Wednesday, November 20, 2013

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ​​

៖​ ឡាយ សាមាន​ | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន​

​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក គោ​ស៊ុំ សារឿ​ត នឹង​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស លោក ទ្រី ណារិន ដែល​បាន​ទទួលមរណភាព​កាល​ពី​កន្លងទៅ​។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​ថា ពិធី​បំពាក់​តំណែង​អភិបាលខេត្ត​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ក្រោម​អធិបតីភាព​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​តំណាងរាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក កែ គឹមយ៉ាន​។​លោក​បញ្ជាក់ថា លោក គោ​ស៊ុំ សារឿ​ត ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ សម្រាប់​នីតិកាល​ទី​៥​​នេះ​។​
​កន្លងទៅ លោក គោ​ស៊ុំ សារឿ​ត បាន​ចូលរួមចំណែក​ជាមួយ​លោក កែ គឹមយ៉ាន ក្នុង​ការជួយ​កសាង​សមិទ្ធិផល​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​
​កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន បាន​ស្លាប់ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​៕
​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@yahoo.com

Tags: បន្ទាយមានជ័យ - ទ្រី ណារិន - គោស៊ុំ សារឿត

No comments:

Post a Comment