ស្ត្រីឈ្មោះ ឡ ផ អាយុ ៥២ឆ្នាំ ជាប្រពន្ធជនជាប់ចោទបានឲ្យដឹងថា រូបគាត់មានកូន៥នាក់ ជាមួយប្តីមុនគឺប្រុស ៤ស្រី១ ហើយជាប់ចោទឈ្មោះ ហែម ពេជ្រ អាយុ ៥៧ឆ្នាំ បានគ្នាជាប្តីប្រពន្ធរយៈពេល ១២ឆ្នាំហើយ តែមិនមានកូនចៅនោះទេ។ កាលពីកូនស្រីគាត់នៅអាយុ ៩ឆ្នាំ គាត់ក៏ធ្លាប់បានឃើញ ឈ្មោះ ហែម ពេជ្រ មានបំណងមិនល្អ បៀតបៀនលើរូបរាងកាយ កូនរបស់គាត់ម្តងរួចមកហើយ ដែលគាត់បានទៅទាន់ឃើញផ្ទាល់នឹងភ្នែក។
នៅថ្ងៃកើតហេតុស្ត្រីជាប្រពន្ធ មិនបាននៅផ្ទះទេ នៅពេលមកដល់ផ្ទះវិញវេលាម៉ោង ៦ល្ងាចថ្ងៃទី២៩ ខែតុលា កូនស្រីរបស់គាត់ឈ្មោះ ឡ ស ភ អាយុ ២១ឆ្នាំ ដែលជាកូនទី៤ បាននិយាយប្រាប់ថា ឪពុកចុងស្រវឹងបានចាប់នាងរំលោភ កាលពីម៉ោង ៤និង១០នាទីល្ងាច តែមិនបានស៊ីជំរៅនិងសម្រេចទេ ព្រោះនាងបានរើបម្រះរួច។ ដោយទ្រាំមិនបានចំពោះ ការបំពារបំពានជាញឹកញាប់បែបនេះ នាងនិងម្តាយបាន នាំគ្នា ទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ឲ្យចាប់ខ្លួនគាត់ឈ្មោះ ហែម ពេជ្រ តែម្តងទៅ។
យ៉ាងណាក៏ដោយជនជាប់ចោទឈ្មោះ ហែម ពេជ្រ បានប្រកែកថា គាត់មិនបានចាប់រំលោភកូន ដូចការចោទប្រកាន់នោះទេ គឺនៅពេលស្រវឹងគាត់គ្រាន់តែ ដួលពីលើកូនប៉ុណ្ណោះ។ ស្ត្រីរងគ្រោះបានបញ្ជាក់ថា ឈ្មោះ ហែម ពេជ្រ បានធ្វើសកម្មភាព ចាប់រំលោភនាង តែមិនបានដល់ទីជម្រៅនោះទេ ព្រោះនាងរើបម្រះរួច ហើយពេលនោះឈ្មោះ ហែម ពេជ្រ ស្រវឹងស្រាផង ទើបធ្វើអ្វីនាងមិនកើត៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
No comments:
Post a Comment