Monday, June 3, 2013

ពិធី​ការិនី​វ័យក្មេង​គង់វង្ស​យ៉ា​ទី​ទទួល​រង​ការ​រិះគន់​ពី​ទស្សនិកជន

33 នាទីមុន | ដោយ ៖
IMG_4824
ភ្នំពេញៈ​ តារា​សម្តែង​ និង​ជា​ពិធី​ការិនី​ទូរទស្សន៍​ CTN​ នាង​ គង់​ វង្ស​យ៉ា​ទី​ មួយ​រយៈ​ នេះ​ ទទួល​រង​ការ​រិះគន់​ពី​ទស្សនិកជន​ជា​បន្តបន្ទាប់​ ហើយ​ប្រជាប្រិយភាព​ហាក់ដូចជា​ធ្លាក់​ ចុះ​ផង​ដែរ​ ។​
kong vongyaty 1
​បើ​ទោះបីជា​មានការ​រិះគន់​យ៉ាងនេះ​ក្តី​ កញ្ញា​ គង់​ វង្ស​យ៉ា​ទី​ ក៏​បាន​សម្ញែង​ភាព​ផ្អែម​ ល្ហែម​បែប​ជា​គូស្នេហ៍​ដោយ​បណ្តោយ​ឲ្យ​បុរស​ប្លែក​មុខ​វ័យ​ស្របាល​គ្នា​ ម្នាក់​កៀកកើយ​ ចាប់​ ដៃ​គ្នា​ ដូច​ជា​គូសង្សា​កំលោះ​ក្រមុំ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ក្នុង​ រាជធានី​ភ្នំពេញ​ ។​ រហូត​ ដល់​មាន​គេ​លាន់មាត់​ថា​ បុរស​នោះ​ប្រហែលជា​សង្សារ​ក្រៅ​ឆាក​របស់​នាង​ ហើយ​មើលទៅ​ បានជា​សិទ្ធ​ស្នាល​ជាមួយ​គ្នា​បែប​នេះ​ ។​
​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​នេះ​ ជា​រឿយៗ​នាង​តែងតែ​លាក់បាំង​ ហើយ​នាង​តែងតែ​ បដិសេធ​ដោយ​និយាយ​ថា​ នាង​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​ទេ​ ផ្ទុយ​ពី​ការ​អះអាង​នេះ​នាង​ បែរជា​ បង្កើត​ភាព​សិ្ន​ទ្ធ​ស្នាល​។​ ដោយ​គេ​រមែងតែ​ឃើញ​វត្តមាន​របស់​បុរស​ម្នាក់​នោះ​ ទៅ​ក្លឹ​ប​ កម្សាន្ត​ជា​និច្ច​ ។​
​ជុំវិញ​ការ​លើក​ឡើង​ថា​ កញ្ញា​ គង់​ វង្ស​យ៉ា​ទី​ ឧស្សាហ៍​ចូល​លេង​ក្លឹ​ប​កម្សាន្ត​ នា​ពេល​រាត្រី​នោះ​ ប្រសិនបើ​យើង​សង្កេត​មើល​ពេល​បច្ចុប្បន្ន​មិនមែន​មាន​តែ​តារា​ស្រី​រូប​ នេះ​ម្នាក់​ទេ​ ដែល​និយម​ចូល​កម្សាន្ត​ក្នុង​ក្លឹ​ប​នោះ​ គឺ​មាន​តារា​ប្រុស​ស្រី​វ័យក្មេង​ជា​ច្រើន​ ក៏​ចូល​ចិត្ត​ដើរ​លេង​ចូល​ក្លឹ​ប​ដល់​យប់​ជ្រៅ​មិន​ចាញ់​មនុស្ស​ប្រុស​នោះ​ ទេ​ ។​ តារា​ស្រី​ទាំង​ អស់​អះអាង​ថា​ ពួក​គេ​គ្រាន់តែ​ចង់​លំហែកាយ​ក្រោយ​ពី​មាន​ភាព​នឿយហត់​ពី​ការងារ​ សិល្បៈ​ ទើប​ចង់​ចំណាយ​ពេលវេលា​សប្បាយ​ ដោយ​ចូល​ក្លឹ​ប​បែប​នេះ​ មិន​មាន​ហេតុផល​អ្វី​ ផ្សេង​នោះ​ទេ​ ។​
​តារា​សម្តែង​ និង​ជា​ពិធី​ការិនី​ទូរទស្សន៍​ CTN​ នាង​ គង់​ វង្ស​យ៉ា​ទី​ ធ្លាប់​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ថា​ នាង​កំពុង​មាន​ផ្ទៃពោះ​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ​នា​ពេល ​កន្លង​ទៅ​ ។​ ហើយ​នាង​បដិសេធ​ថា​ «​មាន​ផ្ទៃពោះ​យ៉ាងម៉េច​ បើ​ខ្ញុំ​មិន​ទាន់​មាន​ប្តី​ផង​ហ្នឹង​!»​ ។​
​គួរ​រំលឹក​ថា​ ពិធី​ការិនី​ គង់​ វង្ស​យ៉ា​ទី​ ជា​រលក​តារា​សម្តែង​ស្រករ​ក្រោយ​ ប៉ុន្តែ​នាង​ចាប់ផ្តើម​ល្បីឈ្មោះ​ មាន​គេ​ចាប់អារម្មណ៍​ក្រោយ​នាង​បាន​លេច​វត្តមាន​សម្តែង​ជា​តួ​ឆ្នាស់​ ក្នុង​រឿង​ “​ឈូកស​”​ របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ។​ គេ​មើលឃើញ​ថា​ នាង​ បាន​បោះ​ជំហាន​កាន់តែ​លឿន​លើ​វិ​ថី​សិល្បៈ​ ព្រោះតែ​ស្ងាត់ៗ​ នាង​ស្រាប់តែ​បាន​ឡើង​មក​គ្រង​តំណែង​ជា​ពិធី​ការិនី​យ៉ាង​គ្រ​ហ៊ើៗ​នៅ​ក្នុង ​កម្មវិធី​ “​រាត្រី​កម្សាន្ត​”​ របស់​ CTN​ ។​ ហើយ​មាន​ ពេល​ខ្លះ​នាង​បាន​ផ្អាក​ការ​ចេញ​សម្តែង​ក្នុង​ខ្សែ​រឿង​ដោយសារ​ថា​ ការ​សម្តែង​ត្រូវ​ហាលភ្លៀង​ហាលខ្យល់​ និង​ក្រោម​កំ​ដៅ​ថ្ងៃ​។​ ដូច្នេះ​ហើយ​គឺ​នាង​ខ្លាច​ខូច​ស្បែក​ដ៏​សខ្ចី​របស់​នាង​៕​វិ​រៈ​
IMG_0980

No comments:

Post a Comment