Tuesday, May 28, 2013

បុកអីបុកយ៉ាងនេះ

1 ម៉ោងមុន | ដោយ ៖
​​ភ្នំពេញ​៖​ រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ កាលពី​វេលា​ម៉ោង​ ១​នឹង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ឧសភា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​។​
​​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ប្រុស​ស្រី​ចំនួន​៤​នាក់​ បាន​បើករថយន្ត​ឡិច​ស៊ី​ស​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-0483​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដេញ​បុក​ម៉ូតូ​មួយ​គ្រឿង​ ខណៈនោះ​រថយន្ត​ឡិច​ស៊ី​សបាន​រេ​ចង្កូត​បុក​ចំ​គូទ​រថយន្ត​ស៊ី​ន​ទ្រី​ ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នកបើកប​រថយន្ត​ឡិច​ស៊ី​សម្នាក់​រង​របួស​បែកក្បាល​។​ ខណៈនោះ​ដែរ​ មាន​បុរស​ម្នាក់​ បាន​បើករថយន្ត​ កាម​រី​បា​ឡែ​ន​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​ មក​បុក​ចំ​គូទ​រថយន្ត​ឡិច​ស៊ី​ស​ RX300​ បន្ថែម​ទៀត​ បណ្តាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវការ​ខូចខាត​ ហើយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​
​​គួរ​បញ្ជាក់​ថា​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយសារ​ភាគី​រថយន្ត​ឡិច​ស៊ី​ស​ បើកបរ​ក្នុង​ល្បឿន​លឿន​ ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ ដឹក​សំរាម​ បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង​ទៅ​ ហើយ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ម្នាក់​រង​របួសធ្ងន់​ផង​ដែរ​៕​ ជោគជ័យ​
photo 2 photo 4 photo 5

No comments:

Post a Comment