វិភាគលើក្រុមទាំងពីរ
- Real Madrid បានបំបាក់ក្រុមជើងខ្លាំងមកបីប្រទេសអាឡឺម៉ង់ Bayern Munich ដោយលទ្ធផលទាំងពីរជើង ៥ ទល់នឹង ០ ដើម្បីឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ចំណែកឯក្លឹប Atletico Madrid វិញបានបំបាក់ក្លឹប Chelsea ជើងខ្លាំងមកពីអង់គ្លេសដោយលទ្ធផលទាំងបីជើង ៤ ទល់នឹង ២ ផងដែរ។
- លោក Carlo Ancelotti បានដឹកនាំក្លឹប Real Madrid បានយ៉ាងល្អក្នុងការប្រកួតក្របខណ្ឌ UEFA Champion League ពោលគឺប្រកូតឈ្នះ ៧ លើកក្នុងចំណោមការប្រកួត ៨ លើកចុងក្រោយនារដូវកាលនេះ។ ចំណែកឯ លីកក្នុងស្រុកវិញ Real Madrid បានបញ្ចប់រដូវកាល ដោយមាន ៣ ពិន្ទុតិចជាងក្រុម Atletico Madrid តែប៉ុណ្ណោះ ធ្វើឲ្យអ្នកគាំទ្រមានទំនុកចិត្តខ្ពស់លើលោកក្នុងការដឹកណាំ យប់នេះ។
- ក្នុងជំនួបគ្នា ៣០ លើកចុងក្រោយរវាងក្រុមទាំងពីរមានតែ ២ លើកគត់ដែល Atletico Madrid បានយកឈ្នះលើក្រុម Real Madrid។
- លោក Diego Simeone បានដឹកណាំក្លឹប Atletico Madrid បានយ៉ាងល្អនៅក្នុងរដូវកាលនេះពៅលគឺបានឈ្នះពានរង្វាន់លីកកំបូល របស់អេស្ប៉ាញកាលពីសប្ដាហ៍មុន និងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រក្នុងក្របខណ្ឌ UEFA Champion League ផងដែរ។
- Atletico Madrid ជាក្លឹបតែមួយគត់ដែលមិនធ្លាប់បរាជ័យក្នុងក្របខណ្ឌ UEFA Champion League នៅក្នុងរដូវកាលនេះ ពោលគឺមិនធ្លាប់បរាជ័យក្នុងចំណោមការប្រកួត ១២ លើក (រួមទាំងវគ្គជម្រុះតាមពូលផងដែរ)។
+ វិភាគលើក្រុម Real Madrid:
- កីឡាករខ្សែបបម្រើឆ្នើម Xabi Alonso មិនអាចចូលរួមប្រកួតបានឡើយនៅយប់នេះ ដោយសារជាប់ពិន័យព្រោះទទួលបានកាតលឿង ៣ ក្នុងចំណោមការប្រកួត ៣ លើកចុងក្រោយ។
- កីឡាករ Asier Illarramendi ឬ Isco ត្រូវបានរំពឹងថានឹងចូលលេងជំនួសដំណែងកីឡាករ Alonso នៅយប់នេះ ខណៈដែលកីឡាករ Jose កំពុងមានបញ្ហារបួសហើយត្រូវអវត្តមានផងដែរ។
- Diego López, Álvaro Morata និង Karim Benzema មិនទាន់ច្បាស់ថាសះស្បើយ ១០០% នៅឡើយទេ ប៉ុន្ដែកីឡាករទាំង ៣ នេះទំនងជាត្រូវបានជ្រើសរើសជាកីឡាករបម្រុងសម្រាប់យប់នេះ។
- លោក Ancelotti ហាក់បានធូរចិត្តច្រើនខណៈដែលកីឡាករ Cristiano Ronaldo បានជាសះស្បើយពីរបួសទាន់ពេលវេលានៃការប្រកួតដ៏សំខាន់នេះ ខណៈដែលកីឡាករ Gareth Bale និង Di Maria គ្មានបញ្ហាអ្វីទាំងអស់។
- ទម្រង់លេងរបស់ Real Madrid យប់នេះគឺ៖ ៤-៣-៣
+ វិភាគលើក្រុម Atletico Madrid:
- កីឡាករខ្សែបម្រើឆ្នើម Gabi អាចវិលត្រលប់មកធ្វើការប្រកួតជាថ្មីវិញបានហើយ បន្ទាប់ពីជាប់ពិន័យ ហើយទំនងជាត្រូវចាប់ដៃគូជាមួយកីឡាករ Tiago ក្នុងតំបន់កណ្ដាល។
- លោក Diego Simeone បាននិយាយថាក្លឹបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហា របួសរបស់កីឡាករ Diego Costa ហើយក្លឹបក៏បានសាកល្បងឲ្យគាត់ចូលទីលានហ្វឹកហាត់វិញដែរ ដូចនេះវត្តមានកីឡាករ Diego Costa នៅលើទីលានគឺមានសង្ឃឹមខ្ពស់។
- កីឡាករ Raúl García ត្រៀមខ្លួនចូលលេងជាមួយ David Villa ប្រសិនបើ Diego Costa មិនអាចធ្វើការប្រកួតបាននៅយប់នេះ។
- អ្នកចាំទីដៃស្អិតវ័យ ២២ ឆ្នាំ និងខ្សែការពារដ៏រឹងមាំទាំង ៤ កាលពីជួបគ្នាជាមួយ FC Barcelona មិនត្រូវបានធ្វើការផ្លាស់ប្ដូរឡើយ។
- ទម្រង់លេងរបស់ Atletico Madrid យប់នេះគឺ៖ ៤-៤-២
ទស្សន៍ទាយលទ្ធផលនៃការប្រកួត
Real Madrid (2-1) Atletico Madrid
តើ Real Madrid អាចផ្ដួល Atletico Madrid ដើម្បីលើកពាន UEFA Champion League បានទេយប់នេះ?
សូមចូលរួមទស្សន៍ទាយជាមួយ 855Live.com ទាំងអស់គ្នា៖
No comments:
Post a Comment