វាស្ទើរ
តែក្លាយទៅជាវប្បធម៌ទៅហើយ ក្នុងសង្គមខ្មែរ ដែលគេមិនដែលឃើញ
ពួកអ្នកមានអំណាច ចេញមុខ មកទទូលខុសត្រូវ ចំពោះអំពើបំពានច្បាប់
ដ៏គួរឲ្យអៀនខ្មាស់របស់ខ្លួន ។
ពួកខ្មែរក្រហមបានសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ រាប់លានអ្នក តែទីបំផុត
ពួកគេមិនត្រឹមតែបដិសេធប៉ុណ្ណោះទេ ហើយថែមទាំងនិយាយបកស្រាយ
យកល្អមុខទៀតផង ។
ទិដ្ឋភាពនេះ បានធ្វើឲ្យសង្គមខ្មែរ ធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ នៃអំពើព្រៃផ្សៃ ។ ហើយពលរដ្ឋខ្មែរសាមញ្ញៗ ភាគច្រើន ត្រូវបានគេសម្លាប់ ធ្វើបាបគ្មានត្រាប្រណី ។ ចំណែកអ្នកប្រព្រឹត្ត នៅតែរួចខ្លួនរហូត ដោយគ្មានច្បាប់ណា ហ៊ានចាត់ចែងជម្រះ នូវកំហុសរបស់គេឡើយ ។ ឬមួយការស្លាប់ជារឿងធម្មតា សម្រាប់ប្រទេស ដែលមានប្រវត្តិ សម្លាប់មនុស្សតាមរបៀនផុយៗ នេះ ។
ជាក់ស្ដែង នៅក្នុងការបង្រ្កាបដ៏ហឹង្សា ទៅលើក្រុមបាតុករ រោងចក្រSL កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថ្មីៗនេះ កម្លាំងសមត្ថកិច្ច ដែលដឹកនាំ លោក រ័ត្ន ស្រ៊ាង និងលោក ជួន សុវណ្ណ ដ៏ក្លាហាន បានធ្វើឲ្យស្ត្រីជាអ្នកលក់បាយ តាមចិញ្ចើមផ្លូវម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ និងយ៉ាងហោចណាស់ ជិត៤០នាក់របួស ។ ប៉ុន្តែមេដឹកនាំ កងរាជអាវុធហត្ថ ក្រុងភ្នំពេញ និងស្នងការក្រុង មិនទទួលខុសត្រូវឡើយ ដោយទម្លាក់ទៅលើអ្វីដែលគេហៅថា ជនឱកាសនិយម ។ អ្វីទៅជាជនឱកាសនិយម ? ទាំងនេះត្រូវបានក្រុមមន្ត្រីអង្គការសង្គមស៊ីវិល មួយចំនួន និយាយថា គ្រាន់តែជាភាសារ គេចចេញពីការទទួលខុសត្រូវ ដ៏គួរឲ្យអៀនខ្មាស់ ប៉ុណ្ណោះ ។
អ្វីដែលពួកមេដឹកនាំក្រុមសមត្ថកិច្ចក្រុងភ្នំពេញ លើកឡើងទាំងនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ហាក់ដូចជាដាច់ឆ្ងាយសែនឆ្ងាយ ពីយុគសម័យ នៃបច្ចេកវិទ្យាព័ត៌មានដ៏ទំនើប នាពេលបច្ចុប្បន្ន ។តាមពិតទៅអំពើហិង្សា ដែលប្រព្រឹត្តដោយក្រុមសមត្ថកិច្ច ស្ទើរតែមិនចន្លោះឡើយ ត្រូវគេផ្ដិតបាន ហើយចែកចាយ ពាសពេញពិភពលោក ។ ការបាញ់រះគ្មានប្រណី ការយកដំបងព្រួតគ្នា វាយទៅលើក្មេងៗប្រកបដោយហិង្សា វាជាសារមួយ ដែលធ្វើឲ្យពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោក ព្រឺឆ្អឹងខ្នង ។ទាំង នោះគឺជាទង្វើ ដែលបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់របស់ប្រទេស ក៏ដូចជាក្រមសីលធម៌ របស់កងកម្លាំងប្រដាប់អាវុធ ។
ពេលនេះ ជនរងគ្រោះ ក្នុងសំណុំរឿងបាតុកម្មថ្ងៃទី ១២ វិច្ឆិកា បានចេញមុខ មកទាមទាររកយុត្តិធម៌ ពី ប្រមុខដឹកនាំក្រុមសមត្ថកិច្ចទាំងពីរ រូបជាបណ្ដើហើយ ។ តាមភស្តុតាង ដែលជារូបថត ខ្សែវីដេអូ និងសាក្សី គេជឿថា គ្មានអ្វី អាចប្រកែកបានឡើយ ។ ប៉ុន្តែអ្វីដែលគេចាំមើលនោះថា តើមេដឹកនាំ ក្រុមសន្តិសុខ ក្រុងភ្នំពេញទាំងពីររូប មានសម្បជញ្ញៈ ទទួលខុសតូ្រវ ចំពោះទង្វើរបស់ខ្លួនដែរ ឬអត់ ? ហើយ តុលាការ នឹង ចាត់ការរបបៀបណាចំពោះសំណុំរឿងនេះ ? ៕
ប្រភពពី Free Press Magazine ·

No comments:
Post a Comment