
ទូរស័ព្ទ iPhone 4 ដែលប្រឈមនឹងការដែលមិនអាចនាំចូលទៅអាមេរិកបាន។ រូបថត Bloomberg
នេះគឺជាសេចក្តីសម្រេចប៉ាតង់ដំបូងប្រឆាំងនឹងក្រុមហ៊ុន Apple នៅអាមេរិក ដែលប៉ះពាល់ដល់ការលក់ផលិតផលរបស់ក្រុមហ៊ុននេះ។ ផលិតផលរបស់ក្រុមហ៊ុន Apple ដែលត្រូវបានហាមឃាត់នៅក្នុងដីកាបញ្ជារបស់តុលាការ រួមមានទូរស័ព្ទ iPhone 4 និងកុំព្យូទ័រ iPad 2 3G ដែលបានលក់ឲ្យអតិថិជនដែលប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុន AT&T Inc ក្រុមហ៊ុន T-Mobile US Inc និងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទប្រចាំតំបន់ពីរទៀត គឺក្រុមហ៊ុន General Communication Inc នៅរដ្ឋអាឡាស្កា និងក្រុមហ៊ុន CT Cube LP នៅរដ្ឋតិចសាស។
នៅក្នុងលិខិតជូនដំណឹងមួយដែលបានចេញផ្សាយលើគេហទំព័ររបស់គណៈ កម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក បានឲ្យដឹងថា សេចក្តីសម្រេចរបស់គណៈកម្មាធិការនេះកាលពីថ្ងៃម្សិលមិញនឹងត្រូវ ពិនិត្យមើលឡើងវិញដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមានលទ្ធភាពកែប្រែការហាមឃាត់ការនាំចូលនេះដោយផ្អែកលើ មូលហេតុគោលនយោបាយសារធារណៈ។ ករណីបែបនេះកម្រនឹងកើតមានណាស់។
លោក Lyle Vander Schaaf មេធាវីផ្នែកប៉ាតង់ប្រចាំក្រុមហ៊ុន Brinks Hofer នៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា៖ «កន្លងមក ប្រធានាធិបតីមិនដែលលូកដៃចូលក្នុងបញ្ហាបែបនេះទេ។ ប្រការនេះបានបង្ហាញឲ្យឃើញថា គណៈកម្មាធិការនេះគឺជាទីភ្នាក់ងារដ៏ក្លាហានមួយដែលពួកគេមានបំណង ចាត់វិធានការទាំងនេះ ថ្វីបើផលិតផលរបស់ក្រុមហ៊ុន Apple មានប្រជាប្រិយភាពខ្លាំងក៏ដោយ»។
ការសម្រេចនេះអាចមានន័យថា អតិថិជនរបស់ក្រុមហ៊ុន AT&T និងក្រុមហ៊ុន T-Mobile ដែលចង់បានទូរស័ព្ទ iPhone តែមិនជ្រើសរើសយក iPhone 5 ដោយសារមានតម្លៃថ្លៃនោះមានជម្រើសតិចតួច។ ក្រុមហ៊ុន Samsung បានប្រាប់គណៈកម្មាធិការនេះថា ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California អាចនឹងទម្លាក់តម្លៃទូរស័ព្ទ iPhone 5 បើក្រុមហ៊ុននេះ ព្រួយបារម្ភអំពីការបាត់បង់អតិថិជនដែលមានសក្តានុពលរបស់ខ្លួន៕ BP: Phnom Penh Post
No comments:
Post a Comment