ភ្នំពេញ ៖ ម្ចាស់ផ្ទះសំណាក់ចំប៉ាមាស
ពីរ នាក់ប្ដី-ប្រពន្ធ ប្ដីបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយផុងលលាដ៍ក្បាល
រីឯប្រពន្ធដែលមាន ផ្ទៃពោះផងនោះ រងរបួសស្រាលនៅពេល ឃើញឈាមប្ដីហូរច្រើនពេក
បន្ទាប់ពីត្រូវ មេការ និងបុគ្គលិករបស់ខ្លួន៣នាក់ រៀបចំ ផែនការប្លន់
និងចង់ចាប់រំលោភប៉ុន្ដែ មិនទាន់បានសម្រេច
ត្រូវបែកការណ៍ឮដល់ បុគ្គលិកផ្សេងទៀត និងប្រជាពលរដ្ឋក្បែរ ខាង ទាក់ទងទៅសមត្ថកិច្ចមកជួយអន្ដរា គមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យជា មេការ ហើយត្រូវប្រជាពលរដ្ឋវាយមួយដៃ មួយជើងម្នាក់ស្ទើរស្លាប់ ។
ត្រូវបែកការណ៍ឮដល់ បុគ្គលិកផ្សេងទៀត និងប្រជាពលរដ្ឋក្បែរ ខាង ទាក់ទងទៅសមត្ថកិច្ចមកជួយអន្ដរា គមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យជា មេការ ហើយត្រូវប្រជាពលរដ្ឋវាយមួយដៃ មួយជើងម្នាក់ស្ទើរស្លាប់ ។
ករណីថៅកែផ្ទះសំណាក់ចំប៉ាមាស ពីរ នាក់ប្ដី-ប្រពន្ធ
ត្រូវបុគ្គលិករបស់ខ្លួនប្លន់ប៉ង យកទ្រព្យសម្បត្ដិ និងចង់ចាប់រំលោភថៅ
កែស្រីដែលមានផ្ទៃពោះផងនោះ បានបង្ក ឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត១
រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
ស្ថិតនៅក្នុងផ្ទះសំណាក់ចំប៉ាមាស ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូលទី២
ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលា
ម៉ោងខាងលើនេះ មានសំឡេងស្រែកឱ្យ ជួយចេញពីផ្ទះសំណាក់ចំប៉ាមាស ទាំង កណ្ដាលយប់
បង្កឱ្យមានការភ្ញាក់ផ្អើលរួច ដឹងដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្ដ
រាគមន៍ភ្លាមៗ ហើយឃាត់បានជនសង្ស័យ ជាមេការនៅពេលដែលរូបគេខំរត់ផ្លោះរបង
ប៉ុន្ដែ ត្រូវជាប់ជើងនឹងបន្លាលួសសំយ៉ុង ក្បាលចុះមកក្រោម
ធ្វើឱ្យប្រជាពលរដ្ឋដែល ចោមរោមមើលវាយមួយដៃមួយជើងម្នាក់
ទម្រាំសមត្ថកិច្ចទៅដល់ ស្ទើរក្ស័យខ្លួនរួច ហើយសមត្ថកិច្ច
បានយកកាំជណ្ដើរដាក់ ឡើងដោះរូបគេចេញពីបន្លាលួសមកក្រោម ដឹកយកទៅព្យាបាល
ដើម្បីមានវិធានការ នៅពេលក្រោយ ខណៈដែលជនសង្ស័យ២នាក់
ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ក្រោយពីចុះទៅជួយអន្ដរាគមន៍ និងសួរនាំ
ជុំវិញករណីនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ ថា
ថៅកែប្រុសដែលរងរបួសធ្ងន់ផុងលលាដ៍ ក្បាលដោយសារជនសង្ស័យទាំង៣នាក់ វាយនឹងចបជីក
ឈ្មោះ ទីង គួយ អាយុ៤៤ ឆ្នាំ រីឯប្រពន្ធរងរបួសស្រាល ឈ្មោះ លី ហុយ អាយុ
២៦ឆ្នាំ ។ ដោយឡែកមេការផ្ទះសំ ណាក់ ដែលត្រូវចាប់ខ្លួននោះឈ្មោះ ជុំ ភារៈ អាយុ
២២ឆ្នាំ រីឯបក្ខពួក២នាក់ផ្សេងទៀត ដែលរត់គេចខ្លួនម្នាក់ឈ្មោះឌី
និងម្នាក់ទៀត ឈ្មោះ ធា ។
ជុំវិញករណីប្លន់ និងប៉ងចាប់រំលោភថៅ កែស្រីផ្ទះសំណាក់
ចំប៉ាមាសរបស់ខ្លួនខាងលើ នេះ នាយនគរបាលប៉ុស្ដិ៍ទួលទំពូងទី២លោក អ៊ឹង ដារ៉ា
បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមសំដីជនរងគ្រោះ និងសាក្សី ឱ្យដឹងថា
មុនពេលកើតហេតុជនសង្ស័យទាំង ៣នាក់ ដែលបានរៀបចំផែនការរួចរាល់ ហើយនោះ
បាននាំគ្នាអង្គុយផឹកស៊ីនៅក្នុង បរិវេណផ្ទះសំណាក់ ។ រួចហើយជនសង្ស័យ
ម្នាក់បានយកលុយទៅឱ្យថៅកែក្នុងបន្ទប់ ពេលនោះពួកគេទាំង៣នាក់ បានយកចប
ជីកទៅវាយថៅកែប្រុស បណ្ដាលឱ្យរងរបួស
ធ្ងន់រួចហើយសម្លុតស្ដ្រីជាភរិយាឱ្យយកខ្សែ ចងដៃប្ដីរបស់ខ្លួន ។
លោកនាយប៉ុស្ដិ៍បាន បន្ដថា ពេលនោះដោយខ្លាចការគំរាមកំហែង និងសម្លុត
ស្ដ្រីជាភរិយាបានយកខ្សែចងដៃ ប្ដីរបស់ខ្លួន ហើយជនសង្ស័យជាមេការប្រុង
ធ្វើសកម្មភាពចាប់រំលោភថៅកែស្រី ប៉ុន្ដែ ត្រូវបានថៅកែប្រុស ដោះខ្សែចំណងពីដៃ
ទាន់ ក៏ស្រែកឆោឡោឱ្យបុគ្គលិកស្រីផ្សេង ទៀតនៅក្នុងផ្ទះសំណាក់ជួយ ហើយហៅ
សមត្ថកិច្ចមកជួយអន្ដរាគមន៍ ទើបបង្កឱ្យ មានការភ្ញាក់ផ្អើលតែម្ដង ។ ពេលនោះជន
សង្ស័យ២នាក់ ម្នាក់ឈ្មោះ ឌី និងធា បាន រត់គេចខ្លួនបាត់ ដោយឡែកមេការផ្ទះសំ
ណាក់ ឈ្មោះ ជុំ ភារៈ ប្រុងរត់គេចខ្លួនដែរ ប៉ុន្ដែ
ទាក់ជើងជាប់បន្លាលួសនៅលើរបង ធ្លាក់សំយ៉ុងក្បាលមកក្រោម ជាហេតុធ្វើឱ្យ
ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាចចាប់បាន។
ជុំវិញទ្រព្យសម្បត្ដិ ដែលត្រូវជនសង្ស័យ
ទាំង៣នាក់ប្លន់នោះត្រូវបាននាយនគរបាល ប៉ុស្ដិ៍ទួលទំពូងទី២អះអាងថា ជនសង្ស័យ
ដែលត្រូវចាប់ខ្លួន បានសារភាពថា យកបាន ទូរស័ព្ទដៃ ៣គ្រឿង និងលុយមួយចំនួនតូច
ខណៈដែលជនរងគ្រោះ បានប្រាប់សមត្ថកិច្ច ថា អស់លុយជាង ២ម៉ឺនដុល្លារ ។
យ៉ាងណាក៏ដោយ ជនសង្ស័យជាមេការត្រូវបានឃុំខ្លួន
ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីសួរនាំ និងកសាងសំណុំ
រឿងបញ្ជូនទៅតុលាការ ខណៈដែលប្ដី- ប្រពន្ធទាំងពីរនាក់
កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន ។
ប្រជាពលរដ្ឋមួយចំនួន បានលើកឡើង ថា រឿងហេតុខាងលើនេះកើតឡើងដោយ
សារតែម្ចាស់ផ្ទះសំណាក់ទាំងពីរនាក់ប្ដី- ប្រពន្ធ ពេលយកបុគ្គលិកមកបម្រើការមិន
បានមើលប្រវត្ដិរូប និងរើសឱ្យបានត្រឹមត្រូវ និងដឹងសវតារបស់ពួកគេ
ទើបបង្កឱ្យមាន រឿងរ៉ាវដ៏ធ្ងន់ធ្ងរបែបនេះ ៕
No comments:
Post a Comment