Wednesday, May 22, 2013

ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​​ថាព្រះអង្គ​សព្វ​ព្រះ​ទ័យ​ជាប់​ពន្ធនាគារ ជា​ជាង​​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ

ដាក់​បញ្ចូល​ពេល 22 May 2013, 16:50 AEST
ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​​ថាព្រះអង្គ​សព្វ​ព្រះ​ទ័យ​ជាប់​ពន្ធនាគារ ជា​ជាង​​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ​ទៅ​តាម​ការ​ទាម​ទារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនៅ​កម្ពុជា កំពុង​តម្រូវ​ឲ្យ​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ​ក្នុង​អំឡុង​ពេល​​មួយ​សប្តាហ៍ បើ​មិន​ដូច្នោះ​ទេ ព្រះ​អង្គ​អាច​ត្រូវ​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ ​រយៈ​ពេល​១ឆ្នាំ។
​​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​​ថា នោះ​ជា​ការ​សង​សឹក​ចំពោះ​ព្រះ​អង្គ ដោយសារ​តែ​ទ្រង់​បាន​​ចូល​រួម​​ជាមួយ​គណៈបក្ស​​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​មុន។
មាន​បន្ទូល​ពី ទីក្រុង​ភ្នំពេញ ​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ បាន​ប្រាប់វិទ្យុ​អូស្ត្រាលីថា ព្រះអង្គ​នឹង​មិនធ្វើ​តាម​ការ​ទាម​ទារ​នោះ​ទេ ដោយ​សារ​ព្រះ​អង្គ​ជាសមាជិក​នៃ​​រាជានុវង្ស ដែល​​មាន​ឯករាជភាព​ពី​ច្បាប់រដ្ឋ៕

ប្រធាន​បទ៖

No comments:

Post a Comment