Saturday, May 11, 2013

ស្រវឹងស្រា បើកម៉ូតូទៅ ចងកំហឹង ជាមួយ បង្គោលផ្តល់សញ្ញា លើចិញ្ចើមផ្លូវ រងរបួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បាន រងរបួសបែកមុខ បែកមាត់ ដួលដេកសន្លប់នៅ លើចិញ្ចើមថ្នល់ក្រោយ ពីបើកបរម៉ូតូទាំងសភាពស្រវឹង រួចហើយបានរេចង្កូត ទៅបុកបង្គោល ដែល ក្រសួងសាធារណៈ ការ ដាំតាមចិញ្ចើមថ្នាល់ជាសញ្ញា កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខរោងចក្រ សួនវឌ្ឍនះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាក្សីនៅដែលបាន ឃើញហេតុការណ៍នេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង ជាមួយបង្គោលផ្តល់ជាសញ្ញានេះបង្កឡើងដោយ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំ បានរេចង្កូតទៅបុកបង្គោល ដែលដាំតាមចិញ្ចើមថ្នល់ បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ។
សាក្សីបានបន្តថា ក្រោយហេតុការណ៏ភ្លាមៗ សមត្ថកិច្ចដែលនៅប្រចាំការ ក្បែរនោះ បានទៅជួយ ធ្វើអន្តរាគមន៏ និងបានទូរស័ព្ទហៅរថយន្ត សង្រ្គោះដើម្បី ឲ្យទៅជួយសង្រ្គោះនៅមន្ទីរពេទ្យ។
យោងតាមការបំភ្លឺ របស់សមត្ថកិច្ចបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរូបនេះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា គុបជ្រុង C50 ពណ៏ទឹកសមុទ្រ ពាក់ស្លាកលេខ ប9556 ភព1 ជិះម្នាក់ឯង ដោយធ្វើដំណើរ ក្នុងទិសដៅពី ត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែម៉ូតូបាន រេចង្កូតទៅបុកបង្គោល ដែលដាំនៅចិញ្ចើមថ្នល់ តែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ  ខៃ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបររត់ម៉ូតូឌុប អាស្រ័យដ្ឋាន ស្នាក់នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ត សង្រ្គោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ចេញទៅសង្រ្គោះ និងបានបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែតរីឯម៉ូតូរបស់ជន រងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកជាបណ្តោះអាសន្ននៅនគរបាល ប៉ុស្តិ៍សង្កាត់ក្រាំង ពង្ររង់ចាំប្រគល់ជូន ជនរងគ្រោះនាពេលក្រោយ ។
គួរកត់សម្គាល់ថានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ដែលកើតមានឡើងនៅខណ្ឌពោធិ៍សែន ជ័យនិងខណ្ឌដង្កោជាយរាជធានីភ្នំពេញរាល់ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គ ភាព១១នៃកងពលតូចលេខ៧០ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗទាន់ពេលវេលាដោយមិន ប្រកាន់ថា ជនរងគ្រោះ មានជាអ្នកមាន ឫអ្នកក្រនោះឡើយ ហើយពេលខ្លះ ក្រុមជួយសង្គ្រោះ  បានស្វះស្វែ ងរកសាច់ញាតិ ឲ្យជនរងគ្រោះទៀតផង។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ និងជាប្រធានគ្រប់គ្រង លើការងារជួយសង្គ្រោះ បានថ្លែងឲ្យដឹងថា ក្រុមការងារ របស់លោក នៅយាមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលដែល ជួបគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ហើយបើជនរងគ្រោះ ណាមួយមាន ស្ថានភាពធ្ងន់ធ្ងរ ក្រុមការងារ របស់លោក បានជួយសង្គ្រោះ ជាបឋមសិនដោយសារតែនៅលើរថយន្ត មានបំពាក់ ដោយឧបករណ៍ ជួយសង្គ្រោះគ្រប់បែបយ៉ាង ទំរាំបញ្ជូនទៅដល់ មន្ទីរពេទ្យនោះ៕






ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

No comments:

Post a Comment