Monday, May 27, 2013

Ford បុក Viva ពេញទំហឹងនៅកាំកូស៊ីធី ស្លាប់ ១ នាក់យ៉ាងអណោចអធមបំផុត

2 ម៉ោងមុន |ប្រភព ដោយ ៖
ព័ត៌មាន​បឋម​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បាន​កើតឡើង​នៅ​ម្ដុំ​តំបន់​កាំ​កូ​ស៊ី​ធី​ ត្រង់​ផ្លូវ​ចូល​ទៅ​កាន់​បុរី​អង្គរ​ភ្នំពេញ​ ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​ក្បាល​ ធ្ងន់ធ្ងរ​ និង​បាត់បង់​អាយុជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ បង្ក​ឡើង​ដោយ​រថយន្ដ​ Ford​ មួយ​គ្រឿង​ មាន​ស្លាក​លេខ​ ភ្នំពេញ​ 2D-6388​ បាន​បើក​ទៅ​បុក​ម៉ូតូ​ Viva​ ដែល​មាន​ស្លាក​លេខ​ ភ្នំពេញ​ 1BQ-1177​ ពេញទំហឹង​លាន់លឺ​ដូច​រន្ទះ​ ។​
គេ​មិន​ទាន់​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ និង​ភិនភាគ​របស់​ជន​រង​គ្រោះ​នៅឡើយ​ទេ​ ។​ គូសបញ្ជាក់​ថា​ ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ ម្ចាស់​រថយន្ដ​បង្កហេតុ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​ជន​រង​គ្រោះ​ និង​រថយន្ដ​របស់​ខ្លួន​នៅ​ទីកន្លែង​កើតហេតុ​ ។​ បច្ចុប្បន្ន​ សាច់ញាតិ​ និង​ក្រុម​គ្រួសារ​របស់​បុរស​រង​គ្រោះ​មាន​វត្ត​មាននៅ​ទីតាំង​កើតហេតុ​ហើយ​ ។​ ក្នុង​ករណី​នេះ​ត្រូវការ​កងកម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជា​បន្ទាន់​ ។​
abcnonstop-breakingnews-trafficaccident (2)

No comments:

Post a Comment