ស្របពេលគ្នានេះដែរ ស្នងការរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំមួយដើម្បីស្វែងរកដំណោះស្រាយនៅម៉ោងប្រមាណ ២រសៀល។
កម្មករឈ្មោះ ប៊ុន ឈាន ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ការជុំគ្នាជាថ្មីឡើងវិញ ក្រោយពីប៉ះទង្គិចជាមួយសមត្ថកិច្ចកាលពីថ្ងៃទី១២ វិច្ឆិកា នៅប៉ែកខាងលិចគល់ស្ពានស្ទឹងមានជ័យ គឺដើម្បីទាមទារឲ្យជំនាញពាក់ព័ន្ធ អនុវត្តការសន្យារបស់ខ្លួនជូនកម្មករឲ្យបានឆាប់។ លោកបានឲ្យដឹងថា មកដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ កម្មករបានរំសាយអស់ជាបណ្ដើរៗហើយ នៅសេសសល់ប្រមាណជិត ២០០នាក់ប៉ុណ្ណោះ។
ដោយឡែកមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែលតាមដាននៅស្នងការរាជធានីភ្នំពេញ វិញ បានឲ្យដឹងថា ស្នងការរាជធានីភ្នំពេញ បានពន្យារពេលនៃការចរចាដើម្បីរកដំណោះស្រាយអ្នកដែលត្រូវចាប់ ខ្លួនប្រមាណ ៣០នាក់ ទៅម៉ោង ២រសៀលវិញ ដោយពុំមានមូលហេតុ។
សូមរង់ចាំអាន ព័ត៌មានUpdate
ប្រភពពី វិទ្យុអាស៊ីសេរី…
No comments:
Post a Comment