ពាក់ព័ន្ឋនិងបញ្ហានេះ ការវិភាគដោយទីប្រឹក្សាផ្តល់យោបល់ផ្នែកសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Monash នេះបានរកឃើញពីផលប៉ះពាល់បន្តិចបន្តួមួយបន្ថែមទៀត ទៅដល់ផលិតផលក្នុងស្រុកសរុប (GDP) មាន០,០១ភាគរយ និងមានប្រហែល ០,០៦ភាគរយ លើផលចំណូលជាតិសរុប។
ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី នឹងកើនឡើងសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងការពន្យារការ កាត់បន្ថយការបំភាយឧស្ម័នជាមួយនឹងសមាគមបន្ថែមក្នុងពេលតិចជាងពីរ ខែ។
បើតាមលោក Will McGoldrick អ្នកនាំពាក្យអង្គការ WWF បានឲ្យដឹងថា “តម្លៃសេដ្ឋកិច្ចនៃគោលដៅ ២៥ភាគរយ គឺមានចំនួនទាបជាងបួនដងនាពេលបច្ចុប្បន្ននេះ ដោយតាមការប៉ាន់ប្រមាណត្រឡប់មកវិញនៅក្នុងឆ្នាំ២០០៨ នៅពេលដែលរដ្ឋាភិបាលនិងគណបក្សប្រឆាំងបានឈានដល់កិច្ចព្រមព្រៀងរួម បក្សទាំងពីរជាលើកដំបូង ស្តីពី ការកាត់បន្ថយការបំភាយឧស្ម័នឲ្យបាន៥ភាគរយដោយឥតល័ក្ខខ័ណ្ឌ។
លោកបានបន្ថែមថា “ភាគច្រើននៃការកាត់បន្ថយ២៥ភាគរយនឹងត្រូវ សម្រេចបានតាមរយៈការទិញប័ណ្ណអនុញ្ញាត្តិការបញ្ចុះ តម្លៃថោកជាងការរំពឹងទុកនៅក្រៅប្រទេស។ នេះគឺជាចិត្តសប្បុរសដោយអាស្រ័យទៅនឹងតម្លៃកាបូនទាបនេះ ដូច្នេះយើងអាចសម្រេចបាននូវផលប៉ះពាល់ជាច្រើនបន្ថែមទៀតសម្រាប់ ភាពប៉ះពាល់ចំពោះផលិតផលក្នុងស្រុកសរុបដូចគ្នា”។
លោក McGoldrick បញ្ចេញយោបល់ថា គ្មានបញ្ហាណាដែលអ្នកឈ្នះការបោះឆ្នោតសហព័ន្ធអូស្ត្រាលីបន្ទាប់ នោះទេ ដែលអន្តរជាតិកំពុងតែបន្តការដាក់សម្ពោធទៅលើប្រទេសអូស្ត្រាលី ដូច្នេះហើយអូស្ត្រាលីនឹងជម្រុញឱ្យរដ្ឋាភិបាល លើកគោលដៅការបំពុលកាបូនរបស់ខ្លួនឲ្យបាន៥ភាគរយដោយឥតល័ក្ខខ័ណ្ឌ នៅឆ្នាំ២០២០។
សូមបញ្ជាក់ថា “ការវិភាគផ្នែកសេដ្ឋកិច្ចវិទូ បង្ហាញថាតម្លៃកាបូនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេស អូស្ត្រាលី ហើយប្រទេសនេះអាចពឹងផ្អែកទៅលើលិខិតអនុញ្ញាត្តិការបន្ថយឧស្ម័នចេញ ទៅក្រៅប្រទេសតិចជាងនេះ ដោយធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងខាងលើនោះ និងនៅតែសម្រេចបាននូវការកាត់បន្ថយការបំពុល២៥ ភាគរយតែប៉ុណ្ណោះ ជាមួយនឹងផលប៉ះពាល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត ក្នុងនោះដោយបានបន្ថែម០,២៨ភាគរយនៅក្នុងការបិទផលិតផលក្នុងស្រុក សរុប នៅឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងគោលដៅបច្ចុប្បន្នមាន៥ ភាគរយ៕ស្ម័គ្រចិត្ត

No comments:
Post a Comment