ការបញ្ជូនប្រេសិតពិសេសរបស់លោក គីម ជុងអ៊ុន ឲ្យទៅប្រទេសចិននេះ ត្រូវបានប្រកាសឲ្យដឹង ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងខ្លួនឯង។ ចំណែកបណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់ចិនវិញ បានផ្សាយឲ្យដឹងថា ប្រេសិតពិសេសរបស់លោកគីម ជុងអ៊ុន នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសចិន ក៏ប៉ុន្តែ មិនបានបញ្ជាក់លម្អិត អំពីរយៈពេល និងគោលដៅនៃដំណើរទស្សនកិច្ចនេះទេ។
អ្វីដែលគេអាចធ្វើការកត់សម្គាល់បាន គឺនៅត្រង់ថា ចាប់តាំងពីលោកគីម ជុងអ៊ុនបានឡើងកាន់អំណាចបន្តពីឪពុករបស់លោកមក លោកមិនដែលធ្វើដំណើរទៅកាន់ប្រទេសចិននោះទេ ហើយក៏មិនដែលមានការបញ្ជូនមន្រ្តីជាន់ខ្ពស់ឲ្យទៅប្រទេសចិននោះដែរ។ ការ ដែលលោកគីម ជុងអ៊ុន បញ្ជូនប្រេសិតពិសេសឲ្យទៅកាន់ប្រទេសចិននៅពេលនេះ ធ្វើឡើង នៅក្នុងពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិន ដែលជាសម្ព័ន្ធមិត្ត កំពុងស្ថិតក្នុងភាពល្អក់កករខ្លាំង។
កូរ៉េខាងជើង និងចិនចាប់ផ្តើមមើលមុខគ្នាមិនចំ នៅក្រោយពេលដែលមេដឹកនាំក្រុងព្យុងយ៉ាងបានចចេសធ្វើការបាញ់សាកល្បងមីស៊ីល និងសាកល្បងអាវុធនុយក្លេអ៊ែរ ដោយមិនស្តាប់តាមការទាមទាររបស់ចិន។ តបចំពោះកាយវិការនេះ ចិនក៏បានចូលរួមជាមួយអាមេរិក បោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។
បន្ថែមពីលើសំណុំរឿងនុយក្លេអ៊ែរនេះ ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងក៏កាន់តែមានភាពចម្រូងចម្រាសបន្ថែមមួយរឿងទៀត គឺទាក់ទងនឹងរឿងចាប់ជម្រិតអ្នកនេសាទចិន ១៦នាក់ ដោយក្រុមជនប្រដាប់អាវុធកូរ៉េខាងជើង កាលពីពីរសប្តាហ៍មុន ហើយដែលកូរ៉េខាងជើងទើបនឹងដោះលែងមកវិញ ក្រោយពីមានការតវ៉ាទាមទារពីរដ្ឋាភិបាលក្រុងប៉េកាំង។
សាស្រ្តាចារ្យម្នាក់នៅសកលវិទ្យាល័យកូរ៉េខាងត្បូង ហើយដែលមានជំនាញខាងកិច្ចការកូរ៉េខាងជើង បានលើកឡើងថា ការបញ្ជូនប្រេសិតពិសេសរបស់លោកគីម ជុងអ៊ុន ឲ្យទៅប្រទេសចិន នៅពេលនេះ ប្រហែលជាមិនមែនជារឿងចៃដន្យទេ ពីព្រោះថា លោកស៊ី ជីនពីង និងលោកអូបាម៉ា នឹងត្រូវបើកធ្វើជំនួបកំពូល នៅថ្ងៃទី៧ និងទី៨ ខែមិថុនាខាងមុខនេះ ហើយនៅចុងខែមិថុនា នឹងមានជំនួបកំពូលរវាងលោកស៊ី ជីនពីង និងលោកស្រី ប៉ាក់ គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូង ដែល នៅក្នុងជំនួបកំពូលទាំងនេះ បញ្ហានៅឧបទ្វីបកូរ៉េអាចនឹងជាសំណុំរឿងសំខាន់ ដែលគេត្រូវលើកយកមកជជែកគ្នា៕

No comments:
Post a Comment