នៅពហុកីឡដ្ឋាន Stamford Bridge
កាលពីរាត្រីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះបានទទួលភ្ញៀវ
Southampton យ៉ាងកក់ក្តៅជាទីបំផុត ក្នុងក្របខណ្ឌ Premier League ដោយលទ្ធផល
៣-១ ។
បើទោះបីជាក្លិបតោខៀវ ដែលជាម្ចាស់ផ្ទះ មែនពិត តែបើកឆាកបានត្រឹមតែ ១៧
វិនាទី ពោលគឺនាទី ១ ស្រាប់តែ កីឡាករ RODRIGUEZ របស់ Southampton
អាចរកគ្រាប់បាល់បាន ដោយការស៊ុតពែន យ៉ាងស្អាតនៅមុខទី ខណៈដែល
ខ្សែកាពាររបស់តោខៀវ ព្រងើយកន្តើយដោយអចេតនានោះ។លទ្ធផលនាំមុខនេះដែរ
បានធ្វើឲ្យម្ចាស់ផ្ទះតោខៀវ ស្ងាត់ជ្រងំ ហាក់បីដូចជាព្រៃខ្វះ
បក្សីបក្សាស្រែករំពង ។
អំណាចរបស់ តោខៀវលើទឹកដីខ្លួន ក្រោមទម្រង់លេង របស់អ្នកចាត់ការទូទៅ
និងជាគ្រូបង្វឹក លោក Jose Mourinho បានធ្វើឲ្យម្ចាស់ផ្ទះមានសំឡេង ឡើងវិញ
នៅនាទី ៥៥ ដោយកីឡាករ CAHILL ដោយតែតទាំងប្រផិតប្រផើយ ខណៈដែល
មិត្តរួមក្រុមខ្លួនលើក បាល់ចេញពីជ្រុងម្ខាង។ កាយវាយឆ្មក់លើ ក្លិប
Southampton របស់តោខៀវ លើកនេះត្រឹមតែស៊ី ដោយក្បាលតែប៉ុណ្ណោះ ដោយ កីឡាករ
John Terry បានតែតមួយទំហឹងក្បាល នៅនាទី ៦២ ធ្វើឲ្យតោខៀវស្រែក
កញ្ជ្រោលសារជាថ្មី ។ កៀកនឹងចប់ការប្រកួតទៅហើយ នៅនាទី ៩០ កីឡាករ Ba
បានរកគ្រាប់បាលបន្ថែមឲ្យតោខៀវ ដោយការស្លាយបាល់យ៉ាងល្អបញ្ចូលទី ។
សូមរំឭកផងដែរថា សម្រាប់ខោខៀវ សប្តាហ៍កន្លងទៅ ក្នុងក្របខណ្ឌ UEFA
Champions League បានរងការបំបាក់ពី Basel ដោយលទ្ធផល ១-០ នៅក្រៅទឹកដី៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
No comments:
Post a Comment