Sunday, July 14, 2013
រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបើកបុកគេហើយចុះវាយគេទៀតតែសមត្ថកិច្ចមូលដ្ឋានធ្វើមិនដឹងឲ្យជនបង្ក រត់តាមសម្រួល
យោងតាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថាមានបុរស ៣ នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ មួយគ្រឿងក្នុងទិសដៅពីជើងទៅត្បូង បានមកឈប់នៅតាមបញ្ជាភ្លើងស្តុបផ្សារដើមគរ ខណៈនោះស្រាប់តែ មានជនមានអំណាចចំនួន ៣ នាក់ស្លៀកពាក់ស៊ីវិល បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-3068 មកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង ហើយចុះគំរាមកំហែង នឹងបានវាយទៅលើម្ចាស់ម៉ូតូ បណ្តាលឲ្យរងរបួសយ៉ាងដំណំ រួចពួកគេឡើងជិះរថយន្តគេចខ្លួនហាក់បីដូចគ្មានរឿងអ្វីទេ ។
គួរបញ្ជាក់ថាក្នុងពេលកើតហេតុនោះមានសមត្ថកិច្ចមូលដ្ឋាននៅ កន្លែងកើតហេតុដែលសមត្ថកិច្ច ធ្វើមិន ដឹងហាក់ដូចជាមនុស្សគរថ្លង់មិនដឹងខ្យល់អី ចំពោះទង្វើរបស់ក្រុមទំនើងទាំងនោះបន្តិចសោះ ។ បន្ទាប់ពីកើតហេតុ ដោយសារម្ចាស់ម៉ូតូមិនចង់មានរឿងវែងឆ្ងាយក៏សម្រេចជិះម៉ូតូឌុបគ្នា ទាំងរង់របួសទៅកាន់ មន្ទិរពេទ្យភ្លាមៗ ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីទេ ៕ ជោគជ័យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment