- ដុសធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ៖ បើសិនជាអ្នកចង់អោយធ្មេញរឹងមាំ និងសុខភាពល្អ ចូរមិនត្រូវភ្លេចដុសធ្មេញជារៀងរាល់ថ្ងៃឡើយ។ ចូរប្រាកដថា អ្នកត្រូវដុសធ្មេញនៅពេលព្រឹកក្រោយភ្ញាក់ពីដេក និងមុនពេលចូលដេកនៅពេលយប់។ អ្នកឯកទេសមួយចំនួនបានណែនាំថា ការដុសធ្មេញគួរតែធ្វើក្រោយពីញ៉ាំអាហាររួចគ្រប់ពេលទាំងអស់។ បើសិនជាអ្នកធ្វើការងារនេះបានទៀងទាត់ជាប្រចាំនោះ មានន័យថាអ្នកកំពុងតែធ្វើអោយធ្មេញស្អាតហើយ។
- តើអ្នកដុសធ្មេញយូរប៉ុណ្ណាដែរទៅ? បើយោងទៅតាមអ្នកទេសខាងទន្តសាស្ត្រជុំវិញពិភពលោកបានអោយដឹងថា អ្នកគួរតែសម្អាតធ្មេញយ៉ាងតិចបំផុតក៏ពីរនាទីដែរក្នុងពេលដុសធ្មេញ ម្តងងៗ។
- បញ្ហាច្រាស់ដុសធ្មេញដែលអ្នកប្រើ៖ មូលហេតុដ៏សំខាន់មួយដែលធ្វើអោយមនុស្សយើងមានបញ្ហាជាមួយធ្មេញនោះ គឺដោសយារតែប្រភេទច្រាស់ដុសធ្មេញដែលពួកគេប្រើប្រាស់សម្រាប់សម្អាត ធ្មេញតែម្តង។ ចូរជ្រើសរើសច្រាស់ដុសធ្មេញណាដែលល្អបំផុត។ បើសិនជាអ្នកប្រើច្រាស់ដែលមានសរសៃរឹង ធ្មេញរបស់អ្នកនឹងងាយខូចខាតជាមិនខាន។
- របៀបនៃការដុសធ្មេញ៖ តិចនិចដែលអ្នកប្រើសម្រាប់សម្អាតធ្មេញក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់ពីរបៀបដែលធ្វើអោយធ្មេញមានភាពរឹងមាំ និងសុខភាពល្អផងដែរ។ តើវាជាតិចនិចអ្វីទៅ? អ្នកឯកទេសតែងតែណែនាំថា យើងមិនគួរណាសម្អាតធ្មេញ ឬដុសធ្មេញខ្លាំងៗពេកទេ។ បើសិនជាធ្វើបែបនេះមែន មានតែទៅធ្វើអោយធ្មេញ និងអញ្ចាញធ្មេញខូចប៉ុណ្ណោះ ។ មធ្យោបាយដ៏ល្អបំផុតក្នុងការដុសធ្មេញគឺធ្វើអោយថ្នមៗ ព្រមទាំទៅអោយដល់គ្រប់កន្លែងទាំងអស់របស់ធ្មេញ។
- ចូរប្រាកដថា អ្នកបានផ្លាស់ប្តូរច្រាស់ដុសធ្មេញជារៀងរាល់បីខែម្តង៖ អ្នកនឹងកំពុងតែធ្វើអោយធ្មេញឆាប់ខូចហើយបើសិនជាអ្នកចេះតែប្រើ ថ្នាំដុសធ្មេញចាស់ដដែលៗលើសពីរយៈពេលបីខែ។
រាល់វិធីសាស្ត្រដែលបានលើកឡើងខាងលើនេះគឺជារឿសំខាន់បំផុតក្នុង ការថែរក្សាអនាម័យមាត់ធ្មេញអោយបានល្អ។ ចូរចាំថា ធ្មេញដែលល្អ និងមានសុខភាពល្អក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងដល់សម្រស់ ក្នុងពេលញញឹមផងដែរ៕
រាល់ការបញ្ចេញមតិយោបល់មិនឆ្លុះបញ្ចាំងពីទស្សនៈ និងការទទួលខុសត្រូវរបស់វេបសាយwww.health.com.khឡើយ។
No comments:
Post a Comment