Showing posts with label ព័ត៌មានកីឡា. Show all posts
Showing posts with label ព័ត៌មានកីឡា. Show all posts
Wednesday, September 5, 2018
Friday, October 17, 2014
កម្ពុជាប៉ះក្រុមខ្លាំងមីយ៉ាន់ម៉ានារសៀលម៉ោង៣ និង៣០នាទីរសៀលថ្ងៃសៅរ៍នេះ
ក្រុម កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយមីយ៉ាន់ម៉ាដែលជាក្រុមខ្លាំងនារសៀលថ្ងៃសៅរ៍ នេះក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ។ សម្រាប់ជំនួបនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនេះ ក្រុមកម្ពុជាត្រូវការជ័យជម្នះជាដាច់ខាតដើម្បីដណ្តើមកៅអី ទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់ អាស៊ាន។ នាការប្រកួតពីរលើកកន្លង កម្ពុជាបានចាញ់ម្ចាស់ផ្ទះឡាវក្នុងលទ្ធផល ៣-២ នៅថ្ងៃបើកឆាក ប៉ុន្តែបានយកឈ្នះទីម័រខាងកើតវិញក្នុងលទ្ធផល ៣-២ ដូចគ្នា កាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែនាជំនួបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ក្តីរំភើបបានកើតឡើងដោយមិននឹកស្មានដល់សម្រាប់ក្រុមកម្ពុជា។ ដូចជាការប្រកួតជាមួយឡាវផងដែរ ទីម័រខាងកើតដែលពោរពេញទៅដោយកីឡាករប្រកបអាជីពនៅក្រៅប្រទេស និងជាកូនកាត់ប្រេស៊ីលនោះ បាននាំមុខកម្ពុជាមុនក្នុងលទ្ធផល ២-០ ។ ប៉ុន្តែរឿងអាក្រ
សុក ចាន់រស្មី បានក្លាយជាកីឡាករទីពីររបស់កម្ពុជាបន្ទាប់ពីខ្សែប្រយុទ្ធ ឃឹម បូរី ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ក្នុងមួយប្រកួតក្នុង ព្រឹត្តិការណ៍វគ្គជម្រុះ AFF Suzuki Cup ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon ដដែល ឃឹម បូរី បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ផងដែរនាជ័យជម្នះ ៤-២ លើទីម័រខាងកើតកាលពីឆ្នាំ២០១០ ។
សម្រាប់ជំនួបជាមួយមីយ៉ាន់ម៉ានៅរសៀលថ្ងៃសៅរ៍ ទី ១៨ ខែតុលា នាវេលាម៉ោង៣ និង៣០នាទី កម្ពុជាត្រូវការជ័យជម្នះជាដាច់ខាតដើម្បីចាប់ឱកាសឈានទៅកាន់វគ្គ បន្តដែលក្រុមចំនួន៦ទៀតនៅរង់ចាំរួចជាស្រេច។ វាជាភ្នំមួយដែលពិបាកឡើងសម្រាប់ក្រុមកម្ពុជា បើផ្អែកតាមលទ្ធផលនៃជំនួប៤លើកកន្លងនៅក្នុងព្រឹត្តិការណ៍ប្រចាំ តំបន់នេះ មីយ៉ាន់ម៉ាតែងតែដណ្តើមបានបីពិន្ទុជានិច្ចពីកម្ពុជា ដោយជំនួបចុងក្រោយកាលពីឆ្នាំ២០១២ ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-០ ។
អ្វីដែលកាន់តែពិបាកទ្វេរដងនោះ បច្ចុប្បន្នមីយ៉ាន់ម៉ាស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកជន ជាតិសែប៊ី លោក Radojko Avramovic។ គ្រូបង្វឹកវ័
ក្នុងរយៈពេល៩ឆ្នាំនៃការដឹកនាំក្រុមជម្រើសជាតិសិង្ហបុរីកន្លងមក លោក Avramovic បានឈ្នះពានរង្វាន់ជើងឯកអាស៊ាន ឬ AFF Suzuki Cup នេះរហូតដល់ទៅបីលើក និងបានឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកាលពីឆ្នាំ២០០៧ ។ កាដូដំបូងរបស់លោក Avramovic សម្រាប់ជម្រើសជាតិមីយ៉ាន់ម៉ា គឺលោកបានជួយឲ្យក្រុមមួយនេះ ឈ្នះពានមិត្តភាពមួយនៅក្នុងប្រទេស
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon មានជំនឿថា កីឡាករកម្ពុជារបស់លោកនឹងរក្សាស្មារតីជាក្រុម រួមទាំងឆន្ទះដើម្បីនាំជ័យជម្នះជូនជាតិដូចអ្វីដែលពួកគេបានធ្វើ កន្លងមក។ លោកទទួលស្គាល់ថា ក្រុមកម្ពុជាទាំងមូលមានបញ្ហាបន្តិចបន្តួចនៅតំបន់ការពារ ប៉ុន្តែវាចំណុចដែលត្រូវពង្រឹងនៅមុនជំនួបនៅថ្ងៃសៅរ៍នេះ
ក្នុងចំណោមប្រទេសដែលចូលប្រកួតជម្រុះចំនួន៥ ប្រ៊ុយណេគឺជាក្រុមដែលបានហាលអាវមុនគេ ក្រោយបរាជ័យ៣ប្រកួតជាប់ៗគ្នា។ ម្ចាស់ផ្ទះឡាវកំពុងនាំមុខគេលើតារាងដោយមាន៦ពិន្ទុ មីយ៉ាន់ម៉ាស្ថិតនៅលេខ២ដោយមាន៤ពិន្ទុ ស្មើទីម័រខាងកើតដែលនៅសល់តែមួយប្រកួតទៀត។ ជ័យជម្នះ ៣-២ របស់កម្ពុជាលើទីម័រខាងកើតនាំឲ្យ
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍នេះនៅ New Laos National Stadium៖
-កម្ពុជា ជួប មីយ៉ាន់ម៉ា៖ ម៉ោង៣និង៣០នាទី
- ឡាវ ជួប ទីម័រខាងកើត៖ ម៉ោង៦ និង៣០នាទី
Monday, September 1, 2014
តោខៀវ Chelsea លុត Everton 6-3 យ៉ាងចាស់ដៃ(មានវិដេអូ)
តោខៀវ Chelsea លុត Everton 6-3 យ៉ាងចាស់ដៃនៅក្នុងទឹករបស់ Everton កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ថាតើ ការស៊ុតបំប៉ោងសម្នាញ់របស់តោខៀវ Chelseaយ៉ាងណានោះមានវីដេអូខាងក្រោមនេះ
Friday, August 15, 2014
ព្រឹត្តិការណ៍ប្រកួត World Cup ចំណាយប្រាក់ច្រើនជាងគេបំផុតទាំង៥លើពិភពលោក
ចាប់តាំង ពីបានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ជាលើកដំបូងក្នុងឆ្នាំ១៩៣០ រៀងរាល់៤ឆ្នាំម្តង សមាគមន៍សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានរៀបចំព្រឹត្តិការណ៍នេះចំនួន ២០លើកមកហើយគិតមកដល់ឆ្នាំ២០១៤នេះ លើកលែងតែឆ្នាំ១៩៤២ និង ១៩៤៦ ដែលព្រឹត្តិការណ៍នេះ ត្រូវបានផ្អាកក្នុងអំឡុងពេលពិភពលោកទាំងមូលបានធ្លាក់ក្នុង សង្គ្រាមលោកលើកទី២។
អ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ បើរាប់បញ្ចូលការត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះនៅ ក្នុងឆ្នាំ២០១៨ និង ២០២២ខាងមុខ គេបានវាយតម្លៃថា ការរៀបចំព្រឹត្តិការណ៍ World Cup ក្នុងប្រទេសចំនួន៥ បានចំណាយប្រាក់ច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្សេង ទៀតនៅពេលកន្លងមក ដែលរួមមាន៖
៥) ប្រទេសអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០
ព្រឹត្តិការណ៍ World Cu កាលពីឆ្នាំ២០១០ បានធ្វើឲ្យរដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូងចំណាយប្រាក់ ៣,៥ពាន់លានដុល្លារសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជួន និងពហុកីឡដ្ឋានជាតិរបស់ខ្លួន។
៤) ប្រទេសអាល្លឺម៉ង់ឆ្នាំ ២០០៦
រដ្ឋាភិបាលអាល្លឺម៉ង់បានចំណាយប្រាក់ ៦,២ ពាន់លានដុល្លារសម្រាប់រៀបចំទទួលព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០០៦ លើការសាងសង់ និងជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងចំនួន ១២ និង ពហុកីឡដ្ឋាន ១២កន្លែងនៅទូទាំងប្រទេស។
៣) ប្រទេសប្រេស៊ីលឆ្នាំ ២០១៤
ក្នុងព្រឹត្តិការណ៍ World Cup ដែលកំពុងធ្វើឡើងនៅក្នុងប្រទេស ទ្វីបអាមេរិកខាងត្បូងមួយនេះបានចំណាយប្រាក់ ៣,៦ពាន់លានដុល្លារលើការ សាងសង់ពហុកីឡដ្ឋានចំនួន១ ២ និង ការលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបម្រើឲ្យព្រឹត្តិការណ៍ នេះគិតជាទឹកប្រាក់សរុប ១១,២ពាន់លានដុល្លារ។
២) ប្រទេសរុស្ស៊ី
មហាអំណាចរបស់អាស៊ីដែលនឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០១៨ ខាងមុខ ត្រូវបានគេវាយតម្លៃថា នឹងចំណាយទឹកប្រាក់សរុប ២០ពាន់លានដុល្លារសម្រាប់ការសាងសង់ពហុកីឡដ្ឋានថ្មីចំនួន ៧ និងជួសជុលពហុកីឡាដ្ឋានចាស់ៗចំនួន ៥ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
១) ប្រទេសកាតារ
ពិតជារឿងមួយភ្ញាក់ផ្អើលសម្រាប់ពិភពលោកទាំងមូល បន្ទាប់ពីគេបានវាយតម្លៃថា ប្រទេសនៅដែនមជ្ឈិមបូព៌ាមួយនេះនឹងចំណាយប្រាក់រហូតដល់ ២០០ពាន់លានដុល្លារសម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ ខ្លួនទាំងមូលត្រៀមធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ខាងមុខ។ ក្នុងនោះទឹកប្រាក់ ១៧ ពាន់លានដុល្លារនឹងត្រូវចំណាយលើការសាងសង់ អាកាសយានដ្ឋាន និង ១៤លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយលើការសាងសង់ពហុកីឡាដ្ឋាន។
ទោះបីជាបែបនេះក្តី គម្រោងរៀបចំព្រឹត្តិការណ៍ពិភពលោកក្នុងប្រទេសកាតារ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ បន្ទាប់ពីស្ថាប័នអន្តរជាតិបានលើកឡើងពីហេតុផលផ្សេងៗគ្នាជុំវិញភាព មិនអំណោយផលនៃអាកាសធាតុ កង្វះខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខក្នុងប្រទេសនេះ៕ពាន World Cupប្រភព៖ vietq
ប្រែសម្រួល៖ ខេវិន
ប្រភព៖ bloomberg
Tuesday, July 29, 2014
Mourinho ៖ តោខៀវត្រូវការ Drogba
អង់គ្លេស៖ អតីតខ្សែប្រយុទ្ធ ក្រុមតោខៀវ Drogba បានវិលត្រឡប់ទៅកាន់ ពហុកីឡដ្ឋាន Stamford Bridge សប្តាហ៍មុននេះ នៅលើកិច្ចព្រមព្រៀង ១ ឆ្នាំ ក្រោយប្រកបអាជីព នៅ ប្រទេសចិន និងតួគី ។
លោក Mourinho បាននិយាយថា កីឡាករសញ្ជាតិកូឌឺវ័រ រូបនេះមានតួនាទីសំខាន់ណាស់សម្រាប់រដូវកាលក្រោយ ។
និយាយប្រាប់ដល់ Sky Sport អ្នកយុទ្ធសាស្ត្រទីលាន សញ្ជាតិព័រទុហ្គាល បានឲ្យដឹងថា “នៅពេលដែល Drogba វិលមកទីនេះ វាហាក់ដូចជាគាត់មិនបានចាកចេញពីក្លិប ។ នៅទីនេះវាហាក់ដូចជាគ្មានអ្វីថ្មីសម្រាប់គាត់ ជារឿងធម្មតា ដោយសារតែគ្រប់គ្នាបានដឹងអំពីគាត់ ” ។ អ្នកចាត់ការទូទៅរូបនេះ បានបន្តទៀតថា “សម្រាប់ការលេងឲ្យក្លិបនៅចិន និងតួកគី មើលទៅគ្រាន់តែជាថ្ងៃឈប់សម្រាករបស់គាត់ ដ៏ខ្លី រួចក៏ត្រឡប់មកក្លិបវិញ ដូច្នេះអ្វីគ្រប់យ៉ាងធម្មតា តែខ្ញុំគិតថា តោខៀវពេលនេះត្រូវការគាត់ ដើម្បីភាពជោគជ័យ” ៕

Thursday, July 24, 2014
Van Gaal ចេញដេប៉ាយ៉ាងអស្ចារ្យដោយនាំ Man Utd លត់ LA Galaxy ៧-០ ព្រឹកមិញ(វីដេអូ)
លោក Louis van
Gaal ចេញដេប៉ាក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម
Manchester United
យ៉ាងអស្ចារ្យដោយនាំក្រុមយក្សរបស់អង់គ្លេសមួយនេះលត់ក្រុម LA
Galaxy របស់អាមេរិក៧-០ព្រឹកមិញក្នុងជំនួបដណ្ដើមពានមិត្តភាព
Chevrolet Cup នៅកីឡដ្ឋាន Rose Bowl ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
៧
គ្រាប់របស់ក្រុមបិសាចក្រហមរកបានដោយខ្សែប្រយុទ្ធ Danny Welbeck
ក្នុងនាទីទី១៣ Wayne Rooney ក្នុងនាទីទី៤២&៤៥+១
ខ្សែការពារវ័យក្មេង Reece James ក្នុងនាទីទី៦២&៨៤
និងខ្សែបម្រើស្លាប Ashley Young ក្នុងនាទីទី៨៨&៩០។ By Sabay
ជម្រើស ១១នាក់ដំបូងក្នុងតង់ទី១របស់ក្រុមបិសាចក្រហមព្រឹកមិញនេះ មាន៖ De Gea, Smalling, Jones, Evans, Valencia, Fletcher (ប្រធានក្រុម), Herrera, Shaw, Mata, Welbeck, Rooney។ ក្រោយចប់តង់ទី១ លោក Van Gaal ផ្លាស់ប្ដូរកីឡាករ៩នាក់រួមមាន Lindergaard, Rafael, Michael Keane, Tyler Blackett, Ashley Young, Nani, Reece James, Shinji Kagawa និង Tom Cleverley ឱ្យចូលលេងក្នុងតង់ទី២។ អ្នកចាត់ការសញ្ជាតិហុល្លង់ប្រើប្រព័ន្ធ៣-៥-២។
អ្នកចាត់ការ
រូបនេះនិយាយក្នុងសន្និសីទកាសែតក្រោយការប្រកួតថា៖
“ពួកគេលេងបានល្អមែនទែននៅថ្ងៃនេះ។ បើអ្នកឃើញពួកយើងហ្វឹកហាត់
អ្នកអាចរំពឹងលទ្ធផលល្អមួយ ប៉ុន្តែមិនមែន៧-០ដូច្នេះទេ។
វាជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល
ប៉ុន្តែគ្រាប់បាល់ទាំងអស់សុទ្ធតែស្អាតៗ
ហើយការវាយសម្រុករបស់ពួកយើងក៏ខ្លាំងក្លាដែរ។
ជ័យជម្នះបែបនេះធ្វើឱ្យកីឡាករកាន់តែមានទំនុកចិត្ត។
យើងរៀបចំប្រព័ន្ធលេងថ្មី(៣-៥-២)
ហើយលេង២តង់ដោយប្រើកីឡាករផ្សេងគ្នា។
កីឡាកររបស់យើងមិនទាន់សម្របខ្លួននឹងប្រព័ន្ធថ្មីនេះបានល្អណាស់
ណាទេ ប៉ុន្តែពួកគេមានឆន្ទៈខ្ពស់ក្នុងការធ្វើវា។ សប្ដាហ៍មុន
កីឡាករ១០នាក់ក្នុងចំណោមកីឡាករដែលមានមុខលេងថ្ងៃនេះ
មិនបានមកហ្វឹកហាត់ជាមួយក្រុមផង”។
Wednesday, July 23, 2014
ពានរង្វាន់ International Champions Cup ចាប់ផ្ដើមនៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះហើយ
ពានរង្វាន់
2014 International Champions Cup
ដែលមានក្លិបធំៗរបស់អឺរ៉ុបចំនួន៨ចូលរួមប្រកួតប្រជែងនៅសហរដ្ឋ
អាមេរិកនិងកាណាដា
នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃសុក្រទី២៥ខែកក្កដានេះ ហើយទូរទស្សន៍
MyTV នឹងផ្សាយបន្តផ្ទាល់គ្រប់ការប្រកួត។
ក្រុម
ទាំង៨ដែលត្រូវប្រកួតប្រជែងយកពានជាលក្ខណៈមិត្តភាពអន្តរជាតិនេះ
រួមមាន Liverpool, Manchester United, Manchester City របស់អង់គ្លេស
AC Milan, Inter Milan, AS Roma របស់អ៊ីតាលី Olympiacos របស់ក្រិក
និងម្ចាស់ជើងឯកចាស់ Real Madrid។
រូបមន្តនៃការប្រកួតគឺក្រុមទាំង៨នេះត្រូវបានបែកចែកជាពីរពូល
ហើយក្រុមលេខ១នៃពូលទាំងពីរជាអ្នកមានសិទ្ធិឡើងទៅប្រកួតវគ្គ
ផ្ដាច់ព្រ័ត្រ។
ពូល A
ពូល B
ម៉ោងប្រកួតក្នុងរូបភាពនេះគឺ AM ទាំងអស់ មានន័យថាការប្រកួតខ្លះលេងពេលព្រឹក ប្រកួតខ្លះទៀបភ្លឺ នៅកម្ពុជា
Monday, May 26, 2014
តារាង និងកាលវិភាគនៃការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំមុនចាប់ផ្ដើម World Cup 2014
ការប្រកួត World Cup 2014
នឹងចាប់ផ្ដើមបើកការប្រកួតនៅថ្ងៃទី ១២ ខែមិថុនា
ខាងមុននេះនៅទីក្រុង Sao Pualo នៃប្រទេសប្រេស៊ីល
ខណៈដែលម្ចាស់ផ្ទះប្រស៊ីលត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិ
ក្រូអាត។

ខណៈដែលការប្រកួត World Cup 2014 កាន់តែខិតចូលមកដល់ ពោលគឺនៅសល់តែ ១៧ ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតបើកចាកឆាកបាល់ទាត់ពិភពលោកដ៏កក្រើកនឹងត្រូវបានចាប់ ផ្ដើម ក្រុមទាំង ៣២ ប្រទេសមុនពេលចាប់ផ្ដើមយុទ្ធនាការ World Cup 2014 បានរៀបចំឲ្យមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំដក ស្រង់បទពិសោធន៍ ក៏ដូចជាមើលជើងកីឡាករល្អៗ របស់ប្រទេសនិមួយៗផងដែរ។
ក្នុងចំណោមក្រុមប្រទេសទាំង ៣២ មានតែក្រុមម្ចាស់ផ្ទះ ប្រេស៊ីល ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រុមជម្រើសជាតិអាឡឺម៉ង់ ប៉ុណ្ណោះ ដែលត្រូវបានទស្សនិកជនភាពច្រើនជឿជាក់ថានឹងមានលទ្ធភាពខ្ពស់ ជាងគេក្នុងការគ្រងដំណែងជើងឯកឆ្នាំនេះ។
ខាងក្រោមនេះជាតារាង និងកាលបរិច្ឆេទនៃការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំមុនចាប់ផ្ដើម World Cup 2014៖

ប្រភព៖ dailymail.co.uk

Saturday, May 24, 2014
Real Madrid អាចផ្ដួល Atletico Madrid ដើម្បីលើកពាន UEFA Champion League បានទេយប់នេះ?
ការប្រកួតបាល់ទាត់ក្របខណ្ឌ UEFA Champion League ២០១៣/១៤
បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រនៅយប់នេះ
ដោយក្រុមជើងខ្លាំងពីរមកបីប្រទេសអេស្ប៉ាញត្រូវធ្វើការប្រកួត
គ្នានៅក្នុងទឹកដី Estádio da Luz របស់ក្លឹប Benfica នៃទីក្រុង
Lisbon ប្រទេសព័រទុយហ្គាល់ នៅម៉ោង ១ និង ៤៥ នាទី
(ម៉ោងនៅក្នុងប្រទេសកម្ពុជា)។

+ វិភាគលើក្រុម Real Madrid:

+ វិភាគលើក្រុម Atletico Madrid:

វិភាគលើក្រុមទាំងពីរ
- Real Madrid បានបំបាក់ក្រុមជើងខ្លាំងមកបីប្រទេសអាឡឺម៉ង់ Bayern Munich ដោយលទ្ធផលទាំងពីរជើង ៥ ទល់នឹង ០ ដើម្បីឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ចំណែកឯក្លឹប Atletico Madrid វិញបានបំបាក់ក្លឹប Chelsea ជើងខ្លាំងមកពីអង់គ្លេសដោយលទ្ធផលទាំងបីជើង ៤ ទល់នឹង ២ ផងដែរ។
- លោក Carlo Ancelotti បានដឹកនាំក្លឹប Real Madrid បានយ៉ាងល្អក្នុងការប្រកួតក្របខណ្ឌ UEFA Champion League ពោលគឺប្រកូតឈ្នះ ៧ លើកក្នុងចំណោមការប្រកួត ៨ លើកចុងក្រោយនារដូវកាលនេះ។ ចំណែកឯ លីកក្នុងស្រុកវិញ Real Madrid បានបញ្ចប់រដូវកាល ដោយមាន ៣ ពិន្ទុតិចជាងក្រុម Atletico Madrid តែប៉ុណ្ណោះ ធ្វើឲ្យអ្នកគាំទ្រមានទំនុកចិត្តខ្ពស់លើលោកក្នុងការដឹកណាំ យប់នេះ។
- ក្នុងជំនួបគ្នា ៣០ លើកចុងក្រោយរវាងក្រុមទាំងពីរមានតែ ២ លើកគត់ដែល Atletico Madrid បានយកឈ្នះលើក្រុម Real Madrid។
- លោក Diego Simeone បានដឹកណាំក្លឹប Atletico Madrid បានយ៉ាងល្អនៅក្នុងរដូវកាលនេះពៅលគឺបានឈ្នះពានរង្វាន់លីកកំបូល របស់អេស្ប៉ាញកាលពីសប្ដាហ៍មុន និងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រក្នុងក្របខណ្ឌ UEFA Champion League ផងដែរ។
- Atletico Madrid ជាក្លឹបតែមួយគត់ដែលមិនធ្លាប់បរាជ័យក្នុងក្របខណ្ឌ UEFA Champion League នៅក្នុងរដូវកាលនេះ ពោលគឺមិនធ្លាប់បរាជ័យក្នុងចំណោមការប្រកួត ១២ លើក (រួមទាំងវគ្គជម្រុះតាមពូលផងដែរ)។
+ វិភាគលើក្រុម Real Madrid:
- កីឡាករខ្សែបបម្រើឆ្នើម Xabi Alonso មិនអាចចូលរួមប្រកួតបានឡើយនៅយប់នេះ ដោយសារជាប់ពិន័យព្រោះទទួលបានកាតលឿង ៣ ក្នុងចំណោមការប្រកួត ៣ លើកចុងក្រោយ។
- កីឡាករ Asier Illarramendi ឬ Isco ត្រូវបានរំពឹងថានឹងចូលលេងជំនួសដំណែងកីឡាករ Alonso នៅយប់នេះ ខណៈដែលកីឡាករ Jose កំពុងមានបញ្ហារបួសហើយត្រូវអវត្តមានផងដែរ។
- Diego López, Álvaro Morata និង Karim Benzema មិនទាន់ច្បាស់ថាសះស្បើយ ១០០% នៅឡើយទេ ប៉ុន្ដែកីឡាករទាំង ៣ នេះទំនងជាត្រូវបានជ្រើសរើសជាកីឡាករបម្រុងសម្រាប់យប់នេះ។
- លោក Ancelotti ហាក់បានធូរចិត្តច្រើនខណៈដែលកីឡាករ Cristiano Ronaldo បានជាសះស្បើយពីរបួសទាន់ពេលវេលានៃការប្រកួតដ៏សំខាន់នេះ ខណៈដែលកីឡាករ Gareth Bale និង Di Maria គ្មានបញ្ហាអ្វីទាំងអស់។
- ទម្រង់លេងរបស់ Real Madrid យប់នេះគឺ៖ ៤-៣-៣
+ វិភាគលើក្រុម Atletico Madrid:
- កីឡាករខ្សែបម្រើឆ្នើម Gabi អាចវិលត្រលប់មកធ្វើការប្រកួតជាថ្មីវិញបានហើយ បន្ទាប់ពីជាប់ពិន័យ ហើយទំនងជាត្រូវចាប់ដៃគូជាមួយកីឡាករ Tiago ក្នុងតំបន់កណ្ដាល។
- លោក Diego Simeone បាននិយាយថាក្លឹបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហា របួសរបស់កីឡាករ Diego Costa ហើយក្លឹបក៏បានសាកល្បងឲ្យគាត់ចូលទីលានហ្វឹកហាត់វិញដែរ ដូចនេះវត្តមានកីឡាករ Diego Costa នៅលើទីលានគឺមានសង្ឃឹមខ្ពស់។
- កីឡាករ Raúl García ត្រៀមខ្លួនចូលលេងជាមួយ David Villa ប្រសិនបើ Diego Costa មិនអាចធ្វើការប្រកួតបាននៅយប់នេះ។
- អ្នកចាំទីដៃស្អិតវ័យ ២២ ឆ្នាំ និងខ្សែការពារដ៏រឹងមាំទាំង ៤ កាលពីជួបគ្នាជាមួយ FC Barcelona មិនត្រូវបានធ្វើការផ្លាស់ប្ដូរឡើយ។
- ទម្រង់លេងរបស់ Atletico Madrid យប់នេះគឺ៖ ៤-៤-២
ទស្សន៍ទាយលទ្ធផលនៃការប្រកួត
Real Madrid (2-1) Atletico Madrid
តើ Real Madrid អាចផ្ដួល Atletico Madrid ដើម្បីលើកពាន UEFA Champion League បានទេយប់នេះ?
សូមចូលរួមទស្សន៍ទាយជាមួយ 855Live.com ទាំងអស់គ្នា៖
Sunday, May 18, 2014
អ្នកគាំទ្រក្រុម Arsenal ក្នុងប្រទេសកម្ពុជា ហែរពាន FA-Cup ២០១៤ លើកទី១គួរឲ្យភ្ញាក់ផ្អើល
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញៈ បន្ទាប់ពីក្លឹប
Arsenal ដណ្ដើមបានពាន FA-Cup ឆ្នាំ២០១៤ ក្រោយប្រកួតឈ្នះ ក្រុម Hull City
ក្នុងលទ្ធ ផលបច្ចេកទេស ៣-២ បានមួយថ្ងៃរួចមក
ក្រុមអ្នកគាំទ្រក្លឹបកាំភ្លើងធំ(Arsenal’s fan) ក្នុងប្រទេសកម្ពុជា បាននាំ
គ្នារៀបចំក្បួនដង្ហែរពាននេះ ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរ អាជីពជើងខ្លាំងមួយនេះ ដែល ឈ្នះពានលំដាប់ទី២ របស់ប្រទេសអង់គ្លេស ។
លោក តុង សុប្រាជ្ញា តំណាងដឹកនាំក្រុមអ្នកគាំទ្រ
ក្លឹបកាំភ្លើង Arsenal ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា “នេះ
ជាលើកដំបូងហើយដែលខ្ញុំ និងអ្នកគាំទ្រផ្សេងៗ ទៀតប្រមូលគ្នាជួបជុំ
រៀបចំជាក្បួន ដើម្បីដង្ហែរពាន របស់ ក្រុមដែលយើងស្រលាញ់ ដែលទើប
នឹងដណ្ដើមបានកាល ពីរាត្រីថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៤ គឺក្លឹប Arsenal” ។
បុរសគាំទ្រក្លឹប Arsenal ប្រមាណ១០ឆ្នាំរូបនេះ
បានបន្ដឲ្យដឹងទៀតថា លោកសប្បាយចិត្តណាស់ នៅពេល មានការ
ចូលរួមពីសំណាក់អ្នកគាំទ្រក្លឹប Arsenal ផ្សេងទៀតជាច្រើន រហូតដល់ទៅជិត
១០០នាក់ឯណោះ ។ ប៉ុន្ដែព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ដមួយនេះ រៀបចំឡើង
មិនមែនចង់បានផលចំណេញ អ្វីនោះទេ ផ្ទុយទៅវិញ គឺលោកមានបំណង
ចង់បង្កើតភាពជិតស្និទ្ធរវាង អ្នកគាំទ្រក្លឹបកាំភ្លើងធំនេះទាំងអស់
ឲ្យបានស្គាល់គ្នា កាន់តែ ច្បាស់ នៅក្រោមបាវចនា”ស្រលាញ់កីឡា ស្រឡាញ់អាសឺណល
មិនត្រូវការគ្រឿងញៀន” ។
តំណាងក្រុមអ្នកគាំទ្រខាងលើនេះ បានបន្ដទៀតថា
បើទោះបីព្រឹត្តិការណ៍នេះ គឺជាលើកដំបូងសម្រាប់ អ្នក គាំទ្រក្នុង
ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្ដែក៏មានការទទួលស្គាល់ពីលោក Steve Lamb
អ្នកទទួលបន្ទុក អ្នកគាំទ្រ ប្រចាំក្លឹប Arsenal នៅទីក្រុងឡុងដ៍
ប្រទេសអង់គ្លេសផងដែរ ។
ដើម្បីធ្វើឲ្យសកម្មភាព កីឡាទាំងជាតិ-អន្ដរជាតិ
មានការផុសផុល នៅលើទឹកប្រទេសកម្ពុជាលោក តុង សុប្រាជ្ញា មាន
បំណងចង់ឲ្យអ្នកគាំទ្រ ក្លឹបបាល់ទាត់អាជីពល្បីៗ ទាំងក្នុង និងក្រៅប្រទេស
រៀបចំពិធី ដង្ហែរ ពានដូចពួកលោក ដែលជា អ្នកគាំទ្រក្លឹប Arsenal ដែរ
ចៀសវាងការប្រើអំពើហិង្សា ឬក៏ការជេរប្រមាថ គឺវាមិន ល្អនោះទេ ។ ហើយនៅពេល
អនាគតលោកក៏ត្រៀម នឹងរៀបចំដង្ហែរពានរបស់ក្រុម ដែលលោកស្រលាញ់
ក្នុងប្រទេសកម្ពុជាផងដែរ ប្រសិនបើក្រុម ដែលលោកគាំទ្រនោះ
ដណ្ដើមបានពានប្រចាំតំបន់អាស៊ាន ឬក៏ ប្រចាំទ្វីបអាស៊ីក្ដី ៕
Related Posts
Wednesday, May 14, 2014
ជប៉ុនបញ្ចេញ ជើងខ្លាំង២៣នាក់ ត្រៀម World Cup 2014 ខណៈនៅសល់ត្រឹម ១ខែគត់ទៀតប៉ុណ្ណោះ
ក្រុងតូក្យូៈ
ពេលវេលានៃការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (FIFA World
Cup)លើកទី២០ ឆ្នាំ២០១៤ នៅសល់រយៈពេលត្រឹម ១ខែគត់ប៉ុណ្ណោះ ខណៈលោក Alberto
Zaccheroni គ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិជប៉ុន បានបញ្ចេញឈ្មោះកីឡាករ
ឆ្នើមៗទាំង២៣នាក់ ដើម្បីត្រៀមចូលរួមចូល ប្រកួតក្នុងព្រឹត្តិការណ៍
ដែលប្រជាជនក្នុង ពិភពលោកទន្ទឹងរង់ចាំនេះ ។
ចំពោះកីឡាករជើងខ្លាំងទាំង ២៣នាក់ ដែលលោក Alberto Zaccheroni ទើបចម្រាញ់ចេញ ពីបណ្ដាក្លឹបក្នុងស្រុក និង ក្រៅស្រុកដើម្បីត្រៀម ធ្វើការប្រកួតប្រជែងតំណាងឲ្យ ប្រទេសក្នុងទ្វីបអាស៊ីលើកនេះ គឺមានដូចខាងក្រោម៖
I.អ្នកចាំទីមានចំនួន ៣នាក់ គឺកីឡាករ Eiji Kawashima (ក្លឹប Standard Liege របស់ប៊ែឡារូស), កីឡាករ Shusaku Nishikawa (ក្លឹប Urawa Reds) និងកីឡាករ Shuichi Gonda មកពីក្លឹប FC Tokyo របស់ជប៉ុន ។
II. កីឡាករខ្សែការពារចំនួន៨នាក់ ក្នុងនោះគឺមានកីឡាករ Yasuyuki Konno (ក្លឹប Gamba Osaka), កីឡាករ Masahiko Inoha ( ក្លឹប Jubilo Iwata), កីឡាករ Yuto Nagatomo (ក្លឹប Inter Milan របស់អ៊ីតាលី), កីឡាករ Masato Morishige (ក្លឹប FC Tokyo), កីឡាករ Atsuto Uchida (ក្លឹប Schalke របស់អាល្លឺម៉ង់), កីឡាករ Maya Yoshida (ក្លឹប Southampton របស់អង់ គ្លេស), កីឡាករ Hiroki Sakai (ក្លឹប Hannover 96 របស់អាល្លឺម៉ង់) និងកីឡាករ Gotoku Sakai មកពីក្លឹប Stuttgart របស់ អាល្លឺម៉ង់ ។
III. ខ្សែបម្រើមានចំនួន៦នាក់ គឺកីឡាករ Yasuhito Endo (ក្លឹប Gamba Osaka), កីឡាករ Makoto Hasebe (ក្លឹប Nuremberg របស់អាល្លឺម៉ង់), កីឡាករ Toshihiro Aoyama (ក្លឹប Sanfrecce Hiroshima), កីឡាករ Hotaru Yamaguchi (ក្លឹប Cerezo Osaka), កីឡាករ Keisuke Honda (ក្លឹប AC Milan របស់អ៊ីតាលី) និងកីឡាករ Shinji Kagawa មកពីក្លឹប Manchester United របស់អង់គ្លេស) ។
IV. ខ្សែប្រយុទ្ធមានចំនួន៥នាក់ គឺកីឡាករ Yoshito Okubo (ក្លឹប Kawasaki Frontale), កីឡាករ Shinji Okazaki (ក្លឹប Mainz របស់អាល្លឺម៉ង់), កីឡាករ Hiroshi Kiyotake (ក្លឹប Nurnberg របស់អាល្លឺម៉ង់), កីឡាករ Yoichiro Kakitani (ក្លឹប Cerezo Osaka), កីឡាករ Manabu Saito (ក្លឹប Yokohama F-Marinos) និងកីឡាករ Yuya Osako មកពីក្លឹប 1860 Munich របស់ អាល្លឺម៉ង់ ។
តាមរយៈការជ្រើសរើសកីឡាករខ្លាំងៗ ដើម្បីដណ្ដើមកិត្តិយសជូន ប្រទេសជាតិជប៉ុន ខាងលើនេះ លោក Alberto Zaccheroni សង្ឃឹមថាការប្រកួត នឹងទទួលបានលទ្ធផលល្អ តាមរយៈការខិតខំប្រឹងប្រែង របស់កីឡាករទាំងអស់ ជាពិ សេសនោះ គឺមានកីឡាករ Yoshito Okubo មកពីក្លឹប Kawasaki Frontale ដែលជាក្ដីសង្ឃឹមក្នុងការជួយក្រុមឲ្យ ឡើង ទៅវគ្គបន្តបាន ៕
ប្រភពពី៖ lonkingtoday

Tuesday, May 13, 2014
យល់យ៉ាងណាចំពោះជម្រើសទាំង ២៣ នាក់របស់លោក Roy Hodgson?
ក្រុមជម្រើសជាតិអង់គ្លេសទើបនឹងបានបង្ហាញឈ្មោះកីឡាករ
ទាំង ២៣
នាក់ដែលត្រូវធ្វើដំណើរទៅប្រទេសប្រេស៊ីលនៅខែមិថុនាខាងមុននេះ
ក្នុងនោះមានកីឡាករមកពី ក្លឹប Liverpool ចំនួន ៥ នាក់ ក្លឹប
Manchester United ចំនួន ៤ នាក់ ក្លឹប Everton, និង Southampto ចំនួន ៣
នាក់ដូចគ្នា ក្លឹប Chelsea, Arsenal និង Manchester City ចំនួន ២
ដូចៗគ្នា ចំណែកឯអ្នកចាំទី ២ នាក់ទៀតមកពីក្លឹប West Bromwich និង
Celtic។
ក្លឹបធំៗនៅអង់គ្លេសដូចជា Chelsea, Arsenal និង Manchester City
ធ្លាប់តែមានកីឡាករអង់គ្លេស
ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិច្រើន
ប៉ុន្ដែសម្រាប់ឆ្នាំនេះនៅសល់តែ ១ ក្រុម ២ នាក់ ប៉ុណ្ណោះ
ប៉ុន្ដែក្លឹបមួយចំនួនដូចជា Everton និង Southampton
បែរជាមានកីឡាករមួយក្រុមរហូតដល់ទៅ ៣
រូបត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិទៅវិញ។

កីឡាករខ្សែការពារឆ្នើម Jonh Terry និង Ashley Cole របស់ Chelsea មិនត្រូវបានកោះហៅឡើយសម្រាប់លើកនេះ ខណៈដែល Joleon Lescott និង Micah Richards របស់ Manchester City ក៏មិនត្រូវបានកោះហៅដូចគ្នា។ កីឡាករខ្សែប្រយុទ្ធល្បឿនលឿន Theo Walcott របស់ Arsenal និង Jermain Defoe របស់ Tottenham Hotspur ដែលរំពឹងថាត្រូវបានកោះហៅដោយលោក Roy Hodgson ក៏ត្រូវខកចិត្តដូចគ្នា ខណៈដែលកីឡាករខ្សែបម្រើល្អៗមួយចំនួនទៀតរបស់ Spurs ដូចជា Aaron Lennon និង Andros Townsend ក៏មិនត្រូវបានកោះហៅដូចដូចគ្នា។

កីឡាករ Michael Carrick ខ្សែបម្រើល្អបំផុតប្រចាំរដូវកាល ២០១២/១៣ របស់ក្លឹប Manchester United និងមិត្តរួមក្រុម Tom Cleverley ជាប់ឈ្មោះជាកីឡាករបម្រុង ជាមួយនឹង Andy Carroll, Jermain Defoe និងអ្នកចាំទី Jonh Ruddy របស់ Norwich City រួមទាំងកីឡាករវ័យក្មេង២ រូបទៀតមកពី Liverpool និង Everton។
ក្នុងចំណោមកីឡាករជម្រើសដំបូងទាំង ២៣ នាក់របស់លោក Roy Hodgson គេសង្កេតឃើញមានកីឡាករវ័យក្មេងអាយុក្រោម ២៤ ឆ្នាំរហូតដល់ ៨ នាក់ ដែលបានធ្វើឲ្យមានមតិរិះគន់មួយចំនួនលើកឡើងថា ការប្រកួតលំដាប់ថ្នាក់អន្តរជាតិអាយុ និងបទពិសោធន៍របស់កីឡាករនិមួយៗក្នុងក្រុមជម្រើសជាតិ ជាកត្តាសំខាន់ ដែលគ្រូបង្វឹកគ្រប់រូបចាំបាច់ត្រូវពិចារណាដោយប្រុងប្រយ័ត្ន ហើយមិនគួរកោះហៅកីឡាករវ័យក្មេងច្រើនរូបពេកនោះទេ។

ជម្រើសទាំង ២៣ រូបរបស់លោក Roy Hodgson មានដូចជា៖

- អ្នកចាំទី៖ Joe Hart (Manchester City), Fraser Forster (Celtic) និង Ben Foster (West Bromwich Albion)
- ខ្សែការពារ៖ Gary Cahill (Chelsea), Phil Jagielka (Everton), Chris Smalling (Manchester United), Phil Jones (Manchester United), Glen Johnson (Liverpool), Leighton Baines (Everton), និង Luke Shaw (Southampton),
- ខ្សែបម្រើ៖ Steven Gerrard (Liverpool), James Milner (Manchester City), Jack Wilshere (Arsenal), Ross Barkley (Everton), Alex Oxlade-Chamberlain (Arsenal), Jordan Henderson (Liverpool), Raheem Sterling (Liverpool), Adam Lallana (Southampton), និង Frank Lampard (Chelsea)
- ខ្សែប្រយុទ្ធ៖ Daniel Sturridge (Liverpool), Wayne Rooney (Manchester United), Danny Welbeck (Manchester United), និង Rickie Lambert (Southampton)
- កីឡាករបម្រុង៖ Michael Carrick (Manchester United) , Tom Cleverley (Manchester United), Jon Flanagan (Liverpool), Jermain Defoe (Tottenham Hotspur), John Stones (Everton), Andy Carroll (West Ham United) និង John Ruddy (Norwich City)៕ DC
Thursday, May 8, 2014
ម៉ោងប្រកួត World Cup ឆ្នាំនេះ នឹងធ្វើឲ្យប្រិយមិត្តស្រុកខ្មែរ រូងភ្នែកទៀតហើយ
World Cup 2014
នៅប្រទេសប្រេស៊ីល នឹងចាប់ផ្ដើមនៅថ្ងៃទី១២
ខែមិថុនាខាងមុខនេះហើយ។
អ្នកមើលបាល់រូបណាក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសាសម្រាប់ព្រឹត្តិការណ៍
បាល់ទាត់ធំបំផុតក្នុងលោកដែលធ្វើឡើងពេញ១ខែនេះដែរ។
រយៈពេល១ខែនៃការប្រកួតនេះ
ល្មមធ្វើឲ្យប្រិយមិត្តរូងភ្នែកទៀតហើយ
ត្បិតអីការប្រកួតនៅប្រេស៊ីលឆ្នាំនេះ
ក៏ត្រូវនឹងម៉ោងគេងនៅកម្ពុជាយើងដូចកាល World Cup នៅអឺរ៉ុបនាពេលកន្លងមកដែរ។
កាល
វិភាគប្រកួតដែលចេញដោយ FIFA បានបង្ហាញថា ម៉ោងប្រកួតនៅប្រេស៊ីល
ភាគច្រើនចាប់ផ្ដើមនាពេលរសៀល
ដែលត្រូវនឹងម៉ោងពាក់កណ្ដាលអាធ្រាត្រនៅកម្ពុជា
ឯប្រកួតខ្លះទៀតធ្វើឡើងពេលល្ងាច
ដែលត្រូវនឹងម៉ោងរំលងអាធ្រាត្រ ឬជិតភ្លឺនៅកម្ពុជា។ យ៉ាងណាក្ដី
ការរំពឹងថាអាចបានមើលពេលព្រឹក
ដូចការប្រកួតលីកនានានៅអាមេរិកឡាទីននាពេលកន្លងមកនោះ
ក៏ត្រូវខ្លះដែរ ដោយសារមានការប្រកួតខ្លះធ្វើឡើងនៅពេលយប់
ដែលត្រូវនឹងម៉ោង៥ទៀបភ្លឺនៅកម្ពុជា ហើយក៏មានមួយប្រកួតដែរ
ដែលចាប់ផ្ដើមប្រកួតត្រូវនឹងម៉ោង៨ព្រឹកនៅកម្ពុជា។
ចង់ដឹងថាការប្រកួតនីមួយៗ ធ្វើឡើងត្រូវនឹងម៉ោងប៉ុន្មាននៅកម្ពុជា សូមមើលតារាងកាលវិភាគខាងក្រោមនេះ៖| កាលបរិច្ឆេទ | ពូល | គូប្រកួត | ទីក្រុងប្រកួត | ម៉ោងនៅទីក្រុងប្រកួត | ម៉ោងនៅកម្ពុជា |
| ១២ មិថុនា | A | ប្រេស៊ីល v ក្រូអាត | Sao Paulo | ៥ ល្ងាច | ៣ ទៀបភ្លឺ |
| ១៣ មិថុនា | A | ម៉ិកស៊ីកូ v កាមេរ៉ូន | Natal | ១ រសៀល | ១១ យប់ |
| ១៣ មិថុនា | B | អេស្ប៉ាញ v ហុល្លង់ | Salvador | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ១៣ មិថុនា | B | ឈីលី v អូស្ត្រាលី | Cuiaba | ៦ ល្ងាច | ៥ ទៀបភ្លឺ |
| ១៤ មិថុនា | C | កូឡុំប៊ី v ក្រិក | Belo Horizonte | ១ សៀល | ១១ យប់ |
| ១៤ មិថុនា | D | អ៊ុយរុយហ្គាយ v កូស្តារីកា | Fortaleza | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ១៤ មិថុនា | D | អង់គ្លេស v អ៊ីតាលី | Manaus | ៦ ល្ងាច | ៥ ទៀបភ្លឺ |
| ១៤ មិថុនា | C | កូឌីវ័រ v ជប៉ុន | Recife | ១០ យប់ | ៨ ព្រឹក |
| ១៥ មិថុនា | E | ស្វីស v អេក្វាឌ័រ | Brasilia | ១ រសៀល | ១១ យប់ |
| ១៥ មិថុនា | E | បារាំង v ហុងឌុយរ៉ាស់ | Porto Alegre | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ១៥ មិថុនា | F | អាហ្សង់ទីន v បូស្នី ហឺហ្ស៊េហ្គោវីណា | Rio De Janeiro | ៧ យប់ | ៥ ទៀបភ្លឺ |
| ១៦ មិថុនា | G | អាល្លឺម៉ង់ v ព័រទុយហ្គាល់ | Salvador | ១ រសៀល | ១១ យប់ |
| ១៦ មិថុនា | F | អ៊ីរ៉ង់ v នីហ្សេរីយ៉ា | Curitiba | ៤ ល្ងាច | ២ ទៀបភ្លឺ |
| ១៦ មិថុនា | G | ហ្គាណា v សហរដ្ឋអាមេរិក | Natal | ៧ យប់ | ៥ ទៀបភ្លឺ |
| ១៧ មិថុនា | H | បែលហ្សិក v អាល់ហ្សេរី | Belo Horizonte | ១ រសៀល | ១១ យប់ |
| ១៧ មិថុនា | A | ប្រេស៊ីល v ម៉ិកស៊ីកូ | Fortaleza | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ១៧ មិថុនា | H | រុស្សី v កូរ៉េខាងត្បូង | Cuiaba | ៦ ល្ងាច | ៥ ទៀបភ្លឺ |
| ១៨ មិថុនា | B | អូស្ត្រាលី v ហុល្លង់ | Porto Alegre | ១ រសៀល | ១១ យប់ |
| ១៨ មិថុនា | B | អេស្ប៉ាញ v ឈីលី | Rio De Janeiro | ៤ រសៀល | ២ ទៀបភ្លឺ |
| ១៨ មិថុនា | A | កាមេរ៉ូន v ក្រូអាត | Manaus | ៦ ល្ងាច | ៥ទៀបភ្លឺ |
| ១៩ មិថុនា | C | កូឡុំប៊ី v កូឌីវ័រ | Brasilia | ១ រសៀល | ១១ យប់ |
| ១៩ មិថុនា | D | អ៊ុយរុយហ្គាយ v អង់គ្លេស | Sao Paulo | ៤ រសៀល | ២ ទៀបភ្លឺ |
| ១៩ មិថុនា | C | ជប៉ុន v ក្រិក | Natal | ៧ យប់ | ៥ ទៀបភ្លឺ |
| ២០ មិថុនា | D | អ៊ីតាលី v កូស្តារីកា | Recife | ១ រសៀល | ១១ យប់ |
| ២០ មិថុនា | E | ស្វីស v បារាំង | Salvador | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ២០ មិថុនា | E | ហុងឌុយរ៉ាស់ v អេក្វាឌ័រ | Curitiba | ៧ យប់ | ៥ ទៀបភ្លឺ |
| ២១ មិថុនា | F | អាហ្សង់ទីន v អ៊ីរ៉ង់ | Belo Horizonte | ១ រសៀល | ១១ យប់ |
| ២១ មិថុនា | G | អាល្លឺម៉ង់ v ហ្គាណា | Fortaleza | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ២១ មិថុនា | F | នីហ្សេរីយ៉ា v បូស្នី ហឺហ្ស៊េហ្គោវីណា | Cuiaba | ៦ ល្ងាច | ៥ ទៀបភ្លឺ |
| ២២ មិថុនា | H | បែលហ្សិក v រុស្សី | Rio De Janeiro | ១ រសៀល | ១១ យប់ |
| ២២ មិថុនា | H | កូរ៉េខាងត្បូង v អាល់ហ្សេរី | Porto Alegre | ៤ រសៀល | ២ រំលងអាធ្រាត្រ |
| ២២ មិថុនា | G | សហរដ្ឋអាមេរិក v ព័រទុយហ្គាល់ | Manaus | ៦ ល្ងាច | ៥ ទៀបភ្លឺ |
| ២៣ មិថុនា | B | អូស្ត្រាលី v អេស្ប៉ាញ | Curitiba | ១ រសៀល | ១១ យប់ |
| ២៣ មិថុនា | B | ហុល្លង់ v ឈីលី | Sao Paulo | ១ រសៀល | ១១ យប់ |
| ២៣ មិថុនា | A | កាមេរ៉ូន v ប្រេស៊ីល | Brasilia | ៥ ល្ងាច | ៣ ទៀបភ្លឺ |
| ២៣ មិថុនា | A | ក្រូអាត v ម៉ិកស៊ីកូ | Recife | ៥ ល្ងាច | ៣ ទៀបភ្លឺ |
| ២៤ មិថុនា | D | អ៊ីតាលី v អ៊ុយរុយហ្គាយ | Natal | ១ រសៀល | ១១ យប់ |
| ២៤ មិថុនា | D | កូស្តារីកា v អង់គ្លេស | Belo Horizonte | ១ រសៀល | ១១ យប់ |
| ២៤ មិថុនា | C | ជប៉ុន v កូឡុំប៊ី | Cuiaba | ៤ រសៀល | ៣ ទៀបភ្លឺ |
| ២៤ មិថុនា | C | ក្រិក v កូឌីវ័រ | Fortaleza | ៥ ល្ងាច | ៣ ទៀបភ្លឺ |
| ២៥ មិថុនា | F | នីហ្សេរីយ៉ា v អាហ្សង់ទីន | Porto Alegre | ១ រសៀល | ១១ យប់ |
| ២៥ មិថុនា | F | បូស្នី ហឺហ្ស៊េហ្គោវីណា v អ៊ីរ៉ង់ | Salvador | ១ រសៀល | ១១ យប់ |
| ២៥ មិថុនា | E | ហុងឌុយរ៉ាស់ v ស្វីស | Manaus | ៤ រសៀល | ៣ ទៀបភ្លឺ |
| ២៥ មិថុនា | E | អេក្វាឌ័រ v បារាំង | Rio De Janeiro | ៥ ល្ងាច | ៣ ទៀបភ្លឺ |
| ២៦ មិថុនា | G | សហរដ្ឋអាមេរិក v អាល្លឺម៉ង់ | Recife | ១ រសៀល | ១១ យប់ |
| ២៦ មិថុនា | G | ព័រទុយហ្គាល់ v ហ្គាណា | Brasilia | ១ រសៀល | ១១ យប់ |
| ២៦ មិថុនា | H | កូរ៉េខាងត្បូង v បែលហ្សិក | Sao Paulo | ៥ ល្ងាច | ៣ ទៀបភ្លឺ |
| ២៦ មិថុនា | H | អាល់ហ្សេរី v រុស្សី | Curitiba | ៥ ល្ងាច | ៣ ទៀបភ្លឺ |
ក្រោយ
ចប់ការប្រកួតតាមពូលនាថ្ងៃទី២៦ ហើយនោះ
វគ្គ១៦ក្រុមចុងក្រោយនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែមិថុនា។
វគ្គ១៦ក្រុមចុងក្រោយ និង៨ក្រុមចុងក្រោយ
ធ្វើឡើង២ប្រកួតក្នុង១ថ្ងៃ ដែលក្នុងនោះគូទី១ ប្រកួតម៉ោង១១យប់
និងគូទី២ ប្រកួតម៉ោង៣ទៀបភ្លឺ។
ចំណែកឯវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី៨ និង៩
ខែកក្កដាវិញ ធ្វើឡើងនៅម៉ោង៣ទៀបភ្លឺ
ដូចការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី១២ កក្កដាដែរ។
វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា វេលាម៉ោង២រំលងអាធ្រាត្រនៅកម្ពុជា (ឈានចូលថ្ងៃ១៤ ខែកក្កដា)។ម៉េចដែរ ក្រោយឃើញកាលវិភាគប្រកួតនេះហើយ តើពិបាកឬអត់សម្រាប់ប្រិយមិត្ត?
អត្ថបទទាក់ទង៖ កីឡដ្ឋានទាំង១២ នៅ World Cup 2014
អានអត្ថបទផ្សេងទៀតទាក់ទងនឹង World Cup សូមចុចត្រង់នេះ៕
ដោយ៖ សុខ សុវត្ថិ
មួយប្រកួតស្លាប់រស់ចុងក្រោយក្នុង Premier League នាថ្ងៃអាទិត្យនេះ
ក្រុងឡុងដ៍ៈ ពេលវេលា
បានមកដល់ហើយ ចំពោះក្លឹបលេង ក្នុង Premier League ទាំង២០ក្រុមរបស់
អង់គ្លេសក្នុងខណៈ នៅសល់មួយប្រកួត ស៊ីសាច់ហុតឈាម ដូចគ្នានារាត្រីម៉ោង ២១ និង
០០នាទីទាំងអស់ថ្ងៃអាទិត្យ ទី១១ ខែឧសភាចុងសប្តាហ៍ ដើម្បីបញ្ចប់រដូវកាល
ឆ្នាំ ២០១៣-២០១៤ នេះ ។
ការប្រកួតដ៏កក្រើក ទីលានចុងក្រោយនឹង ដឹងសខ្មៅនឹងដឹងថា តើក្រុមណាមួយឈ្នះ ពាន Premier League ពិត ប្រាកដ Manchester City ឬក៏ Liverpool ដែលទាំងពីរក្រុមនេះស៊ុតតែ ចាំអ៊ុតដូចគ្នា និងបានឈ្នះ កៅអីក្នុង Champions League នារដូវកាល ក្រោយដូចគ្នា ហើយនោះរួមជាមួយនឹង តោខៀវ Chelsea ផងដែរ ។ Man City ជាក្រុមដែលមាន សង្ឃឹមខ្ពស់ជាង គេក្នុងការឈ្នះពាន Premier League ជាលើកទី២ របស់ក្លឹបបន្ទាប់ពី ឆ្នាំ២០១២ ដោយត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ពេលស្វាគមន៍ ក្រុមភ្ញៀវ West Ham United ខណៈដែល Liverpool ស្វាគមន៍ ក្រុមអន់ដូចគ្នា សារិកាព្រៃ Newcastle United ។
ហង្សក្រហម Liverpool អាចនឹងខកចិត្តបន្តទៀត ក្រោយពីបានរង់ចំា ពាននេះ អស់រយៈពេល ២៤ឆ្នាំមកនេះ បន្ទាប់ ពីភ្លាត់ស្នៀតចាញ់ Chelsea ២-០ ក្នុងទឹកដី និងបន្តស្មើ ជាមួយនឹង ក្រុមម្ចាស់ផ្ទះ Crystal Palace ៣-៣ មិនគួរឲ្យជឿ ក្នុងខណៈដែលបាន ធ្វើការនាំមុខ ៣-០ មុនហើយនោះរហូត ដល់នាទី៧៩ តែត្រូវបាន Crystal វាយបកបានស្មើវិញ ត្រឹម រយៈពេល១១នាទីប៉ុណ្ណោះ បញ្ចប់ការប្រកួត ។ យ៉ាងណាមិញយើង ក្រឡេកមកមើល ក្រុមកាំភ្លើងធំ Arsenal ដែលកំពុង កាន់កៅអីនៅក្នុង តំណែង Top 4 និងបានបន្ត លេងវគ្គជម្រុះ Champions League នារដូវកាលក្រោយទៀត ដោយមាន ៧៦ពិន្ទុ ស្របពេលដែល ក្រុមតាមពីក្រោយ Everton មានតែ ៦៩ពិន្ទុ ប៉ុណ្ណោះ ។
ការទៅជួបក្រុមម្ចាស់ផ្ទះបក្សីចាំក្រុង Norwich City គ្រាន់តែជាការប្រកួត បង្រ្គប់កិច្ចប៉ុណ្ណោះ ក្នុងនាម៣ក្រុមបានដឹង ខ្លួនរួចមកហើយថា នឹងធ្លាក់ទៅលេង ក្នុងក្របខណ្ឌទី២វិញ League Championships នារដូវកាល ក្រោយមាន Norwich City, Fulham និងក្រុម Cardiff City ។ Norwich បានធ្វើឲ្យ Chelsea ក្អួតឈាម និងបន្តឃ្លាតឆ្ងាយពី ពាន Premier League ទៀតតាមរយៈរារាំង ក្រុមតោខៀវទទួលបាន ៣ពិន្ទុនៅ Stamford Bridge ជាមួយនឹង លទ្ធផល ០-០ ។ រីឯក្រុមម្ចាស់ជើងឯក Premier League រដូវកាលមុន Man Utd វិញនារដូវកាលនេះ មិនបានឈ្នះពានធំ អ្វីទាំងអស់ ក្រៅពីពានបើក រដូវកាលមួយគឺ FA Community Shield ដោយកំពុងឈរ នៅចំណាត់ថ្នាក់លេខ៧ មាន៦៣ពិន្ទុចាញ់ ក្រុម Spurs ៣ពិន្ទុ និងបានរបូត កៅអី Champions League បាត់ទៀត ៕

Monday, May 5, 2014
ហង្សក្រហមកំពុងស្ថិតក្នុងស្ថានភាពប្រទាក់ប្រទាញក្នុងការលើកពានបន្ទាប់ពីស្មើជាមួយនឹង Crystal Palace
កាលពីវេលាម៉ោង ២ និង ០០នាទី រាត្រីទៀបភ្លឺ ឈានចូលថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៤ ហង្សក្រហម បានធ្វើដំណើរទៅកាន់ទឹកដី Crystal
Palace ក៏ប៉ុន្តែការធ្វើដំណើរសួរសុខទុក្ខនេះ
បានជំនួនតបវិញខ្លះដែរ ដោយទទួលលទ្ធផលត្រឹមតែ ៣ – ៣ តែប៉ុណ្ណោះ
ដែលពិបាក ដាក់សម្ពោធលើក្លិប មេឃខៀវ បាន ។

បើទោះបីជាលទ្ធផលស្មើ នេះ បានធ្វើឲ្យខ្លួនឡើង កាន់កាប់តារាង កំពូលសារជាថ្មី ក៏ប៉ុន្តែ ពិន្ទុ ដែលលើស Man City តែ ១ ពិន្ទុ ដោយ ៨១ ទល់នឹង ៨០ ខណៈ Man City នៅសល់ ១ ប្រកួតក្នុងដៃទៀត ។ ហេតុដូច្នេះ អត្រាលើកពានរបស់ ហង្សក្រហម ដែលអាកខានតាំងពីឆ្នាំ ១៩៩០ មក នឹងថមថយ អាចនឹងបន្តមិនលើកទៀតក៏ថាបាន ។
មុនការប្រកួតគ្រូបង្វឹកហង្សក្រហម បានអួត និងអះអាងថា ខ្លួននឹងរៀបចំជើងព្រួលដាក់សម្ពោធ លើក្លិបមេឃខៀវ ឲ្យខានតែបាន ដោយបានសបញ្ជាក់ក្នុងការប្រកួត នៅតង់ទី ១ នៅនាទី ១៨ កីឡាករ Joe Allen បាន រកគ្រាប់បាល់ឲ្យហង្សក្រហមនាំមុខ ម្ចាស់ផ្ទះ នៅនាទី ៥៣ នៅតង់ទី ២ កីឡាករ Daniel Sturridge បន្ថែមមួយគ្រាប់ទៀត និង នាទី ៥៥ Luiz Suarez បន្ថែមឲ្យហង្សក្រហមឈ្នះបណ្តោះអាសន្ន ៣ – ០ ។ ក៏ប៉ុន្តែជាអកុសល នៅនាទី ៧៩ ៨១ និង ៨៨ គឺជានាទី ដែល Crystal Palace វាយបកតាមស្មើ បំបាក់មហិច្ចតាហង្សក្រហម ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖

Monday, February 24, 2014
ស្វែងយល់ពីរូបមន្ដវគ្គជម្រុសតាមពូល EURO 2016 នៅបារាំង
ការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០១៦ ឬ EURO
2016 នឹងធ្វើឡើងនៅប្រទេសបារាំង ចាប់ពីថ្ងៃទី ១០ ខែមិថុនា
រហូតដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦
ដោយមានប្រទេសនានានៅក្នុងតំបន់អឺរ៉ុបចូលរួមចំនួន ៥៤ ក្រុម
រួមទាំងម្ចាស់ផ្ទះបារាំងផងដែរ។ ក្រុមទាំង ៥៤
នឹងត្រូវបានបែងចែកចេញជា ៩ ពូល ដោយក្នុងមួយពូលមាន ៦ ក្រុម។

កម្មវិធីចាប់ពូលវគ្គជម្រុស EURO 2016 ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៤ កាលពីម្សិលមិញនេះនៅ សាលមហាស្រព Palais des Congrès Acropolis matched La Roja នៃទីក្រុង Nice ប្រទេសបារាំង។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមជាអធិបតីក្នុងការចាប់ឆ្នោតជ្រើសរើសពូលដូចជា៖
លោក Fabien Barthez អតីតអ្នកចាំទីរបស់បារាំង និង Man Utd កាន់ពាន EURO មុនពេលចាប់ឆ្នោត
ជាទូទៅការប្រកួតពានរង្វាន់ EURO
វគ្គផ្ដាច់ព្រ័ត្រត្រូវមានក្រុមចូលរួមចំនួន ២៤ ក្រុម
ដែលក្នុងនោះម្ចាស់ផ្ទះមិនបាច់ប្រកួតវគ្គជម្រុសដូចប្រទេសដទៃ
ទៀតឡើយ គឺមានកៅអី ១ ដោយស្វ័យប្រវត្តិតែម្ដង
ដូចនេះនៅមានកៅអីទំនេរ ២៣
ទៀតរងចាំប្រទេសផ្សេងៗទៀតដណ្ដើមយកតាមរយៈការប្រកួតវគ្គជម្រុស
នេះឯង។ មែនទែនទៅការប្រកួតវគ្គជម្រុស EURO 2016 មានតែ ៥៣
ប្រទេសប៉ុណ្ណោះដែលត្រូវចូលរួមប្រកួតប្រជែងគ្នាដើម្បីដណ្ដើមបាន
កៅអីមួយក្នុងចំណោមកៅអីទាំង ២៣ ដែលនៅទំនេរ
សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសបារាំង នាឆ្នាំ ២០១៦។
ចំណែកឯបារាំង
នៅវគ្គជម្រុសតាមពូលនេះដើរតួជាក្រុមបង្គ្រប់កិច្ចតែប៉ុណ្ណោះ
តែត្រូវប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុម ៥
ផ្សេងទៀតក្នុងពូលរបស់ខ្លួន ដោយមិនគិតពីពិន្ទុឡើយ។

ក្រុមប្រទេសទាំង ៥៣ ត្រូវបានបែងចែកជា ៩ ពូលផ្សេងៗគ្នា ដែលក្នុងនោះ ១ ពូលមាន ៦ ក្រុម (ពូល A-H) និង ១ ពូលចុងក្រោយ (ពូល I) មាន ៥ ក្រុម ហើយបារាំង ដែលជាម្ចាស់ផ្ទះមានកៅអី ០១ រួចជាស្រេចនោះ នឹងលេងជាក្រុមបង្គ្រប់ឲ្យបាន ៦ ដូចពូលផ្សេងទៀតដែរ។
កៅអីទាំង ២៣ ដែលនៅសល់ត្រូវបានបែងចែកដូចខាងក្រោម៖
France* ៖បារាំង
នៅវគ្គជម្រុសតាមពូលនេះដើរតួជាក្រុមបង្គ្រប់កិច្ចតែប៉ុណ្ណោះ
តែត្រូវប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុម ៥
ផ្សេងទៀតក្នុងពូលរបស់ខ្លួន ដោយមិនគិតពីពិន្ទុឡើយ។

កម្មវិធីចាប់ពូលវគ្គជម្រុស EURO 2016 ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៤ កាលពីម្សិលមិញនេះនៅ សាលមហាស្រព Palais des Congrès Acropolis matched La Roja នៃទីក្រុង Nice ប្រទេសបារាំង។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមជាអធិបតីក្នុងការចាប់ឆ្នោតជ្រើសរើសពូលដូចជា៖
- លោក Gianni Infantino អគ្គលេខាធិការរបស់ UEFA
- លោក Ruud Gullit និងលោក Bixente Lizarazu អតីតកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ EURO កន្លងមក និង
- កីឡាករអតីតអ្នកចាំទីល្បីៗទាំង ១៣ នាក់ប្រចាំទ្វីបអឺរ៉ុប ដែលមានដូចជា Vítor Baía (ព័រទុហ្គាល់), Fabien Barthez (បារាំង), Rinat Dasaev (រូស្សី), José Ángel Iribar (អេស្ប៉ាញ), Pat Jennings (អៀកឡង់ខាងជើង), Andreas Köpke (អាឡឺម៉ង់), Antonis Nikopolidis (ក្រិច), Jean-Marie Pfaff (ប៊ែលហ្សិក), Peter Schmeichel (ដាណឺម៉ាក), Jan Tomaszewski (ប៉ូឡូញ), Hans van Breukelen (ហូឡង់), Ivo Viktor (ឆេក) និង Dino Zoff (អ៊ីតាលី)។
ក្រុមប្រទេសទាំង ៥៣ ត្រូវបានបែងចែកជា ៩ ពូលផ្សេងៗគ្នា ដែលក្នុងនោះ ១ ពូលមាន ៦ ក្រុម (ពូល A-H) និង ១ ពូលចុងក្រោយ (ពូល I) មាន ៥ ក្រុម ហើយបារាំង ដែលជាម្ចាស់ផ្ទះមានកៅអី ០១ រួចជាស្រេចនោះ នឹងលេងជាក្រុមបង្គ្រប់ឲ្យបាន ៦ ដូចពូលផ្សេងទៀតដែរ។
កៅអីទាំង ២៣ ដែលនៅសល់ត្រូវបានបែងចែកដូចខាងក្រោម៖
- ១៨ កៅអី៖ នឹងត្រូវឲ្យទៅ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ ១ និង លេខ ២ នៃពូលនិមួយៗ ពេលការប្រកួតជម្រុសទាំងពីរជើង (Home & Away) ត្រូវបានបញ្ចប់អស់ ដែលសរុបទៅមាន ១៨ ក្រុម ហើយក្រុមនិមួយៗនឹងមានសិទ្ធិទទួលបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រនៅ បារាំងម្នាក់មួយ។
- ០១ កៅអី ៖ នឹងត្រូវប្រគល់ទៅឲ្យក្រុមដែលមានចំណាត់ថ្នាក់លេខ ៣ នៃពូលណាមួយ ដែលមានពិន្ទុច្រើនជាងគេបំផុត (the best third placed) ដោយស្វ័យប្រវត្តិ។
- ០៤ កៅអី៖ នឹងត្រូវប្រគល់ទៅឲ្យក្រុម ដែលបានឆ្លងផុតវគ្គ Play Off ទាំងពីរជើង (Home & Away)។ ក្រុមដែលមានសិទ្ធិលេង វគ្គ Play Off ក្នុងវគ្គជម្រុសនេះ គឺក្រុមទាំង ដែលមានចំណាត់ថ្នាក់ទី ៣ នៃពូលទាំង ៨ ដែលនៅសល់ ពីការបានទទួលកៅអីដោយស្វ័យប្រវត្តិ។
|
GROUP A
|
GROUP B
|
GROUP C
|
|
Netherlands
|
Bosnia and Herzegovina
|
Spain |
|
Czech Republic
|
Belgium
|
Ukraine |
|
Turkey
|
Israel
|
Slovakia |
|
Latvia
|
Wales
|
Belarus |
|
Iceland
|
Cyprus
|
FYR Macedonia |
|
Kazakhstan
|
Andorra
|
Luxembourg |
|
GROUP D
|
GROUP E
|
GROUP F
|
|
Germany
|
England
|
Greece |
|
Republic of Ireland
|
Switzerland
|
Hungary |
|
Poland
|
Slovenia
|
Romania |
|
Scotland
|
Estonia
|
Finland |
|
Georgia
|
Lithuania
|
Northern Ireland |
|
Gibraltar
|
San Marino
|
Faroe Islands |
|
GROUP G
|
GROUP H
|
GROUP I
|
|
Russia
|
Italy
|
Portugal |
|
Sweden
|
Croatia
|
Denmark |
|
Austria
|
Norway
|
Serbia |
|
Montenegro
|
Bulgaria
|
Armenia |
|
Moldova
|
Azerbaijan
|
Albania |
|
Liechtenstein
|
Malta
|
France* |
Subscribe to:
Posts (Atom)