ក្រុម កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយមីយ៉ាន់ម៉ាដែលជាក្រុមខ្លាំងនារសៀលថ្ងៃសៅរ៍ នេះក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ។ សម្រាប់ជំនួបនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនេះ ក្រុមកម្ពុជាត្រូវការជ័យជម្នះជាដាច់ខាតដើម្បីដណ្តើមកៅអី ទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់ អាស៊ាន។ នាការប្រកួតពីរលើកកន្លង កម្ពុជាបានចាញ់ម្ចាស់ផ្ទះឡាវក្នុងលទ្ធផល ៣-២ នៅថ្ងៃបើកឆាក ប៉ុន្តែបានយកឈ្នះទីម័រខាងកើតវិញក្នុងលទ្ធផល ៣-២ ដូចគ្នា កាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែនាជំនួបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ក្តីរំភើបបានកើតឡើងដោយមិននឹកស្មានដល់សម្រាប់ក្រុមកម្ពុជា។ ដូចជាការប្រកួតជាមួយឡាវផងដែរ ទីម័រខាងកើតដែលពោរពេញទៅដោយកីឡាករប្រកបអាជីពនៅក្រៅប្រទេស និងជាកូនកាត់ប្រេស៊ីលនោះ បាននាំមុខកម្ពុជាមុនក្នុងលទ្ធផល ២-០ ។ ប៉ុន្តែរឿងអាក្រ
សុក ចាន់រស្មី បានក្លាយជាកីឡាករទីពីររបស់កម្ពុជាបន្ទាប់ពីខ្សែប្រយុទ្ធ ឃឹម បូរី ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ក្នុងមួយប្រកួតក្នុង ព្រឹត្តិការណ៍វគ្គជម្រុះ AFF Suzuki Cup ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon ដដែល ឃឹម បូរី បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ផងដែរនាជ័យជម្នះ ៤-២ លើទីម័រខាងកើតកាលពីឆ្នាំ២០១០ ។
សម្រាប់ជំនួបជាមួយមីយ៉ាន់ម៉ានៅរសៀលថ្ងៃសៅរ៍ ទី ១៨ ខែតុលា នាវេលាម៉ោង៣ និង៣០នាទី កម្ពុជាត្រូវការជ័យជម្នះជាដាច់ខាតដើម្បីចាប់ឱកាសឈានទៅកាន់វគ្គ បន្តដែលក្រុមចំនួន៦ទៀតនៅរង់ចាំរួចជាស្រេច។ វាជាភ្នំមួយដែលពិបាកឡើងសម្រាប់ក្រុមកម្ពុជា បើផ្អែកតាមលទ្ធផលនៃជំនួប៤លើកកន្លងនៅក្នុងព្រឹត្តិការណ៍ប្រចាំ តំបន់នេះ មីយ៉ាន់ម៉ាតែងតែដណ្តើមបានបីពិន្ទុជានិច្ចពីកម្ពុជា ដោយជំនួបចុងក្រោយកាលពីឆ្នាំ២០១២ ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-០ ។
អ្វីដែលកាន់តែពិបាកទ្វេរដងនោះ បច្ចុប្បន្នមីយ៉ាន់ម៉ាស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកជន ជាតិសែប៊ី លោក Radojko Avramovic។ គ្រូបង្វឹកវ័
ក្នុងរយៈពេល៩ឆ្នាំនៃការដឹកនាំក្រុមជម្រើសជាតិសិង្ហបុរីកន្លងមក លោក Avramovic បានឈ្នះពានរង្វាន់ជើងឯកអាស៊ាន ឬ AFF Suzuki Cup នេះរហូតដល់ទៅបីលើក និងបានឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកាលពីឆ្នាំ២០០៧ ។ កាដូដំបូងរបស់លោក Avramovic សម្រាប់ជម្រើសជាតិមីយ៉ាន់ម៉ា គឺលោកបានជួយឲ្យក្រុមមួយនេះ ឈ្នះពានមិត្តភាពមួយនៅក្នុងប្រទេស
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon មានជំនឿថា កីឡាករកម្ពុជារបស់លោកនឹងរក្សាស្មារតីជាក្រុម រួមទាំងឆន្ទះដើម្បីនាំជ័យជម្នះជូនជាតិដូចអ្វីដែលពួកគេបានធ្វើ កន្លងមក។ លោកទទួលស្គាល់ថា ក្រុមកម្ពុជាទាំងមូលមានបញ្ហាបន្តិចបន្តួចនៅតំបន់ការពារ ប៉ុន្តែវាចំណុចដែលត្រូវពង្រឹងនៅមុនជំនួបនៅថ្ងៃសៅរ៍នេះ
ក្នុងចំណោមប្រទេសដែលចូលប្រកួតជម្រុះចំនួន៥ ប្រ៊ុយណេគឺជាក្រុមដែលបានហាលអាវមុនគេ ក្រោយបរាជ័យ៣ប្រកួតជាប់ៗគ្នា។ ម្ចាស់ផ្ទះឡាវកំពុងនាំមុខគេលើតារាងដោយមាន៦ពិន្ទុ មីយ៉ាន់ម៉ាស្ថិតនៅលេខ២ដោយមាន៤ពិន្ទុ ស្មើទីម័រខាងកើតដែលនៅសល់តែមួយប្រកួតទៀត។ ជ័យជម្នះ ៣-២ របស់កម្ពុជាលើទីម័រខាងកើតនាំឲ្យ
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍នេះនៅ New Laos National Stadium៖
-កម្ពុជា ជួប មីយ៉ាន់ម៉ា៖ ម៉ោង៣និង៣០នាទី
- ឡាវ ជួប ទីម័រខាងកើត៖ ម៉ោង៦ និង៣០នាទី