សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុន Sony ព្យាយាមលក់អាជីវកម្មផលិតកុំព្យូទ័រនេះទៅឲ្យក្រុមហ៊ុន Japan Industrial Partners ក្នុងតម្លៃពី ៣៩៦ ដល់ ៤៩៥ លានដុល្លារ។
សារព័ត៌មាន Nikkei និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបានរាយការណ៍ថា មូលនិធិវិនិយោគជប៉ុននេះនឹងបង្កើតក្រុមហ៊ុនថ្មីមួយ ដែលនឹងបន្តលក់កុំព្យូទ័រផ្ទាល់ខ្លួន និងកុំព្យូទ័រយួរដៃ ក្រោមម៉ាក Vaio ដដែល ដោយក្រុមហ៊ុន Sony នឹងរក្សាភាគហ៊ុនមួយចំនួនតូចក្នុងក្រុមហ៊ុននោះ។
យោងតាមសារព័ត៌មាន Nikkei ថា ក្រុមហ៊ុន Sony មានចំណែកទីផ្សារត្រឹមតែ ១,៩ ភាគរយតែប៉ុណ្ណោះនៅក្នុងទីផ្សារកុំព្យូទ័រផ្ទាល់ខ្លួននៅទូទាំង ពិភពលោកក្នុងរយៈពេល ៩ខែ ដំបូងកាលពីឆ្នាំមុន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sony បានឲ្យដឹងថា សេចក្តីរាយការណ៍ទាំងនោះពុំបានផ្អែកលើមូលដ្ឋានណាមួយ ដែលបញ្ជាក់ថាក្រុមហ៊ុនរបស់យើងបានប្រកាសលក់ក្រុមហ៊ុនផលិត កុំព្យូទ័រនោះទេ ដូច្នេះយើងបដិសេធបំភ្លឺពីសេចក្តីរាយការណ៍ទាំងនោះតែយើងកំពុង សិក្សាពីមធ្យោបាយផ្សេងៗសម្រាប់អាជីវកម្មផលិតកុំព្យូទ័រផ្ទាល់ខ្លួន របស់យើងនេះ»។
ភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានកើនឡើង ៣,៣៣ ភាគរយ ដល់ ១ ៥៨១ យ៉េននៅទីក្រុង តូក្យូ កាលពីព្រឹកថ្ងៃពុធ ដោយស្ទុះងើបឡើងបន្តិចពីការធ្លាក់ថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃ អង្គារ។
សេចក្តីរាយការណ៍ទាំងនោះបានធ្វើឡើង បន្ទាប់ពីទូរទស្សន៍ NHK បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅនេះថា ក្រុមហ៊ុន Sony បានពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតកុំព្យូទ័ររបស់ចិន គឺក្រុមហ៊ុន Lenovo ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយសម្រាប់អាជីវកម្ម ផលិតកុំព្យូទ័រផ្ទាល់ខ្លួននៅបរទេស។
សេចក្តីរាយការណ៍នោះបានបង្ហាញថា ក្រុមហ៊ុន Sony បានចុះកិច្ចព្រមព្រៀងដាច់ដោយឡែកមួយដើម្បីធ្វើអាជីវកម្មជាមួយ មូលនិធិវិនិយោគនៅ ជប៉ុន តែក្រុមហ៊ុន Sony ចាត់ទុកថា សេចក្តីរាយការណ៍មិនត្រឹមត្រូវ៕ BP ប្រភពពី៖ Phnom penh post
No comments:
Post a Comment