ខេត្ដរតនគិរី
៖ លំនៅឋានអាជីវករនៅផ្សារកណ្ដាលក្រុងបាលុងមួយកន្លែង
ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង
ចោរបានគាស់បង្អួចលួចយកទ្រព្យសម្បត្ដិអស់ប្រមាណ៧ពាន់ដុល្លារ ។
ក្រោយពីប្លន់រួច ជនសង្ស័យទាំងនោះបានគេចខ្លួន បាត់
កាលពីម៉ោង៤រសៀល ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៣
ដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ ។
កញ្ញា ណៃ ម៉ាឡែន អាយុជាង២០ឆ្នាំ ជាម្ចាស់លំនៅឋានបានប្រាប់នគរបាលថា នៅថ្ងៃកើតហេតុកញ្ញាបានចេញពីផ្ទះ តាំងពីព្រឹកព្រលឹមម្ល៉េះ ដោយបានចាក់ សោទ្វារផ្ទះ ស្របពេលថ្ងៃនោះ ម្ដាយឪពុករបស់នាងមានធុរៈនៅឯខេត្ដក្រចេះ។ រីឯនាងជាប់រវល់លក់ដូរនៅផ្សារបានលុង។
ណៃ ម៉ាឡែន បានប្រាប់ទៀតថា ជារៀងរាល់ថ្ងៃ មុនពេលកើតហេតុនាងបាន ចេញទៅលក់ខោអាវក្នុងផ្សារបានលុងជាមួយម្ដាយ ដែលភាគច្រើនឪពុករបស់នាងនៅចាំផ្ទះ ។ ប៉ុន្ដែនៅថ្ងៃកើតហេតុ ផ្ទះនាងបិទទ្វារចាក់សោទុកចោល រួច នាងក៏ចេញទៅលក់ដូរដូចសព្វដង ។ ប៉ុន្ដែអំឡុងម៉ោង៤រសៀលនាងបានត្រឡប់ មកផ្ទះវិញ ស្រាប់តែឃើញទ្វារផ្ទះរបូត គន្លឹះសោ និងបង្អួចផ្ទះបែកកញ្ចក់មាន ស្នាមកាត់ចម្រឹងដែក។ ចំណែកសម្លៀក បំពាក់នៅក្នុងទូកញ្ចក់ដាក់ខោអាវក៏បែក ដែរ ហើយសម្លៀកបំពាក់រប៉ាត់រប៉ាយ ពេញបន្ទប់ ។ ឃើញសភាពដូច្នេះនាង ដឹងថា ពិតជាមានចោរលួចយកទ្រព្យ សម្បត្ដិក្នុងផ្ទះអស់ជាមិនខាន ។
កញ្ញា ណៃ ម៉ាឡែន បានបញ្ជាក់ទៀតថា ចោរបានលួចយកទ្រព្យសម្បត្ដិមាន តម្លៃដូចជាចិញ្ចៀនមាស២ជី១វង់ ខ្សែ ដៃបា្លទីន១វង់ ខ្សែ.ក១វង់ ក្រវិល១គូរ ទម្ងន់៣ជី និងប្រាក់ ២៦០០ដុល្លារ លុយ ខ្មែរ ១.៣០.០០០រៀល សរុបប្រមាណ៧ពាន់ដុល្លារឯណោះ ។ ក្រោយពីចោរធ្វើសកម្មភាពរួចហើយ នោះ ទើបគេឃើញក្រុមសមត្ថកិច្ចចុះ ទៅដល់កន្លែងកើតហេតុ ។
សូមបញ្ជាក់ថា កាលពីម៉ោង៣និង ៣០រសៀល ថ្ងៃទី១១ ខែធ្នូ មានស្ដ្រីម្នាក់ ឈ្មោះ រ៉ាន់ អាយុ៤០ឆ្នាំ រស់នៅភូមិ ឡាប៉ូ សង្កាត់យក្សឡោម ក្រុងបាលុង ក៏ ត្រូវចោរមួយក្រុមជិះម៉ូតូឆក់យកខ្សែ.ក អស់១ខ្សែ ស្មើទឹកប្រាក់ ៧ពាន់ដុល្លារនៅ ផ្លូវកណ្ដាលក្រុងមុខផ្ទះសំណាក់ ប្រាក់ ដារ៉ា ស្ថិតនៅភូមិទេសអន្លង់ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខណៈជនរង គ្រោះជិះម៉ូតូ ។ ចំណែកឯក្រុមចោរ ក្រោយពីឆក់រួចក៏បានគេចខ្លួនដោយ សុវត្ថិភាព ។
បច្ចុប្បន្នអំពើចោរលួចឆក់ប្លន់កើតមានស្ទើរមិនលស់ពេល នៅតាមបណ្ដា ខេត្ដខណ្ឌ-ស្រុក និងរាជធានីភ្នំពេញ ដែលសកម្មភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពភ័យខ្លាចពិបាកការពារ អាយុជីវិតនិងទ្រព្យសម្បត្ដិ ៕
_____________________
ប្រភពព័ត៌មានពី៖ នគវត្ត

No comments:
Post a Comment