Sunday, June 2, 2013

ចុះហត្ថលេខា​លើ​ MoU​ លើ​គម្រោង​អគ្គិសនី​ទឹកប្រាក់​ ១,៥​ពាន់​លាន​ដុល្លារ​រវាង​ អា​រ៉ាប់​-​អេ​ហ្ស៊ី​ប​

4 ម៉ោងមុន | ដោយ ៖
RIYADH៖​នេះ​បើ​យោង ​តាម​ទីភ្នាក់ងារ​សារ​ព​ត៌​មាន​ប្រទេស​អា​រ៉ាប់​ បាន​ចេញផ្សាយ​ថា​ នៅ​ថ្ងៃ​សៅរ៍​អា​រ៉ាប់​ និង​អេ​ហ្ស៊ី​ប​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​(MoU)​ ទឹកប្រាក់​ចំនួន​ ១,៥៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ស្តី​ពី​ការ​ផ្សា​ភ្ជាប់​រវាង​ អគ្គិសនី​និង​ការ​ផ្លាស់​ប្តូរ​ថាមពល​អគ្គិសនី​រវាង​ប្រទេស​ទាំង​ពីរ​។​
​រដ្ឋមន្ត្រីក្រសួង​ទឹក​ និង​វិស្វករ​អគ្គី​ស​នី​របស់​អា​រ៉ាប់​លោក​ Abdullah​ bin​ Abdul-Rahman​ al-Hossein​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ ថាមពល​និង​អគ្គី​ស​នី​យ​របស់​អេ​ហ្ស៊ី​បលោក​ Ahmed​ MustafaImam​ស្រប​ពេល​ដែល​មាន​ពិធី​មង្គលការ​នៅ​ក្នុង​រដ្ឋធានី​ Saudi​ Riyadh​នៃ​ប្រទេស​អា​រ៉ាប់​។​
​លោក​ Al-Hossein​បាន​និយាយ​ថា​អនុស្សរណៈ​យោគយល់​នេះ​ គឺ​ស្ថិត​ក្នុង​ចំណោម​គម្រោង​សំខាន់​បំផុត​នៅ​ក្នុង​ក្រឡាចត្រង្គ​ប្រព័ន្ធ​ អគ្គិសនី​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​ ហើយ​លោក​បាន​បន្ថែម​ថា​វា​នឹង​អា​ចត​ភ្ជាប់​ទៅ​ ១៤​ប្រទេស​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ និង​ពិភព​អា​រ៉ាប់​ផង​ដែរ​។​ដោយ​ ស្ម័គ្រ​ ចិត្ត​
12354

No comments:

Post a Comment