Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Tuesday, July 29, 2014

"Cosmopolitan" ទស្សនា​​វដ្តី ដំបូងបំផុត បង្ហាញពីក្បាច់​​សម្រាប់ស្រី ស្រឡាញ់​​ស្រីដូចគ្នា

អាមេរិក៖ ក្នុងនាមជាទស្សនា​​វដ្តី ដ៏ល្បីឈ្មោះមួយ បានចាប់បោះ​​​​ពម្ភផ្សាយតាំងពី​ឆ្នាំ​​១៩៦០មក កូស្មូប៉ូលីថែន (Cos​mopolitan) ត្រូវបានគេទទួល​​​​ស្គាល់ថា ជាទស្សនាវដ្តី សម្រាប់ស្ត្រី នៅទូទាំង​ពិភព​​លោក ។ ដោយឡែក នៅក្នុងថ្ងៃ​នេះ អ្វីដែល ជម្រុញឲ្យ​ទស្សនាវដ្តីមួយនេះ កាន់តែមាន​​​គេស្គាល់ច្រើន ជាងមុខនោះ គឺបានចុះ​ផ្សាយនូវ អត្ថបទមួយ​ណែនាំ អំពីក្បាច់សម្រាប់ស្រី ស្រឡាញ់​​ស្រីដូចគ្នា ។
ដើម្បីឆ្លើយតបទៅនឹង សេរីភាព ក្នុងការរួមរ័ក ដោយមិន​​ប្រកាន់ភេទ សម្រាប់ស្ត្រីគ្រប់រូប នៅក្នុងសង្គម បច្ចុប្បន្ននោះ កូស្មូប៉ូលីថែន (Cosmopolitan) ចាប់ផ្តើមបង្ហាញ​​ក្បាច់ សម្រាប់ស្រី​ស្រឡាញ់ស្រី ចំនួន២៨ក្បាច់ ដំបូងគេបង្អស់ ដែលក្នុងនោះ បានពន្យល់​​ណែនាំ យ៉ាងលំអិត តាំងពីវិធីដាស់​​អារម្មណ៍ រហូតដល់ចំនុច​ចុងក្រោយ នៃក្បាច់ ហើយ​ក្បាច់ចំនួនពីរ ដែលគេចាប់​​អារម្មណ៍នោះ គឺក្បាច់ “ជិះសេះចម្លែក” និង ”ពីងពាងសិចស៊ី” ។
សូមជំរាបថា ទស្សនាវដ្តី កូស្មូប៉ូលីថែន (Cosmopolitan) មានអ្នកអានដល់ទៅ១.៦លាននាក់ ហើយភាគច្រើន ជាស្ត្រីវ័យក្មេង ៕



























(ប្រភព៖ដើមអម្ពិល)

Sunday, May 11, 2014

ម៉ែ​គឺជា​ព្រះ​ក្នុងផ្ទះ

ខណៈ ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រារព្ធ​ទិវា​មាតា (ទៅតាមថ្ងៃផ្សេងៗគ្នា) នោះ គេហទំព័រ​ថ្មី​ៗ​សូម​លើក​យក​សម្រង់​អត្ថបទមួយ​នៅ​ក្នុងសៀវភៅ «ម៉ែ!!!» ដែល​រៀបរៀងដោយ​លោកគ្រូអគ្គ​បណ្ឌិត​ ប៊ុ​ត សាវង្ស។ ខ្លឹម​មាន​ដូចខាង​ក្រោម៖​

ម៉ែ​ជា​អ្នក​ឲ្យ​ក្តី​សេចក្តីស្រឡាញ់ ឲ្យ​ការ​កក់ក្តៅ ជា​អ្នកគ្រប់គ្រង ធ្វើ​ឲ្យ​កូន​គ្រប់គ្នា​មាន​សេចក្តី​ដឹងខ្លួន​ថា អាត្មាអញ​មានការ​កក់ក្តៅ​ក្នុង​ចិត្ត​ត្បិត​មាន​ម៉ែ​នៅ​ជាមួយ។

ម៉ែ​គឺជា​មិត្ត​ដ៏​ពិតប្រាកដ មិន​ថា​ក្នុងពេល​សុខ ឬ​ពេល​ទុក្ខ​ឡើយ ទោះបី​កូន​ខុស​ឆ្គាំឆ្គង​យ៉ាងណា ម៉ែ​តែង​ឲ្យ​អភ័យ​ជានិច្ច ម៉ែ​ជាទី​ប្រឹក្សា​ដ៏​ល្អ និង​ជាទី​ទុកចិត្ត​សម្រាប់​កូន ព្រោះ​ហេតុ​ដូច្នេះហើយ ទើប​ម៉ែ​បាន​ទៅជា​ព្រះ​ក្នុងផ្ទះ៕

Saturday, May 10, 2014

 តើអ្វីទៅជាការ​ បាត់ព្រហ្មចារី របស់នារី?

v_0244សូមជម្រាបសួរ លោកវេជ្ជបណ្ឌិត! នាងខ្ញុំសូមសួរលោកគ្រូថា តើនាងខ្ញុំអាចនៅក្រមុំ ព្រហ្មចារីទៀតឬអត់ នៅពេលដែល រួមភេទដំបូងនាងខ្ញុំ មិនមានធ្លាក់ឈាម? ចុះអាចថានៅក្រមុំដែរឬទេ បើមិត្ដប្រុសរបស់នាងខ្ញុំ គ្រាន់តែស៊កប្រដាប់ ភេទបន្ដិចតែប៉ុណ្ណោះ?
កញ្ញា អ. រ. ដ អាយុ១៨ឆ្នាំ ខេត្ដកណ្ដាល
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួរប្អូនស្រីដូចជាងាយឆ្លើយ ប៉ុន្ដែករណីប្អូនដែលសួរសំណួរនេះ គឺពីព្រោះតែប្អូនស្រី មិនបានដឹងថា តើអ្វីទៅជា ព្រហ្មចារីពិតប្រាកដ។ តាមពិតរាល់ស្ដ្រីទាំងអស់ មិនសុទ្ធតែធ្លាក់ឈាម នៅពេលរួមភេទ លើកដំបូងនោះទេ។ រីឯការដាច់ ឬបាត់សន្ទះព្រហ្មចារី គឺបណ្ដាលមកពី ការរួមភេទ ដែលមានស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស មិនកំណត់ថាតែមួយផ្នែក ឬទាំងអស់នោះទេ។ លើសពីនេះទៅទៀត សូមបញ្ជាក់ ប្រាប់ប្អូនស្រីថា បុរសឬស្ដ្រីនៅព្រហ្មចារី គឺជាអ្នកដែលមិនធ្លាប់ មានការរួមភេទ ដែលស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស។
ហេតុនេះក្រោយពី មានការរួមភេទមក គឺព្រហ្មចារីត្រូវបាត់បង់ហើយ។ ព្រោះថាសន្ទះព្រហ្មចារី ដែលដាច់រហែកមិនដុះ ជិតវិញនោះទេ ទោះបីជាផ្អាកឬខាន រួមភេទរយៈពេលរាប់ខែ រាប់ឆ្នាំក្ដី។ ប៉ុន្ដែអ្នកនៅព្រហ្មចារី ក៏មិនសុទ្ធតែ នៅមានសន្ទះព្រហ្មចារីនោះទេ ព្រោះសន្ទះព្រហ្មចារី អាចដាច់រហែក បាត់នៅពេលលេងកីឡា ជិះសេះ ជិះគោ ជិះកង់ជាដើម៕

Read more: http://www.cambodiapage.info/?p=26283#ixzz31HuNYNq5

Monday, May 5, 2014

រឿង ៣ យ៉ាង​ដែលអ្នក​ចាំ​បាច់​មិន​ត្រូវ​ធ្វើ​ក្រោយ​ពី​ផ្សំ​ដំណេក

ការ​រួម​ភេទ​គឺ​ជា​ត្រូវ​ការ​ចាំបាច់​បំផុត​របស់​គូស្នេហ៍ដែល​ជៀស​វាង​មិន​បាន បន្ទាប់​ពី​ជីវិត​អាពាហ៍​ពិ​ពាហ៍​ត្រូវ​បាន​បញ្ចប់។ ប៉ុន្តែ ​ដើម្បី​លើក​កម្ពស់​ជីវិត​ស្នេហ៍​របស់​លោក​អ្នក​ឲ្យ​បានគង់​វង្ស​យូរអង្វែង​ នោះ​ អ្នក​មិន​គួរ​ធ្វើ​រឿង​ ៣ យ៉ាង​នោះ​ទេ​ក្រោយ​ពី​សម្រេច​កិច្ច​ការ​ដ៏​មាន​ន័យ។ ដូច្នេះ​អ្នក​ត្រូវ​ចង់​ចាំ និង​ជៀស​វាង​កំហុស​ឆ្គង​ ៣ យ៉ាង​នោះ។
១. ក្រោយ​ពី​ផ្សំដំណេក​ទៅ​ងូត​ទឹក​ក្តៅ​ភ្លាមៗ
ការ​ងូត​ទឹក​ភ្លាមៗ​ក្រោយ​ពេល​ផ្សំ​ដំណេក​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ចរន្ធ​ឈាម ​ដែល​កំពុង​តែរត់​, បណ្តាល​ឲ្យ​កក​ស្ទះ​សសៃ​ឈាម​ក្នុង​បេះ​ដូង, អាច​នឹង​ដូល​សន្លប់​ភ្លាម​ៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​ ធ្ងរ។ អ្នក​ត្រូវ​ចាំ​ថា បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិ​ការ​ប្រហែលជា ២០ នាទី​សូម​ទៅ​ងូត​ទឹក​ក្តៅ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដ៏​ល្អ​ឥ​ខ្ចោះ។
២. ផ្សំ​ដំណេក​បន្ទាប់​ពី​ផឹក​ស្រា​បៀរ
កុំ​ច្រឡំ​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ជួយ​ជំរុញ​ឲ្យ​បំណង​ប្រា​ថ្នា​ផ្លូវ ​ភេទ​របស់​អ្នក​កាន់​តែ​ខ្លាំងនោះ ផ្ទុយ​ទៅ​វិញវា​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដល់​ប្រព័ន្ធ​សសៃ​ឈាម​ក្នុង​ បេះដូង, សម្ពាធ​ឈាម​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​បញ្ហា​បេះ​ដូង​ និង​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​មេរោគ​ផ្សិត​ដែល​បង្ក​ដោយ​ស្រា​បៀរ អាច​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ចុះ​ខ្សោយ និង​ងាយ​បាញ់​ទឹក​កាម​ចេញ​មក​ក្រៅ​មុន​ពេល​កំណត់។
៣. មិន​គួរ​ផ្សំ​ដំណេក​នៅ​ពេល​ឃ្លាន​ខ្លាំង ឬ​ឆ្អែត​ពេក
នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន​ មិន​គួរ​ (មាន​ការរួម​ភេទ) នោះ​ទេ ដើម្បី​ការ​ពារ​ពោះវៀន​, ការ​កក​ស្ទះ​នៃ​ក្រពះ, ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​ខួរ​ក្បាល និង​ផ្នែក​ផ្សេង​ៗ​ទៀត។ ជា​ពិសេស​នៅពេល​ដែល​អ្នក​ឃ្លាន​ខ្លាំង​ អាច​បណ្តោល​ឲ្យ​ថាមពល​នៃ​រាង​កាយ​ចុះ​ខ្សោយ ហើយ​អាច​ក្លាយ​ទៅ​ជាមនុស្ស​ដែល​បាក់​កំលាំង​ទៀត​ផង៕
13993362731

Tuesday, April 29, 2014

ផ្លែ​ស្វាយ​ផ្តល់​អត្តប្រយោជន៍​អ្វីខ្លះ ?​

តាម​ការ​រកឃើញ​ថ្មី​បាន​បង្ហាញ​ថាផ្លែស្វាយ​ផ្តល់​មក​នូវ​អត្ថ​ប្រយោជន៍​ យ៉ាង​ច្រើន​ដល់​សុខ​ភាព​។ នៅ​ក្នុង​ផ្លែ​ស្វាយ​មួយ​ផ្លែ​ជា​មធ្យម​មាន​ ១០០ កាឡូរី
, ប្រូតេអ៊ីន​មួយ​ក្រាម, ជាតិ​ខ្លាញ់ ០,៥ ក្រាម, កាបូនអ៊ីដ្រាត ២៥ ក្រាម, ជាតិ​ស្ករ ២៣ ក្រាម និង​ជាតិ​សសៃ ៣ ក្រាម។ ស្វាយ​អាច​បំពេញ​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​វាមាន​វីតាមីន C, វីតាមីន A ៣៥ ភាគរយ, ជាតិ​អាស៊ីត Folate ២០ ភាគរយ, វីតាមីន B6 ១០ ភាគ​រយ, វីតាមីន​ K ៨ ភាគ​រយ និង​ប៉ូតាស្យូម​ដែល​រាង​កាយ​របស់​យើង​ត្រូវការ។ មិន​តែ​ប៉ុណ្ណោះ​ស្វាយ​ក៏​មាន​ផ្ទុក​ជាតិ​ដែក, ស្ពាន់​ធ័រ, កាល់​ស្យូម និង​សារធាតុ​គីមី​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​មួយ​ចំនួន។
តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ផង​ដែរ​ថា សារ​ធាតុ​ដែល​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​មាន​នៅ​ក្នុង​ផ្លែ​ស្វាយ, ផ្លែឈើ​ និង​បន្លែ​ពណ៌​ខៀវ​មួយ​ចំនួន​ទៀត​អាចបង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​​ភ្នែក ជា​ពិសេស​ហានិ​ភ័យ​ដែល​ទាក់​ទង​ទៅ​នឹង​វ័យ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណា​ផ្លែ​ស្វាយ​ក៏​មាន​សារធាតុ​ចិញ្ចឹម Beta-Carotene ដែល​អាច​ជួយ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​ពោះ​វៀន​ធំ។
ចំណែក​ឯការ​ធ្វើ​តេស្ត​ដោយ​អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ​ក្នុង​រដ្ឋ​ តិចសាស​បាន​ចង្អុល​បង្ហាញ​ថា ចំពោះ​អ្នក​ជំងឺ មហារីក​សុដន់, សួត, ពោះ​វៀន​ធំ និង​មហារីក​ឈាម ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​យ៉ាង​ខ្លាំង។ ចំពោះ​វីតាមីន K និង​ជាតិ​កាលស្យូម​មាន​អត្ថប្រយោជន៍​ចំពោះ​ឆ្អឹង, ជាតិសសៃ​មាន​អត្ថ​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ ទល់​ស្តាក់​ការ​ទល់​លាមក និង​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម។ លើស​ពី​នេះ​ទៅ​ទៀត​ស្វាយ​អាច​ការ​ពារ​ផល​ប៉ះ​ពាល់​ដល់​សសៃ​ឈាម​ក្នុង​បេះ​ ដូង និងផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត៕
Mango

Monday, February 24, 2014

គុណ​សម្បត្តិ​ ៨ នៃផ្លែ​ខ្នុរ​

ខ្នុរ​ជា​ផ្លែរ​ឈើ​ធម្ម​ជាតិ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសារ ហើយ​ពេល​ខ្លះ​គេ​យក​វា​ធ្វើ​ជា​បង្ហែម​សម្រាប់ ​លាង​មាត់​ក្រោយ​ពេល​បាយ​ក៏​មាន។ ផ្លែរ​ឈើរ​ធម្មជាតិ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​ពិសារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បង្កើន​ភាព​ស៊ាំ​ក្នុង​រាង​កាយ​ចំពោះ​ការ​រំលាយ​អាហារ ការ​ពារ​ជម្ងឺ​មហារីក នឹង​ទប់​ស្កាត់​បញ្ហា​ក្រពេញ​ទី​រ៉ូ​អ៊ីតថែមទៀត។
១. ជួយយ​រំលាយ​អាហារបានល្អ
ផ្លែខ្នុរគឺជាផ្លែឈើធម្មជាតិសម្បូរវីតាមីន C ។ វីតាមីន C ជួយបង្កើនមុខងារភាពស៊ាំនៃរាងកាយ ហើយវាអាចជួយការគាំទ្រក្នុងការរំលាយអាហាររបស់រាងកាយ។ ជាងនេះទៅទៀតវាក៏អាចជួយទប់ស្កាត់បញ្ហាទល់លាមកផងដែរ។ ដូច្នេះប្រសិនបើអ្នកបរិភោគផ្លែខ្នុរ នឹងជួយរក្សារាងកាយរបស់អ្នកឲ្យមានសុខភាពល្អ។
២.ការពារជម្ងឺមហារីក
ផ្លែខ្នុរ គឺសម្បូរទៅដោយសារធាតុ lignans និង saponins ជួយបង្ការជម្ងឺមហារីក។ វាអាចជួយរបង្ការជំងឺមហារីកក្នុងរាងកាយ ដោយ​សារ​តែ​សមត្ថភាព​ក្នុង​ការ​លុប​បំបាត់​ម៉ូលេគុលរ៉ាឌីកាល់សេរី ដែលបណ្តាលឱ្យមានជម្ងឺមហារីក។ សារធាតុចិញ្ចឹមទាំងនេះក៏ជួយរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អជាពិសេស រក្សាសម្រស់ស្ត្រីឲ្យមានភាពក្មេងជាងវ័យ។
៣.ទប់ស្កាត់បញ្ហាស្បែក
ផ្លែខ្នុរគឺសម្បូរវីតាមីន A គឺជាប្រភពធម្មជាតិជួយបន្តឹងស្បែក។ ញ៉ាំជារៀងរាល់ថ្ងៃអាចធ្វើឱ្យមានសំណើមដល់ស្បែករបស់អ្នក។ វា​ក៏​ជួយ​ការ​ពារ​ការ​ឆ្លង​មេ​រោគ​ពី​ស្បែក​ផ្សេងៗ​គ្​នាដែរ។
៤.ជួយកាត់បន្ថយសម្ពាធឈាម
ផ្លែខ្នុរគឺជាផ្លែឈើដែលសម្បូរប៉ូតាស្យូម (៣០៣ មីលីក្រាមនៃប៉ូតាស្យូមក្នុង ១០០ ក្រាមនៃផ្លែខ្នុរ) វាគឺមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយកម្រិតសម្ពាធឈាមនៃរាងកាយ។ ការប្រើប្រាស់ធម្មតារបស់ផ្លែខ្នុរអាចរក្សាសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការត្រួតពិនិត្យ។ ផ្លែ​ខ្នុរ​ត្រូវបានគាំទ្រផងដែរ​ ដើម្បី​ការ​ពារ​ហានិភ័យ​នៃ​ជម្ងឺ​ដទៃ​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ការគាំងបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាល។
៥. ល្អសម្រាប់សុខភាពឆ្អឹង
នៅក្នុងផ្លែខ្នុរ គឺសម្បូរជាតិកាល់ស្យូមនិងម៉ាញេស្យូម។ រ៉ែទាំងនេះជួយការពារសារពាង្គកាយរបស់អ្នកពីហានិភ័យនៃជំងឺរលាកសន្លាក់និងជំងឺពុកឆ្អឹងបាន។
៦. ដំណើរការឈាមរត់បានល្អ
នេះគឺជាផ្នែកមួយនៃផ្លែឈើទាំងនោះគឺសម្បូរទៅដោយជាតិដែក។ ដូច្នេះវាអាចជួយទប់ស្កាត់ភាពស្លេកសាំងរបស់ស្ត្រី អាចយកឈ្នះលើកង្វះជាតិដែកក្នុងរាងកាយ។ មួយ​វិញ​ទៀត​​វា​ អាចជួយលើកកម្ពស់កោសិកាឈាមក្រហមឲ្យមានមុខងារជាធម្មតានៅក្នុងរាងកាយបានយ៉ាងល្អ។
៧. ល្អសម្រាប់បញ្ហាក្រពេញទីរ៉ូអ៊ី
នៅក្នុងផ្លែខ្នុរដែលទុំមានជាតិទង់ដែង និងរ៉ែផ្សេងទៀតអាចជួយទប់ស្កាត់បញ្ហាក្រពេញទីរ៉ូអ៊ីរបស់ស្ត្រី។ ការ​បរិភោគ​ក្នុង​កម្រិត​មធ្យម នឹង​ទៀង​ទាត់​អាច​ជួយ​ឲ្យ​រាង​កាយ​ផលិត​អ័រម៉ូន និងស្រូបយកបានល្អ ជៀសវាងការខ្វះអរម៉ូនក្នុងរាងកាយទៀត។ អ្នក​វិទ្យា​សាស្ត្រ​បាន​បង្ហាញ​ថា​មនុស្ស​ដែល​បរិភោគ​ផ្លែខ្នុរបទៀង​ទាត់​ នឹង​មាន​ក្រពេញទីរ៉ូ​អ៊ីត​ដែល​មាន​សុខ​ភាព​ល្អ​ជាង​អ្នក​ដែល​មិន​បាន​បរិភោគ ​ទៀង​ទាត់។
៨. ល្អសម្រាប់ការសម្រកទម្ងន់
អត្ថប្រយោជន៍ចុងក្រោយគឺល្អបំផុតសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាមានកាឡូរីតិចជាងផ្លែឈើដទៃទៀត។ ផ្លែរឈើធម្មជាតិប្រភេទនេះមិនមានជាតិខ្លាញ់ ដែលសមស្របទៅនឹងការជយយសម្រកទម្ងន់កាន់តែប្រសើរ៕
13931177371
ចុចទីនេះ​មើលប្រភពដើម​ www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

Wednesday, February 19, 2014

ធ្វើ​ដូចម្តេច​ថែរក្សា​ធ្មេញ​អោយ​នៅ​ស្រស់ស្អាត​?

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
 
ធ្មេញ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​របស់​រាង​កាយ​មនុស្ស ​។ វា​មិន​ត្រឹមតែ​មាន​សារៈសំខាន់​សម្រាប់​បំពេញ​មុខងារ​យ៉ាង​ល្អ​ចំពោះ​រាងកាយ ​ទេ តែ​វា​ក៏​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ការធ្វើអោយ​យើង​កាន់តែ​មាន​សម្រស់​ ស្រស់ស្អាត ទៅ​តាម​របៀប​នៃ​ការថែទាំ​ដ៏​ល្អ​របស់​អ្នក​។ ដូច្នេះ​ហើយ​ធ្វើ​ដូចម្តេច​ទើប​ថែរក្សា​ធ្មេញ​បាន​ល្អ​ទៅ​? ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​ដល់​អ្នក​បាន​។​
  • ដុសធ្មេញ​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយថ្ងៃ​៖ បើសិន​ជា​អ្នក​ចង់​អោយ​ធ្មេញ​រឹងមាំ និង​សុខភាព​ល្អ ចូរ​មិនត្រូវ​ភ្លេច​ដុសធ្មេញ​ជា​រៀងរាល់ថ្ងៃ​ឡើយ​។ ចូរ​ប្រាកដថា អ្នក​ត្រូវ​ដុសធ្មេញ​នៅ​ពេល​ព្រឹក​ក្រោយ​ភ្ញាក់ពីដេក និង​មុន​ពេល​ចូល​ដេក​នៅ​ពេលយប់​។ អ្នក​ឯកទេស​មួយចំនួន​បាន​ណែនាំ​ថា ការ​ដុសធ្មេញ​គួរតែ​ធ្វើ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​គ្រប់ពេល​ទាំងអស់​។ បើសិនជា​អ្នក​ធ្វើ​ការងារ​នេះ​បាន​ទៀងទាត់​ជាប្រចាំ​នោះ មានន័យ​ថា​អ្នក​កំពុងតែ​ធ្វើអោយ​ធ្មេញ​ស្អាត​ហើយ​។​
  • តើ​អ្នក​ដុសធ្មេញ​យូរ​ប៉ុណ្ណា​ដែរ​ទៅ​? បើ​យោង​ទៅតាម​អ្នក​ទេស​ខាង​ទន្តសាស្ត្រ​ជុំវិញ​ពិភពលោក​បាន​អោយដឹង​ថា អ្នក​គួរតែ​សម្អាត​ធ្មេញ​យ៉ាងតិច​បំផុត​ក៏​ពីរ​នាទី​ដែរ​ក្នុង​ពេល​ដុសធ្មេញ ​ម្តង​ងៗ​។​
  • បញ្ហា​ច្រាស់​ដុសធ្មេញ​ដែល​អ្នក​ប្រើ​៖ មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើអោយ​មនុស្ស​យើង​មាន​បញ្ហា​ជាមួយ​ធ្មេញ​នោះ​ គឺ​ដោ​សយារ​តែ​ប្រភេទ​ច្រាស់​ដុសធ្មេញ​ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​សម្អាត ​ធ្មេញ​តែម្តង​។ ចូរ​ជ្រើសរើស​ច្រាស់​ដុសធ្មេញ​ណា​ដែល​ល្អ​បំផុត​។ បើសិន​ជា​អ្នក​ប្រើ​ច្រាស់​ដែល​មាន​សរសៃ​រឹង ធ្មេញ​របស់​អ្នកនឹង​ងាយ​ខូចខាត​ជាមិនខាន​។​
  • របៀប​នៃ​ការ​ដុសធ្មេញ​៖ តិច​និច​ដែល​អ្នក​ប្រើ​សម្រាប់​សម្អាត​ធ្មេញ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការកំណត់​ពី​របៀប​ដែល​ធ្វើអោយ​ធ្មេញ​មាន​ភាពរឹងមាំ និង​សុខភាព​ល្អ​ផងដែរ​។ តើ​វា​ជា​តិច​និច​អ្វី​ទៅ​? អ្នកឯកទេស​តែងតែ​ណែនាំ​ថា យើង​មិនគួរណា​សម្អាត​ធ្មេញ ឬ​ដុសធ្មេញ​ខ្លាំងៗ​ពេក​ទេ​។ បើសិនជា​ធ្វើ​បែប​នេះ​មែន មាន​តែ​ទៅ​ធ្វើ​អោយ​ធ្មេញ និង​អញ្ចាញធ្មេញ​ខូច​ប៉ុណ្ណោះ ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ដុសធ្មេញ​គឺ​ធ្វើអោយ​ថ្នមៗ ព្រម​ទាំ​ទៅ​អោយ​ដល់​គ្រប់​កន្លែង​ទាំងអស់​របស់​ធ្មេញ​។​
  • ចូរ​ប្រាកដថា អ្នក​បាន​ផ្លាស់ប្តូរ​ច្រាស់​ដុសធ្មេញ​ជា​រៀងរាល់​បី​ខែម្តង​៖ អ្នកនឹង​កំពុងតែ​ធ្វើអោយ​ធ្មេញ​ឆាប់​ខូច​ហើយ​បើសិនជា​អ្នក​ចេះ​តែ​ប្រើ​ ថ្នាំដុសធ្មេញ​ចាស់​ដដែលៗ​លើស​ពី​រយៈពេល​បី​ខែ​។​

​រាល់​វិធីសាស្ត្រ​ដែល​បាន​លើកឡើង​ខាងលើ​នេះ​គឺជា​រឿ​សំខាន់បំផុត​ក្នុង​ ការថែរក្សា​អនាម័យ​មាត់​ធ្មេញ​អោយបាន​ល្អ​។ ចូរ​ចាំ​ថា ធ្មេញ​ដែ​ល​ល្អ និង​មាន​សុខភាព​ល្អ​ក៏​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​ដល់​សម្រស់​ ក្នុងពេល​ញញឹម​ផងដែរ​៕

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Thursday, January 9, 2014

វី​ធី ៥​យ៉ាង​ជួយ​អោយ​ការ​ឡើងឋានសួគ៌​កាន់តែ​យូរ​

​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​គឺ​ជា​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ របស់​បុរស​ដែល​កើត​មាន​ញឹកញាប់​ជាង​គេ​បំផុត​។ ប៉ុន្តែ​ការ​ដែល​ធ្វើអោយ​ដំណើរការ​នៃ​ការ​រួមភេទ​បន្តបាន​កាន់តែ​យូរ​នោះ​ លុះត្រាតែ​បុរស​ចេះ​វិធីសាស្ត្រ​គ្រប់គ្រង​ស្ថានភាព​នេះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដើម្បី​អាច​អោយ​អ្នក​ពន្យា​ពេល​បានយូរ ព្រមទាំង​ជួយ​អោយ​នាង​សប្បាយចិត្ត​កាន់តែខ្លាំង​ថែម​ទៀត​។​


រៀន​ហាត់​ក្បាច់​យូ​ហ្គា​
តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ក្នុង​សារព័ត៌មាន The Journal of Sexual Medicine បាន​រកឃើញថា បុរស​ដែល​ចូលរួម​កម្មវិធី​ហាត់ប្រាណ​ក្បាច់​យូ​ហ្គារយៈ​ពេល​មួយ​ម៉ោង​ក្នុង​ មួយ​ថ្ងៃ នឹង​រយៈពេល ១២​សប្តាហ៍ ឃើញ​ថា​ការអនុវត្ត​ផ្លូវភេទ​របស់​ពួកគេ​បាន​កើនឡើង​រហូត​ដល់ ១១​ភាគរយ​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺថា បុរស​ទំនង​ជា​សប្បាយ​រីករាយ​នឹង​ការ​រួមភេទ​របស់ខ្លួន​រហូតដល់ ២៥​ភាគរយ​, អាច​គ្រប់គ្រង​ការបាញ់​ទឹកកាម​បាន ២១​ភាគរយ និង​មាន​ទំនុកចិត្ត​លើ​ថាមពល​របស់​ខ្លួន​ច្រើនជាង ១១​ភាគរយ​ទៀត​។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ឃើញថា អត្ថប្រយោជន៍​ដែល​កើតចេញ​ពី​លទ្ធភាព​នៃ​ការ​ហាត់ប្រាណ​បែបនេះ​ជួយ​ពង្រឹង​ ដល់​សាច់ដុំ​អាង​ត្រគៀក និង​បន្ថយ​ការ​ថប់​អារម្មណ៍​។​


គ្រប់គ្រង​ការ​រួមភេទ​ដោយ​ដៃ​
​ការ​រួមភេទ​ដោយ​ដៃ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង​គួរតែ​ធ្វើ​យ៉ាងណា​ចំណាយពេល​អោយ​បាន​រហូត​ដល់ ១៥​នាទី​។ ចូរ​ធ្វើ​យ៉ាងណា​ក៏ដោយ​កុំអោយ​តម្រេក​សម្រេច​កាម​មួយ​នេះ​ដល់​ទីបញ្ចប់​ អោយសោះ​កាលណា​មិនទាន់បាន​គ្រប់ ១៥​នាទី​។​


ប្រឹង​ខ្ជឹប​
​បើសិន​ជា​អ្នក​កំពុងតែ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ក្នុង​ពេល​ សម្រេច​កាម​ដោយ​ខ្លួនឯង ឬ​រួម​ភេទ​ហើយ ចូរ​ព្យាយាម​បញ្ឈប់ និង​ប្រឹង​ខ្ជឹប​នៅ​ពីក្រោម​ក្បាល​លិង្គ​។ ចូរ​ប្រើ​ម្រាមដៃ​សង្កត់​លើស​បំពង់​បង្ហួរនោម​នៅតាម​បណ្តោយ​លិង្គ​ខាងក្រោម​ ។ ទិច​និចនៃការ​ប្រឹង​ខ្ជឹប​នេះ​ធ្វើឡើង​ដើម្បី​រុញ​ឈាម​ចេញពី​លិង្គ និង​បន្ថយ​សម្ពាធ​ផ្លូវភេទ ព្រមទាំង​ជួយ​អោយ​អាច​បាញ់​ទឹកកាម​បាន​ម្តងទៀត​ផង​ដែរ​។​


ប្រើ​វិធី​សង្កត់​ថ្នម មិនមែន​ប្រើ​កម្លាំងបាយ​សូក​បញ្ចូល​នោះទេ​
​ចូរ​សង្កត់​ក្បាល​លិង្គ​អោយ​ប៉ះ​នឹង​ក្បាល​សេរ (Clitoris) របស់​នាង​។  ធ្វើ​ចលនា​នៃ​ការ​សូក​បញ្ចូល​លិង្គ​ខ្លីៗ​ទៅក្នុង​ទ្វារមាស​ដោយ​ដំបូង​ ចាប់ពី ៥ ទៅ ៧,៦​សង់ទីម៉ែត្រ​សិន​។ ចូរ​សង្កត់​លិង្គ​អោយ​ប៉ះ​នឹង​តំបន់ G-spot របស់​នាង​។ ពេល​នោះ​អ្នកនឹង​អាច​បន្ត​ការរួម​ភេទ​បាន​កាន់តែ​យូរ​បើសិនជា​ការ​សូក​ បញ្ចូល​លិង្គ​របស់​អ្នក​មិន​ប្រព្រឹតិ្ត​ទៅ​ដោយ​កម្រោល ឬ​ខ្លាំងៗ​ពេក​ទេ​នោះ​។​


បង្ហាញ​នូវ​អាកប្បកិរិយា​សុភាពរាបសា​បន្តិច​
​ត្រង់​ចំណុច​នេះ​គឺ​យើង​ចង់​និយាយថា អោយមាន​ការយកចិត្ត​ទុកដាក់​ទៅលើ​មនុស្ស​ស្រី​ដំបូង​គេ ដូច្នេះ​គួរតែ​អោយ​នាង​សប្បាយចិត្ត​សិន​។ ស្ត្រី​មាន​សមត្ថិ​ភាពពី​កំណើត​មួយ​គឺអា​ច​ទទួលបាន​ចំណុចកំពូល​ច្រើនដង​។ នៅ​ពេល​អ្នក​ជួយ​អោយ​នាង​ទទួលបាន​ចំណុចកំពូល​ម្តង​រួច​ហើយ វា​នឹង​ជួយ​បន្ថយ​សម្ពាធ​ក្នុង​ខ្លួន​របស់​អ្នក​បាន​ខ្លះ ហើយ​ការសប្បាយ​នឹង​កើតមាន​ជា​បន្តបន្ទាប់​។ ដូច្នេះ​អ្នក​អាច​ប្រើ​ម្រាមដៃ ឬ​មាត់​ដើម្បី​ជួយ​អោយ​នាង​សប្បាយចិត្ត​សិន​៕

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​

Tuesday, November 12, 2013

១០​ចំណុច​បង្ហាញ​ថា​ជីវិត​លើ​គ្រែ​របស់​អ្នក​ល្អ​ជាង​ឈុតឆាក​​វីដេអូសិច​ឆ្ងាយ​ណាស់

131113_22a
ក្នុង​វីដេអូសិច ទំហំ​លិង្គ​ខ្នាត​យក្ស រូបរាង​ប្រដាប់ភេទ​នារី​ដ៏​រលោង​គ្មាន​រោម​មួយ​សរសៃ ក្បាច់​រួមភេទ​ដ៏​ចម្លែក​ដែល​អ្នក​មិន​អាច​ធ្វើ​តាម​បាន និង​សំឡេង​ថ្ងូរ​ដ៏​ស្រើបស្រាល គឺ​សុទ្ធ​តែ​ជា​ការ​សម្ដែង​សុទ្ធសាធ ដែល​មិនមែន​ថត​តែ​ម្ដង​ចប់​នោះ​ទេ។ ខាងក្រោម​គឺជា​ហេតុផល​១០​ដែល​បង្ហាញ​ថា ជីវិត​លើ​គ្រែ​ជាក់ស្ដែង​របស់​អ្នក​គឺ​ប្រសើរ​ជាង​ឈុតឆាក​រួមភេទ​ក្នុង​ វីដេអូសិច​។
អ្នក​មិន​ចាំបាច់​ធ្វើ​រឿង​ដដែលៗ
​នៅក្នុង​ឧស្សាហកម្ម​ ភាពយន្ត​អាសអាភាស ការ​សម្ដែង​ឈុតឆាក​លើ​គ្រែ​មិន​ពាក់ព័ន្ធ​នឹង​មនោសញ្ចេតនា​ទេ។ ជាទូទៅ តួអង្គ​ប្រុស​ស្រី​ក្នុង​វីដេអូសិច​មិន​ងាយ​សម្រេច​ដល់​ចំណុច​កំពូល​ឡើយ​ ដោយ​ពួកគេ​ត្រូវ​ធ្វើ​សកម្មភាព​ដដែលៗ​ឡើង​វិញ ទាល់​តែ​ល្អ​ឥតខ្ចោះ​សម​តាម​ចិត្ត​អ្នក​ដឹកនាំ​រឿង។
អ្នក​សាក​ស្រមៃ​ មើល ​បើ​អ្នក​កំពុង​តែ​រួមភេទ​ជាមួយ​ដៃគូ​យ៉ាង​រោលរាល ស្រាប់​តែ​មាន​គេ​មក​បញ្ជា​ឲ្យ​ធ្វើ​បែប​នេះ​បែប​នោះ​ តើ​អស់​អារម្មណ៍​ដែរ​ទេ?
អ្នក​មិន​ខ្វល់​ពី​កម្រិត​ពន្លឺ​
យោងតាម​អ្នកដឹកនាំ​ថតភាពយន្ត​អាសអាភាស ពេល​កំពុង​ប្រតិបត្តិការ តួអង្គ​សិច​ត្រូវ​បាន​គេ​ផ្អាក​ឲ្យ​ប្ដូរ​ស្រោម លាប​ទឹក​រំអិល​បន្ថែម និង​បាញ់​ភ្លើង​ឲ្យ​ចំ​តំបន់​អាថ៌កំបាំង​ដែល​ទាំង​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ ​អៀនខ្មាស​បំផុត។
ដោយឡែក រវាង​អ្នក​នឹង​ដៃគូ​ពិតប្រាកដ ការ​រួមភេទ​គឺ​ដំណើរការ​យ៉ាង​រលូន មិន​មាន​ការ​ផ្អាក ឬ​បញ្ឈប់​ដើម្បី​ថែម​ថយ​គ្រឿង​គ្រៅ​ដូច្នោះ​ទេ។
អ្នក​មិន​ចាំបាច់​ប្រើ​ដៃ​សម្រេច​កាម​
តួអង្គ​ប្រុស​ក្នុង​កុន​សិច​ភាគច្រើន​មិន​អាច​សម្រេច​កាមគុណ​តាមរយៈ​ការ​ ស៊ក​បញ្ចូល​លិង្គ​ឡើយ។​ ការ​ពិត​តួអង្គ​ប្រុស​ច្រើន​តែ​ប្រើ​ដៃ​របស់​ខ្លួន​ដើម្បី​បង្ខំ​ឲ្យ​ពស់​ នាគរាជ​បញ្ចេញ​ពិស រួច​ទើប​ធ្វើការ​កាត់ត​រូបភាព​បញ្ចូល​គ្នា​ឲ្យ​មើល​ទៅ​ដូចជា​ការ​ បាញ់​ទឹកកាម​ក្រោយ​ប្រតិបត្តិការ​វាយ​សម្រុក​លិង្គ​ក្នុង​យោនី​ មាត់ ឬ​រន្ធ​គូថ​ជាដើម​នោះ។
អ្នក​មិន​ខ្វល់​ពី​ការ​វាយតម្លៃ​អ្នក​ដទៃ
ពេល​កំពុង​ប្រតិបត្តិការ តួអង្គ​សិច​តែងតែ​ត្រូវ​បាន​អ្នក​ដឹកនាំ​ថត​រិះគន់ ឬ​សរសើរ​វាយតម្លៃ​ពី​សមត្ថភាព​លើ​គ្រែ​របស់​ពួកគេ។ ខុស​ប្លែក​ពី​ជីវិត​ពិត ដែល​ការ​រួមភេទ​របស់​អ្នក​មិន​ចាំបាច់​ឲ្យ​អ្នក​ដទៃ​មក​វាយ​តម្លៃ​ឡើយ។ ប្រការ​សំខាន់​ឲ្យ​តែ​ដៃគូ​ទាំង​សង​ខាង​ត្រេកត្រអាល​ស្កប់ស្កល់​ដល់​ចំណុច​ កំពូល​នោះ វា​គឺជា​សកម្មភាព​សិច​ដ៏​ជោគជ័យ​ហើយ។
អ្នក​មិន​ធ្វើការ​ចរចា​ដូច​ផ្សារ​ត្រី​ទេ
មុន​ពេល ​ថត តួអង្គ និង​ក្រុម​ការងារ​ផលិត​វីដេអូសិច តែងតែ​ពិភាក្សា និង​ចរចា​ពី​ក្បាច់ រយៈពេល និង​ស្ទីល​រួមភេទ​ប្លែកៗ។ តារាសម្ដែង​គ្មាន​សិទ្ធិ​ក្នុង​ការ​ធ្វើអ្វីៗ​តាម​ចិត្ត​ឡើយ។
អ្នក​ត្រូវ ​ដឹង​ថា ការ​រួមភេទ​គឺជា​រឿង​ធម្មជាតិ​ ដែល​មនុស្ស​ប្រុសស្រី​អនុវត្ត​ទៅ​តាម​ដំណើរ។ ទាល់​តែ​ដល់​ពេល​ឡើង​សង្វៀន ទើប​ដៃគូ​ដឹង​ថា​ខ្លួន​ត្រូវ​ប្រើ​ក្បាច់​ណា​ និង​អនុវត្ត​បែប​ណា។
អ្នក​មិន​ស្មុគស្មាញ​នឹង​បញ្ហា​ច្បាប់
ការ ​ផលិត​វីដេអូ​អាសអាភាស​តម្រូវ​ឲ្យ​តួអង្គ និង​ទីកន្លែង​ថត​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ពី​អាជ្ញាធរ។ ជួនកាល​ពេល​ដែល​តួអង្គ​កំពុង​តែ​រួមភេទ​សុខៗ​ស្រាប់​តែ​មាន​មន្ត្រី​ សុខាភិបាល​បញ្ជា​ឲ្យ​ផ្អាក ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​ក៏​មាន។ ការ​រួមភេទ​ជាក់ស្ដែង​គឺជា​រឿង​ឯកជន ដែល​គ្មាន​អ្នកណា​មក​បង្អាក់​ខណៈ​អ្នក​កំពុង​តែ​ជិត​ឡើង​ដល់​ឋានសួគ៌​នោះ​ ទេ។
អ្នក​មិន​ចាំបាច់​ប្រើ​របស់​សិប្បនិម្មិត
តួអង្គ ​សិច​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ជាច្រើន​ ហើយ​ពួកគេ​គ្មាន​សេរីភាព​ចំពោះ​របស់​កេរ្តិ៍​ឪពុកម្ដាយ​ចែក​ឲ្យ​ទេ។ តួយ៉ាង​ដូចជា​ លិង្គ​ ឬ​មាត់​ទ្វារមាស​ត្រូវ​តែ​កោរ​រោម ឬ​ផាត់​ពណ៌​ស៊ីជម្ពូ​បន្ថែម។ តួប្រុស​ណា​ដែល​មាន​លិង្គ​តូច នឹង​តម្រូវ​ឲ្យ​ពាក់​លិង្គ​សិប្បនិមិ្មត​ត​ពី​លើ​អាវុធ​ពិត​របស់​ខ្លួន​ថែម​ ទៀត​ផង។
អ្នក​មិន​បាច់​លេប​ថ្នាំ​វីយ៉ាក្រា
ដើម្បី​បញ្ឆេះ​អារម្មណ៍​សិច និង​ឲ្យ​រឹង​លិង្គ​បាន​យូរ តួកុន​សិច​ភាគច្រើន​សុទ្ធ​តែ​ប្រើ​ថ្នាំ​សម្រើប​វីយ៉ាក្រា។
សម្រាប់​អ្នក ទោះ​គ្មាន​វីយ៉ាក្រា ក៏​អ្នក​អាច​ដឹកដៃ​គ្នា​ឡើង​ឋាន​សួគ៌​បាន​ដែរ។
អ្នក​មិន​បាច់​ប្រើ​ទឹកកាម​ក្លែងក្លាយ
ក្នុង ​ខ្សែ​ភាពយន្ត​សិច​មួយ​ចំនួន ការ​បាញ់​ទឹកកាម គឺជា​ទឹកកាម​សិប្បនិម្មិត​ប៉ុណ្ណោះ​មិន​ថា​ចំពោះ​តួប្រុស ឬ​ស្រី​នោះ​ទេ។ បុរស​ក្រៅ​ឆាក​គួរ​តែ​មាន​មោទនភាព​ដែល​ខ្លួន​អាច​បញ្ចេញ​ទឹកកាម​ធម្មជាតិ ​ពេល​ប្រតិបត្តិការ​ដល់​កំពូល។
អ្នក​មិន​បាច់​ផ្ទៀង​នាឡិកា​ទេ
តួអង្គ​សិច​ត្រូវ​អនុវត្ត​ការ​រួមភេទ ឬ​ក្បាច់​ណា​មួយ​តាម​ពេលវេលា។
ពេល ​នេះ អ្នក​គួរ​តែ​សរសើរ​សំណាង​ខ្លួនឯង​ទៅ​ដែល​ចាប់ផ្ដើម និង​បញ្ចប់​ប្រតិបត្តិការ​លើ​គ្រែ​របស់​ខ្លួន​ពេល​ណា​ក៏​បាន​តាម​ចិត្ត​ចង់​ នោះ៕

Sunday, November 3, 2013

ប្រដាប់ភេទបុរស មានទំហំ និងប្រវែងប៉ុណ្ណា ទើបរួមរ័កបានស្រួល?

បុរសដែលមានប្រដាប់ភេទតូច ជាបញ្ហាចម្រងមួយ ធ្វើឲ្យកើតមានការតូចចិត្ត និងមិនទុកចិត្តខ្លួនឯង នៅពេលរួមភេទម្តងៗ។ បើយោងការស្ទង់មតិ ពីស្រ្តីជាច្រើននាក់ បានឲ្យដឹងថា ពួកគេមិនសូវមានការចាប់អារម្មណ៍ លើប្រដាប់ភេទបុរសនោះទេ។ ប៉ុន្តែយោងតាមការស្ទង់មតិពីបុរសៗវិញនោះ បុរស ៧១ភាគរយ ដែលចាប់អារម្មណ៍ លើប្រវែង និងទំហំប្រដាប់ភេទបុរស។
ទំហំប្រដាប់ភេទបុរសប៉ុណ្ណា ទើបគេចាត់ទុកថាតូច ឬ ធំ និងវែង ឬខ្លី?
យោងតាមរបាយការណ៍ផ្លូវការមួយ បានឲ្យដឹងថា ប្រវែង និងទំហំប្រដាប់ភេទធំ ដែលវាស់នៅពេលរឹងនោះ មិនត្រូវបានធ្វើការរាប់បញ្ចូលតូច ឬធំទាំងស្រុងនោះទេ។ ប្រសិនបើចង់ដឹងថា ប្រដាប់ភេទបុរសធំ ឬតូច យើងត្រូវធ្វើការស្វែង តាមរយៈស្ថិតិមួយចំនួន ដូចខាងក្រោម ៖
-ប្រវែងប្រដាប់ភេទបុរស ដែលវាស់នៅពេលទន់ មានប្រវែងប្រហែល ៩ ទៅ ១០សង់ទីម៉ែត្រ និងនៅពេលរឹង មានប្រវែងប្រហែល ពី១២,៩ ទៅ ១៥សង់ទីម៉ែត្រ។ នេះជាទំហំធម្មតា របស់ប្រដាប់ភេទបុរស។
-ប្រវែងប្រដាប់ភេទបុរស ដែលត្រូវបានគេចាត់ទុកថាតូច គឺនៅពេលវារឹង មានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។ តាមការស្ទង់មតិលើបុរស ចំនួន១.០០០នាក់ មានតែ ៦នាក់ប៉ុណ្ណោះ ដែលមានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។
ប្រដាប់ភេទធំ ឬតូចមិនសំខាន់ ប៉ុន្តែត្រូវមានភាពជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមានប្រដាប់ភេទតូចខុសខ្នាត មិនចាំបាច់មានការភ័យព្រួយបារម្ភនោះឡើយ សំខាន់អ្នកត្រូវបានភាពជឿជាក់លើខ្លួនឯង ហើយត្រូវចង់ចាំថា ការរួមភេទ ដែលឈានដល់ចំណុចជោគជ័យ គឺការបបោសអង្អែល អនាម័យប្រដាប់ភេទ និងការរួមរ័ក បានរយៈពេលយូរ។
យល់ដឹងពីចំណុចសំខាន់ៗ ដែលត្រូវធ្វើការវាយលុក
ចំណុចរំញោចផ្លូវអារម្មណ៍របស់ស្រ្តី មិនមែនស្ថិតនៅចំណុចស្រៀវស្រើប តែម៉្យាងនោះទេ សំខាន់បុរសត្រូវធ្វើការវាយលុក ឲ្យបានច្រើនចំណុច ដែលស្ត្រីពេញចិត្ត ឬអាចឈានដល់ ចំណុចកំពូលជាមួយគ្នាបាន។
បើតាមការស្រាវជ្រាវ បានឲ្យដឹងថា ប្រវែងប្រដាប់វែងរបស់បុរស មិនបានធ្វើឲ្យស្រ្តី មានការពេញចិត្តនោះឡើយ ព្រោះទំហំធំ និងវែង បានធ្វើឲ្យមានការកកិតខ្លាំង នៅពេលធ្វើចលនារុញចេញចូល បង្កើតឲ្យមានការឈឺចាប់។ អ្នកត្រូវចង់ចាំថា ចំណុចស្រៀវស្រើប របស់ស្រ្តីស្ថិតនៅ មាត់រន្ធប្រដាប់ភេទផ្នែកខាងលើ មានជម្រៅប្រហែលជា ២,៥ ទៅ ៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។
យល់ដឹងពីភាពគ្រោះថ្នាក់
នៅពេលដែលបុរសដឹងថា ប្រដាប់ភេទធំ និងវែង មានប្រយោជន៍ និងអាចផ្គាប់ចិត្តស្ត្រី មានបុរសជាច្រើន បានទៅចាក់ថ្នាំពង្រីកឲ្យធំនោះ វាមិនមានផលល្អនោះទេ ព្រោះកន្លងមក មិនមានបុរសណាមួយ ទទួលបានលទ្ធផលល្អឡើយ ផ្ទុយទៅវិញបានធ្វើឲ្យបុរសខ្លះ ត្រូវខូចប្រដាប់ភេទ និងអ្នកខ្លះទៀតបានស្លាប់ទៀតផង៕
Looking Today

Thursday, October 31, 2013

ស្បែកភ្លឺរលោង​ដោយ​សារ​ចេក​

ម៉ាសបិទមុខដែលអាច ធ្វើឡើងពីផលិតផល ធម្មជាតិ ដូចជាបន្លែ និង ផ្លែឈើមួយចំនួន ដែលអ្នកអាចរកបាន នៅក្នុងទូរទឹកកក របស់អ្នក អាចធ្វើឲ្យស្បែក របស់អ្នក មានសភាពទន់នឹងភ្លឺរលោង។ ជាមួយគ្នានេះដែរ អ្នកក៏អាចយកចេក មកបិទលើផ្ទៃមុខ ដោយវាអាចផ្តល់ នូវអត្ថប្រយោជន៏ យ៉ាងច្រើនក្នុងការថែរក្សា ស្បែករបស់អ្នក។
ផ្តល់ភាពសំណើមដល់ស្បែក
• ការយកចេក មកបិទមុខអាចធ្វើឲ្យ ផ្ទៃមុខរបស់អ្នក មានសំនើម និងធ្វើឲ្យមានសភាព ទន់ល្មើយ។
កំចាត់កោសិកាចាស់ៗ
• ការបិទមុខដោយចេក អាចជួយជំរុះចោលកោសិកាដែលងាប់ចោល និងធ្វើឲ្យស្បែកមុខមើលទៅមានសភាពស្រស់ថ្លា។
ការពារការកើតមុន
• វាជួយឲ្យស្បែកមុខ មានខ្លាញ់មានសំណើម ពីព្រោះមុនអាចកើតឡើង ដោយសារផ្ទៃមុខមាន សភាពស្ថួតខ្លាំងពេក។
ការពារស្នាមជ្រីវជ្រួញ
• វាជួយការពារស្បែក កុំឲ្យមានភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ។
ការពារការរលាកដោយកម្តៅថ្ងៃ
• វាជាជំនួយក្នុងការ ការពារកម្តៅថ្ងៃ ពីព្រោះចេកគឺសំបូរ ទៅដោយសារធាតុ ប្រឆាំងនិង អុកស៊ីតកម្មដែល សារធាតុអុកស៊ីតកម្មនេះ អាចធ្វើឲ្យស្បែកមាន ភាពជ្រីវជ្រូញ៕

ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង

HealthCambodia.com » សុខភាព » សំណួរចម្លើយ » ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង
 
















ប្ដី​របស់​នាងខ្ញុំ​តែងតែ​ព្យាបាល​ដោយ​ ទិញថ្នាំ​លេប​ដោយ​ខ្លួនឯង​ជាច្រើន​គ្រាប់ ច្រើនមុខ​ដោយគ្មាន​វេជ្ជបញ្ជា។ ពេល​ពិនិត្យ​ឈាម លទ្ធ ផល​បានបញ្ជាក់​ថាគ្រាប់​ឈាមស​នៅក្នុង​ខ្លួន​របស់គាត់​ថយចុះ និងខ្វះ​យ៉ាងច្រើន។ គ្រូពេទ្យ​និយាយ​អំពី​ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង និង​មហារីក​ខួរឆ្អឹង​ខ្នង។ តើមាន​វិធី​ព្យាបាល​ឱ្យជា​សះស្បើយ​ឬទេ?
លោក​ស្រី ហ.ស.ថ អាយុ​៤៥ឆ្នាំ ខេត្ដបាត់ដំបង
វេជ្ជបណ្ឌិត​យើងៈ 
ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង ដែល​ខ្មែរយើង​និយម​ហៅថា​មហារីក​ខួរឆ្អឹងខ្នង​នោះ បណ្ដាល​មកពី​ខួរឆ្អឹងខ្នង​បាត់បង់​លទ្ធភាព​ផលិត​កោសិកា​គ្រាប់ឈាម ជាពិសេស​គ្រាប់ឈាម​ក្រហម គ្រាប់​ឈាមស និង​គ្រាប់ឈាម​ផ្លាកែត។ ករណី​ស្វាមី​របស់​លោកស្រី​ប៉ះពាល់តែ​គ្រាប់ឈាម​មួយ​មុខ គឺ​គ្រាប់​ឈាមស។ កម្រិត​ស្រាល ឬ​ធ្ងន់ធ្ងរ​របស់ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង អាស្រ័យ​ទាំងស្រុង​ទៅលើ​មូលហេតុ​បង្ករោគ ជួន​អាច​បណ្ដាល​មកពី​ជម្ងឺបង្ក​ដោយ​មេរោគ​ណាមួយ ជួន​បណ្ដាល​មកពី​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំច្រើន​មុខ ដូចជា​ការ​ព្យាបាល​ជម្ងឺមហារីក​ដោយថ្នាំ ការ​ប្រើប្រាស់​ថ្នាំ​ផ្ដេសផ្ដាស​ជាដើម។ កាលណា​ហេតុផល​ជម្ងឺ​ជាក់លាក់​ត្រូវបាន​ព្យាបាល​ត្រឹមត្រូវ នោះ​បរិមាណ​គ្រាប់ឈាម​សនឹងអាច​ឡើងទៅ​កម្រិត​ធម្មតា​វិញ។ ក្នុង​ករណី​ស្វាមី​របស់​លោកស្រី ការ​ពិនិត្យ​វិភាគឈាម​ល្អិតល្អន់​ត្រឹមត្រូវ​មួយត្រូវ​ធ្វើឡើង។ ព្រោះថា​ករណីខ្វះ​គ្រាប់ឈាម​ស មិនមែន​សុទ្ធតែ​បណ្ដាល​មកពី​ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អាច​បណ្ដាល​មកពីជម្ងឺ​ផ្សេងទៀត។ ជាទូទៅ​ក្រោយពី​ការ​ព្យាបាល​មូលហេតុ​មកគ្រាប់​ឈាមស​ចាប់ផ្ដើម​ឡើងមក​ធម្មតា​ វិញ។ បើកង្វះ​គ្រាប់ឈាមស​នេះមាន​រយៈពេល​អូស​បន្លាយ​យូរ ជួនអាច​តម្រូវឱ្យ​មាន
ការ​បញ្ចូល​ឈាម។ បើក្នុង​ករណី​ជម្ងឺ​ខូចខួរ​ឆ្អឹងខ្នង គឺ​មានតែការ​ព្យាបាល​ដោយ​ផ្សាំប្ដូរ​ខួរឆ្អឹងខ្នង​តែប៉ុណ្ណោះ។ ករណី​ជម្ងឺ​ស្វាមី​របស់​លោកស្រី​ត្រូវ​សាកសួរ​ជាមួយ​គ្រូពេទ្យ​ដែល​កំពុង​ ព្យាបាល​គាត់ ហើយ​មានតែ​គ្រូពេទ្យ​ព្យាបាល​ទេ ទើបអាច​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជម្ងឺ​របស់​គាត់បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Wednesday, October 30, 2013

វិធី​បន្តឹង​ស្បែកមុខ​បែប​កូរ៉េ​​​​មាន​លក្ខណៈ​​ធម្មជាតិ​ប្រឈម​គ្រោះថ្នាក់​ទាប​បំផុត

131030_22a
ផ្ទៃមុខ​បុរស​ស្ត្រី​គ្រប់​រូប​មាន​ការ​វិវត្ត​គួរ​ឲ្យ​កត់សម្គាល់​ពេល​ ឈាន​ដល់​វ័យ​ ៣០ ​ឆ្នាំ ទោះ​បី​ជា​យើង​ធ្វើការ​ព្យាបាល ឬ​ប្រើប្រាស់​ផលិតផល​យ៉ាង​ណា​ក៏​ដោយ។
បញ្ហា​ចម្បង​របស់​ផ្ទៃមុខ​ដែល​ឈាន​ទៅ​រក​ជ្រេ​នោះ​គឺ​ស្បែក​របស់​យើង​តែង ​យារ​ចុះ ការ​លេច​ស្នាម​ជ្រីវជ្រួញ​នៅ​ក្បែរ​បបូរ​មាត់ ឬ​ក៏​ការ​យារ​ធ្លាក់​នូវ​ស្បែក​ក្រោម​ថ្គាម​ជាដើម។ បញ្ហា​ទាំងនេះ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ក្នុង​ករណី ដែល​យើង​បាត់បង់​ជាតិខ្លាញ់​ក្រោម​ស្បែក ឬ​ទទួល​សម្ពាធ​ពី​ការងារ​ច្រើន ការ​អត់​ងងុយ ឬ​បញ្ហា​ស្រេ្តស​ជាដើម។
ដើម្បី​ធ្វើការ​កែប្រែ​នូវ​បញ្ហា​ទាំងនេះ មនុស្ស​មួយ​ចំនួន​បាន​ងាក​ទៅ​រក​វិធីសាស្ត្រ​វះកាត់​បណ្តឹង​ស្បែកមុខ។​ទោះ​ ជា​ការ​វះកាត់​នេះ​ហុច​លទ្ធផល​ខ្ពស់​ក៏ដោយ ក៏​វា​ជា​ការ​វះកាត់​មួយ​ប្រឈម​គ្រោះថ្នាក់​ផង​ដែរ។ ការ​វះកាត់​តម្រូវ​ឲ្យ​យក​ស្បែក​ដែល​លើស​ចេញ និង​បន្តឹង​ស្បែក​តាមរយៈ​ការ​ដេរ​ភ្ជាប់​ប្រព័ន្ធ​សាច់ដុំ​ក្រោម​ស្បែក។
ដោយ​ទំនោរ​នៃ​ការ​ថែរក្សា​សម្ផស្ស​បច្ចុប្បន្ន​ងាក​ទៅ​រក​វិធីសាស្ត្រ​ ពុំ​វះកាត់ ដោយសារ​តែ​មនុស្ស​ជាច្រើន​ពុំ​ហ៊ាន​ទទួល​ការ​វះកាត់ ឬ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​សម្រាក​ព្យាបាល។
ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្រៅពី​ល្បី​បទ​កាងណាម​ឥឡូវ​នេះ​បាន​ធ្វើឲ្យ​ ពិភពលោក​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​បច្ចេកទេស​កែសម្ផស្ស​ដោយ​ប្រើប្រាស់​ ខ្សែ​វេជ្ជសាស្ត្រ​Ultra V-Lift នេះ។
វិធីសាស្រ្ត​ម៉្យាង​ដែល​មាន​ប្រសិទ្ធភាព និង​មិន​ចាំបាច់​ធ្វើការ​វះកាត់​នោះ​គឺជា​ប្រភេទ​ការ​បន្តឹង​ស្បែកមុខ​ដោយ​ ខ្សែ​វេជ្ជសាស្រ្ត Ultra V-Lift។
បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ការ​ព្យាបាល​ដោយ​ប្រើ​ខ្សែ​វេជ្ជសាស្ត្រ​អាច​បំបាត់​នូវ​ស្នាម​ជ្រីវជ្រួញ​ ជុំវិញ​ផ្ទៃមុខ និង​ព្យាបាល​ស្បែក​យារ​ធ្លាក់​ហើយ​ការ​ឈប់​សម្រាក​ពី​ការងារ និង​មិន​បន្សល់​ទុក​នូវ​ស្នាម​ដូច​ការ​វះកាត់​ឡើយ។
វេជ្ជបណ្ឌិត​ឯកទេស ហាន់ ជីនខ្វុន បាន​បង្កើត​នូវ​ប្រព័ន្ធ​ម្យ៉ាង ដោយ​គាត់​ចាក់​បញ្ចូល​ខ្សែ​វេជ្ជសាស្ត្រ​នៅ​ក្រោម​ស្បែក​ដើម្បី​ជួយ​បង្កើន​ ភាព​តឹងណែន បង្កើន​ទំហំ​ផ្ទៃមុខ និង​បំបាត់​នូវ​ស្នាម​ជ្រីវជ្រួញ។ វា​គឺជា​ប្រភេទ​ខ្សែ​ដែល​អាច​ស្រូប​រលាយ​ទៅ​វិញ​ដូច​ខ្សែ​វេជ្ជសាស្រ្ត​ដែល​ យើង​ប្រើប្រាស់​នៅក្នុង​ការ​វះកាត់​ដូច្នោះ​ដែរ។ ក្រោយពេល​ដែល​ខ្សែ​ទាំងនោះ​បាន​ស្រូប​ទៅ​វិញ​ហើយ​ស្បែក​ដែល​យារ​ធ្លាក់​របស់ ​យើង​នៅ​តែ​រក្សា​ទីតាំង​របស់​វា​បាន​ល្អ​ពី​៨​ខែ​ទៅ​១​ឆ្នាំ។ វិធីសាស្ត្រ​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ឡើង​នូវ​ប្រព័ន្ធសរសៃ​ឈាម​ ក្នុង​ស្បែក ជំរុញ​ការ​បណ្តុះ​កោសិកា​ឡើង​វិញ និង​បង្កើន​បរិមាណ​កូឡា​ហ្សែន​ដែល​ជា​សារធាតុ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ ហាប់ណែន​ពុំ​ជ្រីវជ្រួញ។
ជា​ធម្មតា​វិធីសាស្រ្ត​នេះ​គឺ​អនុវត្ត​ដោយ​ត្រូវការ​ពេលវេលា​ប្រមាណ​៣០​ នានី​អាស្រ័យ​ទៅ​តាម​ទីកន្លែង​នៃ​ការ​ព្យាបាល និង​បទពិសោធ​របស់​វេជ្ជបណ្ឌិត​ផ្ទាល់។ វា​ពុំ​មាន​ផលវិបាក​ណា​មួយ​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ​ក្រៅ​ អំពី​ការ​ធ្វើឲ្យ​ភាព​រមាស់ ឬ​ហើម​បន្តិចបន្តួច ដែល​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ។ យើង​ក៏​ពុំ​ត្រូវការ​ពេល​ឈប់​សម្រាក​ពី​ការងារ​ដែរ ពោល​គឺ អ្នក​ព្យាបាល​អាច​វិល​ទៅ​ធ្វើការ​វិញ​បាន​ក្រោយ​ពី​ការ​ព្យាបាល។
ចំពោះ​លទ្ធផល យើង​អាច​សម្គាល់​ឃើញ​ភ្លាម​ក្រោយពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​វិធីសាស្រ្ត។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​ទេ។ លទ្ធផល​ដែល​ធ្វើ​ស្បែក​មុខ​តឹងណែន​គឺ​អាច​សង្កេត​ឃើញ​ថែម​ទៀត​នៅ​ប្រមាណ​២​ឬ ​៣​សប្ដាហ៍​ក្រោយ ហើយ​វា​នឹង​បន្ត​រហូត​បាន​ពី​១​ទៅ​២។ ខុស​ពី​ការ​វះកាត់ ដែល​បន្សល់​ទុក​នូវ​ស្លាកស្នាម​ខ្លះ​ៗ តំបន់​ដែល​ទទួល​ការ​ព្យាបាល​មាន​លក្ខណៈ​ធម្មជាតិ ដោយ​ស្បែក​ពុំ​តឹង​ខ្លាំង​ពេក​ដូចជា​ការ​វះកាត់​បន្តឹង​ស្បែក​ឡើយ។
ការ​ប្រើ​ខ្សែ​វេជ្ជសាស្ត្រ​បន្តឹង​គឺ​អាច​អនុវត្ត​បាន​នៅ​គ្រប់​ ទីកន្លែង​លើ​ផ្ទៃមុខ និង​ដង​ខ្លួន ដូចជា​លើ​ដៃ និង​ទ្រូង​ជាដើម។ សព្វថ្ងៃ​វិធីសាស្រ្ត​នេះ​កំពុង​ពេញនិយម​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​រួមមាន ជប៉ុន ថៃ ឥណ្ឌា វៀតណាម និង​រុស្ស៊ី​អស់​រយៈពេល​២​ឆ្នាំ​ហើយ។
វេជ្ជបណ្ឌិត ហាន់ ជីនខ្វុន ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​អ្នក​ឯកទេស​ដ៏​មាន​ស្នាដៃ​ក្នុង​ការ ​បង្កើត​វិធីសាស្ត្រ​បន្តឹង​ស្បែក​មុខ​ដែល​គ្មាន​ភាព​ស្មុគស្មាញ និង​មិន​ប្រឈម​គ្រោះថ្នាក់។
ការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ផស្ស​គឺ​រឹត​តែ​ចាំបាច់​ ទៀត ដើម្បី​ទទួល​បាន​នូវ​ការ​ពិនិត្យ​ហ្មត់ចត់ ក្នុង​ការ​ព្យាបាល។ សម្រាប់​ការ​ផ្ដល់​ប្រឹក្សា​ស្ដីពី​បញ្ហា​សម្ផស្ស​លោក​អ្នក​អាច​ទាក់ទង​ គ្លីនិក Pearl Medical Center តាម​លេខ​០៨៨ ៣៣ ៧៧ ៧៧៧ និង​វិបសាយ www.pearlmedicalcenter.net៕

Sunday, October 27, 2013

ប្រាជ្ញអាង​ប្រាជ្ញា រមាសអាងបន្លា ខ្លា​អាង​ព្រៃ ដំរី​អាងនោម ត្រីអាង​ទឹក ទានហាន​អាងសឹក ប្រមឹក​អាង​ពែង ប្រទេ​ស​ទាំ​ង 10 ដែ​ល​មា​ន​រូ​ប​រា​ង​និ​ង​ស​ណ្ឋា​ន​គួ​រ​ឲ្យ​ក​ត់សម្គាល់​និ​ង​ចា​​ប់​​អា​រ​ម្ម​ណ៍​បំ​ផុ​ត​ មូល​ហេតុ​ ៦​ យ៉ាង​ ដែល​មនុស្ស​ត្រូវ​ការ​ដេក​លង់​លក់​ស្កប់​ស្កល់ លំ​ហាត់​ប្រាណ​​ធ្វើ​ឲ្យ​​សុដន់​​ស្រស់​ស្អាត​​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់

សព្វថ្ងៃនេះ ស្ត្រីដែល​ចាត់ទុកថា​ ជាអ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ​ គឺ​សុដន់​ដែលមាន​ទ្រទ្រង់ ​ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត​ សុដន់​ គួរតែ​មាន​សភាព​មូល​ក្បំ ​ជាមួយ​ភាព​រលាស់ នឹង​មាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់​ គឺ​ទ្រទ្រង់​របស់​វា​។

កីឡា ​ ដែល​អាច​ជួយ​ធ្វើឲ្យ​សុដន់​ស្អាត​ គឺកីឡា​ហែល​ទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​ហែល​ទឹក​ ក៏​មិន​ថ្វី​ដែរ អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​វិញ​ ប្រកបដោយ​ប្រសិទ្ធិភាព​ ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូច​ខាងក្រោម ​៖

១. លំ​ហាត់ប្រាណ​រុញច្រាន​

ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត​ សម្រាប់​ធ្វើ​ឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យក​ដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង​ តាម​ដែល​អាច​ធ្វើបាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែលៗ​ដូចគ្នា​។​
២. លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​
​ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅ​ក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក ​(​បាតដៃ​ឆ្វេង​ប៉ះ​កែង​ដៃស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង។​

៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​

​ស៊ក​ម្រាមដៃ​ចូលគ្នា​ ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូលគ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត​ ឱ្យបាន ៨ ទៅ ១០ ដង​។​
៤. ការបញ្ចប់​លំ​ហាត់ប្រាណ ​ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ​ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ ​មួយចំនួន
វិធី​ដ៏​ល្អ​បំផុត ​ក្នុង​ការបញ្ចប់​លំ​ហាត់ប្រាណ ​ធ្វើឱ្យ​សុដន់​ស្អាត គឺ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម ​ដូច​ជា យក​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះ​ឡើង​ក្នុង​ផ្ទះ​អ្នក​ឱ្យ​បាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។
គួរបញ្ជាក់ថា ធ្វើ​យ៉ាង​ដូចនេះ វា​អាច​ជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក ​មាន​សភាព​ធូរស្រាល ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន យ៉ាងហោច​ណាស់​ អ្នក ​គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់​ ជាមួយ​ការ​ដាក់​សៀវភៅ​នៅលើ​ក្បាល​វិញ៕​