Monday, June 3, 2013

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​

13 នាទីមុន | ដោយ ៖
ភ្នំពេញ​ ៖​ រថយន្ត​ពីរ​គ្រឿង​ មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​ នឹង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ បាន​បើក​បុក​គ្នា​ លាន់​ដូច​រន្ទះ​ បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ទាំង​ពីរ​គ្រឿង​គាប់​ជាប់​ខ្លួន​ រង​ការ​ខូចខាត​យ៉ាងដំណំ​ កាលពី​វេលា​ម៉ោង​ ២១​ នឹង​ ០០​ នាទី​យប់​ថ្ងៃ​ទី​ ០៣​ ខែមិថុនា​ ឆ្នាំ​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ហាន​ណូ​យ​ ក្នុង​សង្កាត់​ ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។​
Untitled-2
​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូ​រ៉ូ​ឡា​ មួយ​គ្រឿង​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E​ 6162​ បាន​បើកបរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាន​ណូ​យ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​បាន​បើក​យ៉ាង​លឿន​ ខណៈ​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​បាន​រេ​ចង្កូត​បុក​គ្នា​ចំ​ពីមុខ​ជាមួយនឹង ​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ ប្រភេទ​កូរ៉េ​មួយ​តោន​កន្លះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ឃ​ 5363​ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​ ។​
Untitled-1
​ប្រភព​ដដែល​បាន​បន្ត​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​ គ្រឿង​គាប​ក្បាល​ជាប់​គ្នា​ គឺ​រង់​នៅ​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្តែ​សំណាង​ដែល​ក្នុង​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ រង​របួស​ធ្ងន់ធ្ងរ​ ។​
Untitled-3
​ក្រោយ​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​នគរបាល​ជំនាញ​ចុះ​មក​ អន្តរាគមន៍​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​ ហើយ​សមត្ថកិច្ច​មិន​អាច​បញ្ជាក់​ថា​គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយសារ​ភាគី​ ណាមួយ​ឡើយ​ តែ​សមត្ថកិច្ច​និយាយ​បង្ក​ឡើង​ដោយសារ​ពួក​គេ​បើកបរ​មិន​ចេះ​យោង​យល់​ នឹង​អធ្យាស្រ័យ​គ្នា​ ៕​ ជោគជ័យ​

No comments:

Post a Comment