Monday, February 24, 2014

ដំណើរកិច្ចចរចានយោបាយគណបក្សឈ្នះឆ្នោតទាំងពីរ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា​


-ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៣៖ មន្រ្តីជាន់ខ្ពស់ក្រុមការងារគណបក្សទាំងពីរ ជួបចរចានៅមន្ទីរដ្ឋសភា ព្រមព្រៀងបង្កើតក្រុមស្រាវជ្រាវឯករាជ្យមួយ ទៅលើភាពមិនប្រក្រតីថ្ងៃបោះឆ្នោត ដោយមានសមាសភាពអង្គការសង្គមជាតិ និងអន្តរជាតិ ជាអ្នកសង្កេតការណ៍។
-ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន, គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិ ៥៥អាសនៈ។
-ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣៖ ថ្នាក់ដឹកនាំកំពូលជួបចរចា រយៈពេល២០នាទី ក្រោមព្រះរាជាអធិបតីភាពព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
-ថ្ងៃទី១៦ &១៧ ខែកញ្ញា ឆ្នាំ២០១៣៖ ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ ជួបចរចា កិច្ចព្រមព្រៀងគ្នាកែទម្រង់បែបស៊ីជម្រៅ ទៅលើ គជប និងស្ថាប័នជាតិធំៗ រួមនឹងបញ្ឈប់អំពើហិង្សាទៅបាតុករអហិង្សា។
-ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣៖ សម័យប្រជុំសភាលើកដំបូង ក្រោមអធិបតីភាពព្រះមហាក្សត្រ និងអង្គទូត ដោយអវត្តមានបេក្ខភាពជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប។
-ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣៖ ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ ជួបប្រជុំនៅមន្ទីររដ្ឋសភា។ គណបក្សប្រជាជនកម្ពុជា បដិសេធសំណើគណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
-ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤៖ គម្រោងជួបចរចារវាងក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ ត្រូវបានលុបចោល បន្ទាប់ពីការប៉ះទង្គិចរវាងកម្លាំងសមត្ថកិច្ច និងកម្មកររោងចក្រទាមទារដំឡើងប្រាក់បៀវត្ស ១៦០ដុល្លារ នៅថ្ងៃទី២ និងទី៣ ខែមករា ដែលករណីនេះ គណបក្សសង្គ្រោះជាតិ ចោទថា គណបក្សប្រជាជនកម្ពុជា រំលោភលើស្មារតីកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកំពូលថ្ងៃទី១៦ ខែកញ្ញ។
-ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤៖ ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ ជួបចរចានៅមន្ទីរព្រឹទ្ធសភា ដោយសម្រេចស្នើបង្កើតគណៈកម្មការចម្រុះ កែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ដោយមានសមាសភាពស្មើគ្នា។
-ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤៖ គណបក្សសង្គ្រោះជាតិ ស្នើជួបចរចាបន្តជាមួយគណបក្សប្រជាជនកម្ពុជា ដោយភ្ជាប់សមាសភាពគណៈកម្មការកែទម្រង់ការបោះឆ្នោត ម្ខាង៦រូប៕ ប្រភពពី៖ VOD Hot News

No comments:

Post a Comment