តាមប្រភពពត៌មានពី NetEase បានអោយដឹងថា នៅប្រទេសចិន កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ មានហេតុការណ៍ គួរអោយហួសចិត្តមួយ បានកើតឡើង ដោយគូស្នេហ៍ដាច់ដាបមួយគូបានធ្លាក់ចុះពីលើបង្អួច ខណៈពេលដែលពួកគេកំពុងឡើងឋានសួគ៌។ ការសន្និដ្ឋានជំហានដំបូង និង មូលហេតុដែលបណ្ដាលអោយមាន ការភ្លាត់ស្នៀតបែបនេះ គឺបណ្ដាលមកពីអាកាសធាតុក្ដៅពេក ហើយពួកគេក៏ប្រះខ្លួនមកផ្អែកបង្អួច ដើម្បីធ្វើប្រតិបត្តិការឡើងឋានសួគ៌ផង និងបានស្រូបខ្យល់អាកាសផង។ ជាអកុសល ពួកគេទាំងពីរ មិនបានចាប់ភ្លឹក ទៅលើបង្អួច ដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយដែលជាហេតុនាំអោយបាក់បង្អួច ធ្លាក់អ្នកទាំងពីរចុះមកក្រោមស្លាប់ភ្លាមៗតែម្ដង។
គូស្នេហ៍មួយបានធ្លាក់ស្លាប់ទាំងពីរនាក់នេះ បានធ្លាក់ពីបង្អួចនៃប្លុកផ្ទះល្វែងមួយនៅ ទីក្រុងវូហាន នៅពេលបង្អួចដែលពួកគេទ្រោបពិតពីលើបានបាក់។ សាក្សីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា ប្តីប្រពន្ធនេះបានឱបគ្នានៅពេលពួកគេធ្លាក់មកកាន់ផ្លូវដើរនៅ ខាងក្រោម។
យោងតាមកាសែតThe Sun ប្រភពព័ត៌មានចិនមួយបាននិយាយថា”ដោយសារពួកគេឱបគ្នាជាប់ពេក ទើបបានជាធ្លាក់ចេញពីអាគារទាំងពីរនាក់តែម្តង៕ ដោយ៖ ស្រីផល
<
No comments:
Post a Comment