ក្រុម ដែលចូលរួមជាមួយនឹង Man United និង Real ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុប មួយនេះ គឺម្ចាស់ជើងឯករបស់បារាំង Paris Saint-Germain ដែលក្រុមចំនួន ៥ ទៀតដែលរួមមាន Chelsea, Bayern Munich, Atletic Madrid, Barcelona និង Manchester City បានឆ្លងផុតវគ្គជម្រុះរួចជាស្រេច។
ហេតុនេះ នៅសល់តែ៨ក្រុមទៀតប៉ុណ្ណោះដើម្បីបំពេញក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលនឹងត្រូវរកឃើញ ហើយនឹងត្រូវចាប់ឆ្នោតនៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ។
ក្រុម Man United បានបង្ហាញពីទម្រង់លេងដ៏ល្អបំផុតក្រោមការដឹកនាំរបស់លោក David Moyes ក្នុងនាមជាអ្នកចាត់ការទូទៅ បើគិតចាប់តាំងពីលោកបានចូលកាន់តំណែងជំនួសលោក Alex Ferguson ដែលបានញញឹមពីកៅអីទស្សនារបស់ក្រុម Leverkusen ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Valencia, Jonny Evans, Chris Smalling, Nani និងការធ្វើឲ្យចូលទីខ្លួនឯងរបស់ Emir Spahic បានធ្វើឲ្យក្រុមស្ថិតក្នុងក្របខ័ណ្ឌ Bundesliga រងនូវភាពអាម៉ាស់យ៉ាងខ្លាំង។
លោក Moyes បាននិយាយថា៖ «នេះប្រហែលជាទម្រង់លេងដ៏ល្អបំផុតប្រចាំរដូវកាល។ សម្រាប់យើង ក្នុងការធ្វើដំណើរទៅប្រកួតនៅក្រៅទឹកដី និងស៊ុតបាល់បញ្ចូលទីចំនួន៥គ្រាប់ គឺពិតជាពិសេសណាស់»។
លោក បានប្រាប់បន្ថែមទៀតថា៖ «ការបង្ហាញពីទម្រង់លេងនេះគឺជាអ្វីដែលខ្ញុំកំពុងតែរំពឹងថា នឹងកើតឡើងជាញឹកញាប់ ហើយវាមានសញ្ញាជាច្រើនបង្ហាញថា យើងកំពុងតែមានភាពល្អប្រសើរ ប៉ុន្តែ ក៏ជាសញ្ញាបង្ហាញថា យើងមានភាពខ្ជះខ្ជាយផងដែរ»។
Man United នឹងជួបជាមួយ Shakhtar Donetsk ក្នុងការប្រកួតចុងក្រោយនៃពូល A ក្នុងនាមជាក្រុមលេខ១ក្នុងពូលដោយមាន១១ពិន្ទុ ខណៈដែល Shakhtar ឈរលេខ២ ដោយដេញតាមពីក្រោយ៣ពិន្ទុ ក្រោយពីទទួយជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុម Real Sociedad។
ក្នុងទីក្រុងម៉ាឌ្រីដឯនោះវិញ ការស៊ុតបាល់ពិន័យពីចម្ងាយពីសំណាក Gareth Bale បានជួយឲ្យ Real ឆ្ពោះទៅកាន់ជ័យជម្នះ ៤-១ លើក្រុម Galatasaray ដើម្បីឈរលើកំពូលតារាងយ៉ាងមានលំនឹងក្នុងពូល B។ ជាមួយគ្នានេះ ក្រុម PSG ដែលបាត់បង់សមាជិកម្នាក់ដូច Real ដែរនោះ បានទទួលជ័យជម្នះ ២-១ លើក្រុម Olympiakos ដើម្បីបញ្ចប់នៅលើកំពូលតារាងនៃពូល C៕ IS
No comments:
Post a Comment