Tuesday, June 25, 2013
ធ្លាក់រថយន្តដឹកអ្នកដំណើរមួយពីលើស្ពាន បណ្តាលឲ្យស្លាប់១៣នាក់ និង៣២នាក់ទៀតរងរបួស
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសម៉ុងតេណេក្រូ លោក Rasko Konjevic បានសារព័ត៌មាន Reuters ថា ហើយនៅពេលដែលជួបគ្រោះថ្នាក់នោះមានមនុស្សចំនួន១៣នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បើតាមសំដីរបស់ភ្នាក់ងារប៉ូលិសបាននិយាយថា រថយន្តដែលជួបគ្រោះថ្នាក់ខាងលើនេះ ធ្វើដំណើរពីប្រទេស Romania ទៅកាន់ទីក្រុងឆ្នេរសមុទ្រនៃប្រទេសMontenegro ប៉ុន្តែឮរថយន្តត្រូវបានធ្លាក់ពីលើស្ពាននៅលើទន្លេ Moraca ក្នុងជម្រៅប្រហែល ៤០ ម៉ែត្រខណៈពេលកំពុងមានព្យុះភ្លៀង ។ ហើយក្នុងហេតុការណ៍នេះ ប៉ូលិស បានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះអ្នកដែលរងរបួស។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ ចំនួនអ្នកស្លាប់អាចមានការកើនឡើង ខណៈដែល អ្នកដំណើរចំនួន៧នាក់ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕ រីករាយ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment