ក្រុងប៉ោយប៉ែតៈ
គ្រោះថ្នាក់រចាចរណ៍គួរអោយអាណោធអាធម៍រវាងរថយន្តក្រុមហ៊ុនដឹក
ភ្ញៀវទេសចរ សមាគមនសហព័ន្ធអភិវឌ្ឍន៍
ទេសចរណ៍(ស.ស.អ.ទ)មានភ្ញៀវជិះប្រមាណជា២៥នាក់សុទ្ធតែជនជាតិ
បទេស
បានបុកម៉ូតូវ៉េវអាហ្វាមួយគ្រឿងបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់
រីឯអ្នកជិះពីក្រោយម្នាក់របួសស្រាល ម្នាក់ទៀតរបួសធ្ងន់
ហេតុការណ៍នេះកើតឡើង នៅចំនុចមុខវត្តជិនវ័នរាម(វត្តម៉ុងចិន)
ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់-ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ វេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២០ កក្កដា
ឆ្នាំ២០១៣។
បើតាមសំដីសមត្ថកិច្ចនគរបាលចរាចណ៍គោកបានប្រាប់អោយដឹងថាៈជន
រងគ្រោះបីនាក់
ទី១ជនរងគ្រោះអ្នកបើកបរពុំទាន់ដឹងថាមានអត្តសញ្ញាណនៅឡើយដោយតែ
សន្លប់ស្តូក ស្ត្រីរងគ្រោះទី២ ឈ្មោះ រ៉ា វី អាយុ ១៩ឆ្នាំ
មានទីលំនៅជួលបន្ទប់គេស្នាក់នៅភូមិកើតហេតុខាងលើ
ស្ត្រីរងគ្រោះទី៣ ឈ្មោះ ធី អាយុប្រមាន២០ឆ្នាំ
មានទីលំនៅជួលបន្ទប់គេស្នាក់នៅភូមិកើតហេតុខាងលើ
រងរបួសសន្លប់ស្តូក។
បើតាមសំដីពីអ្នកនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាៈ
គេឃើញរថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរ សមាគមនសហព័ន្ធអភិវឌ្ឍន៍
ទេសចរណ៍(ស.ស.អ.ទ)មកពីទិសខាងលិច ក្នុងល្បឿនយ៉ាងលឿន
ហើយបានឡើងវ៉ារថយន្តមួយគ្រឿងនៅពីមុខ
ស្រាប់ពេលនោះក៏បុកម៉ូតូវ៉េវអាហ្វាមួយគ្រឿងមានស៊េរីឆ្នាំ២០១០
ពាក់ស្លាកលេខ 1L-0147 ពណ៌ក្រហមលាយខ្មៅ ចំពីមុខមួយទំហឹង
អ្នកបើកបរពុំមានពាក់មួកសុវត្ថិភាពទេ
រថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរ សមាគមនសហព័ន្ធអភិវឌ្ឍន៍
ទេសចរណ៍(ស.ស.អ.ទ) ប្រភេទដឹកភ្ញៀវ២៥កៅអី ពាក់ស្លាកលេខ
ភ្នំពេញ 3A-7740 រីឯអ្នកបើកបររត់គេចបាត់ស្រមោល។
ភ្លាមនោះសមត្ថកិច្ចនគបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះមកវាល់
វែងហើយក៏ជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាប់កាម៉ាដើម្បីយកជនរងគ្រោះទាំងបីនាក់ទៅព្យាបាលនៅមន្ទីពេទ្យ
បង្អែកប៉ោយប៉ែត
រីឯម៉ូតូវ៉េវអាហ្វានិងរថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរ
សមាគមនសហព័ន្ធអភិវឌ្ឍន៍
ទេសចរណ៍(ស.ស.អ.ទ)យកទៅកាន់អធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត
រក្សាទុក
និងស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនជាពិសេសអ្នកបើកបររថយន្តដើម្បី
ដោះស្រាយទៅតាមច្បាប់៕ដោយចិន្តា ប្រភពពីៈ ABC
No comments:
Post a Comment