCHADS)។ នេះបើតាមលោក មៀន ឈីវុន ប្រធាន NCHADS បានបញ្ជាក់ឲ្យដឹង។
យោង តាមសេចក្តីថ្លែងការណ៍របស់មូលនិធិគ្លីនតុន បានឲ្យដឹងថានៅថ្ងៃទី៣០ ខែឧសភា លោកស្រីនឹងទៅទស្សនកិច្ចមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ចាប់តាំងពីមូលនិធិ CHAI បានចាប់ផ្តើមធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០៥ កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទីមួយ ក្នុងពិភពលោកដែលមានលទ្ធភាពទទួលបានការព្យាបាលអ្នកជំងឺអេដស៍ពេញ វ័យនិងកុមារហើយឥឡូវនេះកំពុងធ្វើការងារលុបបំបាត់ការឆ្លង ជំងឺអេដស៍ពីម្តាយទៅកូន»។
ដូចម្តាយរបស់លោកស្រីកាលពីវិច្ឆិកា លោកស្រី Chelsea បានធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា កាលពីដើមសប្តាហ៍នេះនិងបានចូលរួមកម្មវិធីដាក់ដំណើរការនៃគម្រោង បន្សុទ្ធទឹកពីមុនពេលបន្តធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី៕ PS
ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment