ព្រឹត្តិការណ៍នេះមានការចូលពីក្លឹបធំៗបីនៅក្នុងក្របខ័ណ្ឌ Premier League និងក្លឹបធំៗបីទៀតមកពីអ៊ីតាលី ក្នុងនោះ ក៏មាន Real Madrid និង Olympiacos នឹងធ្វើទស្សនកិច្ចទេសចរណ៍ទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមវគ្គផ្តាច់ព្រាត់នៅ Sun Life Stadium រដ្ឋ Miami សហរដ្ឋអាមេរិក ។
ក្នុងនោះមានដូចជាក្រុម Manchester United , Manchester City , Liverpool , AC Milan , Inter Milan ,Roma , Real Madrid , Olympiacos ។ ការប្រកួតនឹងប្រព្រឹត្តទៅ នៅក្នុងទីក្រុង Phoenix , ក្រុង Denver , Washington D.C , ទីក្រុង Charlotte , NC , Dallas និង Pittsburgh , ទីក្រុង Philadelphia , Chicago , New York / New Jersey និងមានកន្លែង ពីរបន្ថែមទៀត ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំ ពហុកីឡដ្ឋាន Sun Life Stadium នៅរដ្ឋ Miami ។ ការប្រកួត ត្រូវបែងចែកចេញជាពីរពូលនិងមានចំនួនបីប្រកួត ហើយយកក្រុមណាដែលឈ្នះតាមពូលទៅប្រកួតវគ្គផ្តាច់ព្រាត់ ។
ក្រុម Real Madrid , AC Milan និង Inter Milan បានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំមុន។ ហើយ ក្លឹប Real Madrid ជាអ្នកឈ្នះបានជើងឯកនៅពហុកីឡដ្ឋាន Sun Life Stadium ដោយបានយកជ័យជម្នះ ៣-១ លើក្រុមតោខៀវ Chelsea ក្នុងនោះស៊ុតបញ្ចូលទីពីរគ្រាប់ ដោយកីឡាករ Ronaldo និង Marcelo បន្ថែមបានមួយគ្រាប់ទៀត ។
No comments:
Post a Comment