អេស្ប៉ាញ៖យោងតាមសារព័ត៌មាន ក្នុងប្រទេសអេស្ប៉ាញ បានចុះផ្សាយឲ្យដឹងថា កំពូលកីឡាករ Messi របស់ក្លិប Bacelona បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលបញ្ជារថយន្ត Audi Q7 របស់គាត់។
ជាមួយនឹងព័ត៌មាននេះ ខាងកាសែត Motor.es ក៏បានចុះផ្សាយ កីឡាករ Messi
បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលបើករថយន្ត Audi Q7
តែសំណាងល្អមិនបណ្តាលឲ្យ គ្រោះថ្នាក់ធ្ងន់ធ្ងរ។
សាក្សីដែលបានឃើញហេតុការណ៍នោះ បាននិយាយថាកីឡាករ Messi រងរបួសតិចតួចបំផុត គឺលើថ្ងាសក្បាលរបស់គាត់។
គ្រោះថ្នាក់នេះ បានកើតឡើងខណៈដែល កីឡាករសញ្ជាតិអាហ្សង់ទីន
រូបនេះធ្វើដំណើរ ទៅកាន់ មជ្ឈមណ្ឌលបណ្តុះបណ្តាល នៅ Bacelona
ដែលជាកន្លែងព្យាបាលរបួសផ្លូវចិត្តនោះ។
កីឡាករ Messi
បានអវត្តមានពីទីលាន ដោយសារតែបញ្ហារបួស សរសៃពួរជើង
ក្នុងជំនួបប្រកួតជាមួយនឹង Real Betis ។ របាយការណ៍របស់គ្រូពេទ្យ
បានឲ្យដឹងថា ជាមួយនឹងរបួសជើងរបស់ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន
រូបនេះ ត្រូវប្រើរយៈពេល ព្យាបាលពី ៦ ទៅ ៨ សប្តាហ៍ ។
រឿងនេះវាមិនមែនជារឿងតូចនោះទេ សម្រាប់ Bacelona ដើម្បីទទួលបាន
ពានរង្វាន់ Golden Ball សម្រាប់ឆ្នាំ នេះ៕
No comments:
Post a Comment