កាលពីព្រឹកមិញម៉ោង ៦ និង ៦ នាទីភ្លើងស្រាប់តែបានឆាបឆេះពីរោងសម្លាប់សត្វហូបសាច់មួយដែលជា កម្មសិទ្ធិរបស់ក្រុមហ៊ុន Jilin Baoyuanfeng Poultry Company ដែលមានទីតាំងនៅជាយទីប្រជុំជនជន Dehui City។
បើតាមអ្នករួចជីវិតម្នាក់បានប្រាប់បណ្ដាញព័ត៌មានស៊ីនហួរឱ្យ ដឹងថា យ៉ាងហោចណាស់មានមនុស្សជាង ៣០០ នាក់នៅក្នុងរោងកាប់សាច់សត្វនោះក្នុងពេលដែលទើបនឹងឆេះ។ លោកស្រី Wang Fengy ជាកម្មករវ័យ ៤៤ ឆ្នាំមួយរូបបាននិយាយប្រាប់ថា គាត់បានចាប់ផ្ដើមធ្វើការនៅម៉ោង ៦ ព្រឹកជាមួយមិត្តរួមការងារជាង ១០០ នាក់ផ្សេងទៀត ហើយនៅមានរោង ២ ទៀតនៅជាប់គ្នា ខណៈដែលភ្លើងចាប់ផ្ដើមឆាបឆេះមានមនុស្សបានស្រែកថាមានភ្លើងឆេះ ប៉ុន្តែទ្វារចេញនោះបានជាប់សោរដោះទម្រាំតែចេញ នេះគឺពិតជាសំណាងណាស់។
ភ្លើងឆេះនេះត្រូវបានគេពន្លត់ស្ងប់លែងមានការរាលដាលនៅម៉ោង ប្រមាណជិត ១២ ថ្ងៃត្រង់ ដែលជាត្រួសៗ គេបានរកឃើញសាកសពមនុស្សចំនួន ៦១ នាក់ហើយ ក្នុងនោះមិនទាន់រាប់អ្នករងរបួសនៅឡើយនោះទេ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា

No comments:
Post a Comment