កម្មវិធីចាប់ពូលវគ្គជម្រុស EURO 2016 ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៤ កាលពីម្សិលមិញនេះនៅ សាលមហាស្រព Palais des Congrès Acropolis matched La Roja នៃទីក្រុង Nice ប្រទេសបារាំង។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមជាអធិបតីក្នុងការចាប់ឆ្នោតជ្រើសរើសពូលដូចជា៖
- លោក Gianni Infantino អគ្គលេខាធិការរបស់ UEFA
- លោក Ruud Gullit និងលោក Bixente Lizarazu អតីតកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ EURO កន្លងមក និង
- កីឡាករអតីតអ្នកចាំទីល្បីៗទាំង ១៣ នាក់ប្រចាំទ្វីបអឺរ៉ុប ដែលមានដូចជា Vítor Baía (ព័រទុហ្គាល់), Fabien Barthez (បារាំង), Rinat Dasaev (រូស្សី), José Ángel Iribar (អេស្ប៉ាញ), Pat Jennings (អៀកឡង់ខាងជើង), Andreas Köpke (អាឡឺម៉ង់), Antonis Nikopolidis (ក្រិច), Jean-Marie Pfaff (ប៊ែលហ្សិក), Peter Schmeichel (ដាណឺម៉ាក), Jan Tomaszewski (ប៉ូឡូញ), Hans van Breukelen (ហូឡង់), Ivo Viktor (ឆេក) និង Dino Zoff (អ៊ីតាលី)។
ក្រុមប្រទេសទាំង ៥៣ ត្រូវបានបែងចែកជា ៩ ពូលផ្សេងៗគ្នា ដែលក្នុងនោះ ១ ពូលមាន ៦ ក្រុម (ពូល A-H) និង ១ ពូលចុងក្រោយ (ពូល I) មាន ៥ ក្រុម ហើយបារាំង ដែលជាម្ចាស់ផ្ទះមានកៅអី ០១ រួចជាស្រេចនោះ នឹងលេងជាក្រុមបង្គ្រប់ឲ្យបាន ៦ ដូចពូលផ្សេងទៀតដែរ។
កៅអីទាំង ២៣ ដែលនៅសល់ត្រូវបានបែងចែកដូចខាងក្រោម៖
- ១៨ កៅអី៖ នឹងត្រូវឲ្យទៅ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ ១ និង លេខ ២ នៃពូលនិមួយៗ ពេលការប្រកួតជម្រុសទាំងពីរជើង (Home & Away) ត្រូវបានបញ្ចប់អស់ ដែលសរុបទៅមាន ១៨ ក្រុម ហើយក្រុមនិមួយៗនឹងមានសិទ្ធិទទួលបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រនៅ បារាំងម្នាក់មួយ។
- ០១ កៅអី ៖ នឹងត្រូវប្រគល់ទៅឲ្យក្រុមដែលមានចំណាត់ថ្នាក់លេខ ៣ នៃពូលណាមួយ ដែលមានពិន្ទុច្រើនជាងគេបំផុត (the best third placed) ដោយស្វ័យប្រវត្តិ។
- ០៤ កៅអី៖ នឹងត្រូវប្រគល់ទៅឲ្យក្រុម ដែលបានឆ្លងផុតវគ្គ Play Off ទាំងពីរជើង (Home & Away)។ ក្រុមដែលមានសិទ្ធិលេង វគ្គ Play Off ក្នុងវគ្គជម្រុសនេះ គឺក្រុមទាំង ដែលមានចំណាត់ថ្នាក់ទី ៣ នៃពូលទាំង ៨ ដែលនៅសល់ ពីការបានទទួលកៅអីដោយស្វ័យប្រវត្តិ។
|
GROUP A
|
GROUP B
|
GROUP C
|
|
Netherlands
|
Bosnia and Herzegovina
|
Spain |
|
Czech Republic
|
Belgium
|
Ukraine |
|
Turkey
|
Israel
|
Slovakia |
|
Latvia
|
Wales
|
Belarus |
|
Iceland
|
Cyprus
|
FYR Macedonia |
|
Kazakhstan
|
Andorra
|
Luxembourg |
|
GROUP D
|
GROUP E
|
GROUP F
|
|
Germany
|
England
|
Greece |
|
Republic of Ireland
|
Switzerland
|
Hungary |
|
Poland
|
Slovenia
|
Romania |
|
Scotland
|
Estonia
|
Finland |
|
Georgia
|
Lithuania
|
Northern Ireland |
|
Gibraltar
|
San Marino
|
Faroe Islands |
|
GROUP G
|
GROUP H
|
GROUP I
|
|
Russia
|
Italy
|
Portugal |
|
Sweden
|
Croatia
|
Denmark |
|
Austria
|
Norway
|
Serbia |
|
Montenegro
|
Bulgaria
|
Armenia |
|
Moldova
|
Azerbaijan
|
Albania |
|
Liechtenstein
|
Malta
|
France* |
No comments:
Post a Comment