Thursday, May 30, 2013

ឆ្នាំ​២០១២​ កម្ពុជា​ចំណាយ​ថវិកា​ប្រ​យុ​ទ្ឋ​និង​អេ​ដស៍​អស់​ប្រមាណ​ជាង​៥៣​លាន​ដុល្លារ​

16 នាទីមុន | ដោយ ៖
​ភ្នំពេញ​៖​ កម្ពុជា​បាន​ចំណាយ​ថវិកា​ក្នុង​ការ​ប្រ​យុ​ទ្ឋ​និង​អេ​ដស៍​ជាង​៥៣​លាន​ ដុល្លា​សហរដ្ឋអាមេរិក​ សម្រាប់​ឆ្នាំ​២០១១-២០១២​ហើយ​បើ​ធៀប​នៅ​ក្នុង​ឆ្នាំ​២០១០-២០១១​ មាន​ជាង​ ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​។​ នេះ​បើ​តាម​ល​ទ្ឋ​ផល​នៃ​ការ​អង្កេត​ជាតិ​ ស្តី​ពី​ ការ​ចំណាយ​ប្រ​យុ​ទ្ឋ​និង​អេ​ដស៍​លើក​ទី​៤​ ក្នុង​ឆ្នាំ​២០១១-២០១២​ ។​

2
ថ្លែង​ក្នុង​ “​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​ ល​ទ្ឋ​ផល​នៃ​ការ​អង្កេត​ជាតិ​ការ​ចំណាយ​លើ​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​ លើក​ទី​៤​ ឆ្នាំ​២០១១-២០១២​នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៣​ នា​ស​ណ្ឋា​ គារ​ ហ៊ី​ម៉ា​វា​រី​ លោក​ ស៊ឹ​ម​ គឹ​ម​សែន​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​នឹង​ជំងឺអេដស៍​បាន​ថា​ សរុប​ ទាំង​ថវិកាជាតិ​ និង​អន្តរជាតិ​ គឺ​មិន​មានការ​ខុស​គ្នា​ច្រើន​ធៀប​ទៅ​នឹង​ជុំ​មុនៗ​ទេ​ គឺ​វា​ មាន​ ន័យ​ ថា​ កម្ពុជា​ ហាក់​ ដូច​ជា​មាន​ចេរភាព​លើ​ទំហំ​ថវិកា​សម្រាប់​ចំណាយ​ ទៅ​លើ​ជំងឺ​ អេ​ដស៍​។​ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ថវិកា​ជំនួយ​អន្តរជាតិ​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ ជាមួយ​រាជ​ រ​ដ្ឋា​ ភិ​បាល​កម្ពុជា​វិញ​គឺ​ ជា​ រៀង​រាល់​ឆ្នាំ​មាន​រហូត​ដល់​ជាង​ ៦០​លាន​ដុល្លា​អា​មេ​រិ​ក​ ពោល​គឺ​គ្រាន់​ តែ​ថវិកា​ជំនួយ​តែ​ ប៉ុណ្ណោះ​។​

​លោក​បាន​បន្ត​ថា​ គំលាត​ថវិកា​រវាង​ថវិកា​ចុះបញ្ជី​ និង​ថវិកា​ចំណាយ​លើ​ការ​ឆ្លើយ​តប​នេះ​ គឺ​ មាន​គំលាត​ធំ​ណាស់​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ យើង​នៅ​មានការ​ខ្វះខាត​ ចន្លោះ​ក្នុង​ ការ​ ប្រមូល​ទិន្នន័យ​ ឬ​អាច​ជា​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ប្រើប្រាស់​មិន​ទាន់​បាន​ ទូលំ​ទូ​លា​ យ​ឬ​ដោយសារ​ដៃគូ​របស់​យើង​មួយ​ចំនួន​មិន​ចង់​បង្ហាញ​ពី​របាយការណ៍​ចំណាយ​ ទាក់ទង​និង​ការ​ចំណាយ​ទៅ​លើ​ការ​គ្រប់គ្រង​រដ្ឋបាល​ ការ​ចំណាយ​ទៅ​លើ​ប្រាក់បៀវត្ស​។​

​លោកស្រី​ Marie-OdileEmond​នាយក​កម្មវិធី​ប្រ​យុ​ទ្ឋ​និង​ ជំងឺអេដស៍​ អង្គ​ ការ​សហប្រជាជាតិ​ ប្រចាំ​កម្ពុជា​ ក៏​បាន​មាន​ប្រសាសន៍​ថា​ ល​ទ្ឋ​ផល​ដែល​បាន​មក​ពី​ការ​អង្កេត​ ស្តី​ពី​ ការ​ចំណាយ​ ទៅ​លើ​ការ​ឆ្លើយ​តប​ជាតិ​ប្រ​យុ​ទ្ឋ​និង​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​កន្លង​មក​ និង​ទាំង​ពេល​នេះ​ បាន​ផលិត​ចេញ​នូវ​ព័​ត៌​មា​ ន​ដែល​មាន​តម្លៃ​ស​ ម្រា​ប់​ប្រើប្រាស់​ ក្នុង​ការ​ តាមដាន​ ពី​ ប្រ​សិ​ទ្ឋ​ ភាព​នៃ​ការ​ចំណាយ​ក្នុង​ការ​អនុវត្ត​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​ទូលំទូលាយ​ និង​ពហុ​វិស័យ​ឆ្លើយ​ត​ ប​ទៅ​និង​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​ និង​ប្រើប្រាស់​ផង​ ដែរ​សម្រាប់​ ការ​ រៀបចំ​ផែនការ​ថ​ វិកា​ និង​ការ​ស្វែងរក​កា​គាំទ្រ​ដល់​ការ​ធ្វើ​ចលនា​ប្រភព​ធនធាន​ជាតិ​ និង​ អន្តរជាតិ​ឲ្យ​កាន់​ តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ថែម​ទៀត​។​

4
​លោក​ តែង​គ​ន្ឋី​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​នឹង​ជំងឺអេដស៍​ ក៏​បាន​លើក​ឡើង​ ដែរ​ថា​ ជំងឺអេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​ ឲ្យ​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​ មោ​នៈ​ តាម​ រយៈ​ការ​កាត់​បន្ថយ​អត្រា​ផ្ទុកមេរោគ​អេ​ដស៍​ ឲ្យ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ពី​អត្រា​ខ្ពស់​បំផុត​ ១.២​ ភាគរយ​ ក្នុង​ឆ្នាំ​២០១៣​ មក​នៅ​ត្រឹមតែ​ ០.៧​ ភាគរយ​ នៅ​ឆ្នាំ​២០១២​ និង​ជា​ពិសេស​ការ​ចូល​ រួម​របស់​លោកស្រី​ MarieOdileEmond​នាយក​កម្មវិធី​ប្រ​យុ​ទ្ឋ​និង​ជំងឺអេដស៍​អង្គការ​ សហ​ប្រ​ ជា​ជាតិ​ប្រចាំ​កម្ពុជា​ ក្នុង​ការ​អង្កេត​ពី​ការ​ចំណាយ​ទៅ​លើ​ការ​ ឆ្លើយ​តប​ជាតិ​ប្រ​យុ​ទ្ឋ​ និង​មេរោគ​ អេ​ដស៍​ និង​ជំងឺអេដស៍​នៅ​កម្ពុជា​តាំងពី​លើក​ទី​មួយ​ រហូត​ដល់​លើក​ទី​បួន​នា​ពេល​ផង​ដែរ​៕​
ដោយ​ចេ​ម​

No comments:

Post a Comment