អង់គ្លេស៖ ក្លិបមេឃខៀវ Manchester
City បានរក្សាកំណត់ត្រា និងគោលដៅ របស់ខ្លួន ដ៏អស្ចារ្យ នៅលើទឹកដី
របស់ខ្លួន ដោយឈ្នះ លើហង្សក្រហម ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋាន Etihad
Stadium កាលពីរាត្រី រំលងអធ្រាត យប់មិញនេះ។
សម្រាប់គូប្រកួតនេះ បានធ្វើឲ្យ
ពហុកីឡដ្ឋាន Etihad Stadium សឹងតែរកកន្លែង អង្គុយមិនបាន និងស្ទើរតែ
បាក់ពហុកីឡដ្ឋាន ទៅហើយ ព្រោះតែ សកម្មភាព វាយបក របស់គូប្រកួត សឹងតែ ដកដង្ហើម
មិនរួច នោះ ។ វាជាការចាំបាច់ណាស់ សម្រាប់ ក្លិបទាំងពីរ ត្រូវការឈ្នះ
រៀងខ្លួន ដើម្បី ឡើងមកកាន់ កំពូលតារាង ជាពិសេស ហង្សក្រហម
Liverpool ដែលត្រូវ ប្រកួតប្រជែង កំពូលតារាង ជាមួយនឹង ក្លិបកាំភ្លើងធំ។
បើទោះបីជា កីឡាករ Coutinho របស់ហង្សក្រហម បានបំប៉ោង សំណាញ់របស់ មេឃខៀវ
នៅនាទី ២៤ មែនពិត តែ ៧ នាទីក្រោយមក នៅនាទី ៣១
ប្រធានក្រុម Kompany របស់មេឃខៀវ បានតែតបំប៉ោង សំណាញហង្សក្រហម ខណៈដែល
បានលើកចេញពីជ្រុងនោះ។
កៀកនឹងចប់តងទៅហើយ នៅនាទី ៤៥+១ មេឃខៀវ រកគ្រាប់បាល់ បន្ថែមទៀត
ដោយកីឡាករ Negredo ដោយការស៊ុត បង្ហើរក្បាលអ្នកចាំទី បើទោះបីជា
អ្នកចាំទីហង្សក្រហមអាច ទប់ល្បឿនបាល់បាន តែបាល់នៅតែ រត់ចូលទីដដែល ។ដោយឡែក
កីឡាករ Suarez ដែលរាល់ការ ប្រកួតអាច ស្វែងរកគ្រាប់បាល់ រហូតនោះ បែរជាធ្វើ
មិនបានសម្រេច ទាល់តែសោះ ក្រោមទម្រង់ខ្សែការពារ ដ៏ណែនណាន់ តាន់តាប់របស់
ក្លិបមេឃខៀវ ដោយចប់ លទ្ធផល មេឃខៀវឈ្នះ ហង្សក្រហម ២-១ លើទឹកដីខ្លួន ។
លទ្ធផលបរាជ័យរបស់ ហង្សក្រហម បានធ្លាក់ខ្លួន ទៅកាន់តារាងទី ៤ ខណៈដែលអាច
គ្រងតារាងកំពូល បានតែម្តង ក្នុងអំឡុង ៥ ឆ្នាំចុងក្រោយ ដោយមាន ៣៦ ពិន្ទុ
ខណៈដែល កាំភ្លើងធំឡើង ទៅកាន់កំពូល តារាងវិញ ដោយមាន ៣៩ ពិន្ទុ និង មេឃខៀវ
ស្ថិតនៅ លំដាប់ទី ២ មាន ៣៨ ពិន្ទុ ៕
No comments:
Post a Comment