គូស្នេហ៍បុរសទាំង ២ នេះមានឈ្មោះថា Vincent Aubin និង Bruno Boileau ដែលធ្លាប់បានរស់នៅជាមួយគ្នាអស់រយៈពេលជាង ៦ ឆ្នាំក្រោយពេលដែលបានពាក់ជញ្ជៀនរៀបការហើយនោះ ត្រូវបានគេប្រកាសនាមថាជាគ្រួសារដែលជួបជុំគ្នាដោយអាពាហ៍ពិពាហ៍ និងទទួលស្គាល់ដោយច្បាប់។
ទោះជាយ៉ាងណាក៏គេសង្កេតឃើញថាការរៀបការភេទដូចគ្នានៅបារាំង ត្រូវបានគេចាត់ទុកជាអំពើអសីលធម៌ពីសំនាក់ប្រជាជនមួយភាគ ដោយយល់ឃើញថាការរៀបការភេទដូចគ្នានេះវាមិនចាំបាច់នោះទេ ព្រោះមិនមានមនុស្សរាប់រយលាននាក់ត្រូវការដាច់ខាតត្រូវតែរៀបការ ភេទដូចគ្នាឯណា ហេតុអ្វីត្រូវដល់ថ្នាក់ចេញច្បាប់ ហើយទស្សនមួយទៀតគឺថាការរៀបការគឺរវាងបុរស និងស្ត្រី ដែលត្រូវបង្កើតកូន ហើយការរៀបការភេទដូចគ្នាគឺជារឿងផ្ទុយពីធម្មជាតិ និងសូម្បីតែក្នុងគម្ពីគ្រឹស្តសាសនាក៏បានទុកវាជាអំពើបាបមួយ ផងដែរ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា




No comments:
Post a Comment