ក្រុងតេអេរ៉ង់ៈ អ៊ីរ៉ង់កាលពីថ្ងៃចន្ទបានយល់ព្រមជាមួយក្រុម ឃ្លាំមើលនុយក្លេអ៊ែរអ.ស.ប.ស្តីពី« ផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ»ដើម្បីធ្វើ អធិការកិច្ចកម្មវិធីមានជម្លោះរបស់ខ្លួន ខណៈអាមេរិកបានចោទសួរពីសិទ្ធិស្វ័យប្រកាសរបស់ក្រុងតេអេរ៉ង់ ក្នុងការចម្រាញ់អ៊ុយរ៉ានីញ៉ូម។
ក្រុមអ្នកការទូត បានទទូចថា ក្រុមមហាអំណាចពិភពលោកជិតឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នជា ប្រវត្តិសាស្ត្រមួយដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ជាថ្នូរនឹងការលើកលែងទណ្ឌកម្មថ្វីបើបរាជ័យមិនបានធ្វើដូច្នេះ នៅក្រុងហ្សឺណែវ កាលពីចុងសប្ដាហ៍មុនក៏ដោយ។
ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចទៅក្រុងអាប៊ុយ ដាប៊ី មួយផ្នែកមានបំណងធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តឈូងសមុទ្រដែល ព្រួយបារម្ភពីការបំបែកភាពទាល់ច្រកជាមួយក្រុងតេអេរ៉ង់នេះ រដ្ឋមន្ត្រីការទេសអាមេរិកលោក ចន ឃើរី បានថ្លែងថា គ្មានប្រទេសណា «មានសិទ្ធិដែលមានស្រាប់ដើម្បីចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូមទេ» ហើយអ៊ីរ៉ង់បានរួញរានៅឯកិច្ចពិភាក្សាក្រុងហ្សឺណែវនោះ។
លោក ឃើរី ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាថ្នាក់ខ្ពស់នោះបានថ្លែងថា៖ «មហាអំណាច P5 +1 នេះ បានបង្រួបបង្រួមគ្នាពីថ្ងៃសៅរ៍នៅពេលយើងបានបង្ហាញសំណើយើងទៅ អ៊ីរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់មិនអាចទទួលយកវាបានទេ»។
នៅក្រុងតេអេរ៉ង់កាលពីរាត្រីថ្ងៃចន្ទ អ្នកចរចានុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់ និងរដ្ឋមន្រ្តីការបរទេស លោក ម៉ូហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ បានចាត់ទុកសម្ដីនោះថាមិនសូវសំខាន់ ខណៈកំពុងប្រជែងនឹងភាពស្របច្បាប់របស់ខ្លួនផងដែរ។
ដោយមិន រៀបរាប់ច្រើន លោក ហ្សារីហ្វ បានថ្លែងថា៖ «បើយើងចង់បានយុត្តិធម៌ ពេលខ្លះសម្តី ទាំងនេះ ត្រូវបានធ្វើឡើងដើម្បីដោះស្រាយកង្វល់ពិតឬក៏សម្តីនៃ ប្រទេសម្ចាស់ផ្ទះ»។
លោកបានព្រមានថា៖ «សម្ដីផ្ទុយគ្នា ដែលខ្លះខុសពីអ្វីដែលបានកើតឡើងនៅទីនោះ និងធ្វើការបង្វិលការពិតនោះ មិនជួយបង្កើតទំនុកចិត្តនៅក្នុងដំណើរការចរចាឡើយ»៕ PN By Phnom Penh Post
No comments:
Post a Comment