Thursday, May 30, 2013

អតីតសមមិត្តនួន​ ជា​ និង​សម ខៀវ​ សំ​ផ​ន​ប្រកាស់សុំទោសដល់ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ​


7 នាទីមុន | ដោយ ៖
ភ្នំពេញៈអតីត​ មេដឹកនាំ​កំពូលៗ​ ក្នុង​របប​ខ្មែរក្រហម​ ពីរ​រូប​គឺ​លោក​ នួន​ ជា​ និង​លោក​ ខៀវ​ សំ​ផ​ន​ បាន​ប្រកាស​ សុំ​ទោស​ដល់​ ដើមបណ្តឹង​រដ្ឋប្បវេណី​ និង​ជន​រង​គ្រោះ​ នៅ​ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ នូវ​កំហុសឆ្គង​ដែល​ ខ្លួន​បាន​ប្រព្រឹត្តិ​។​
​លោក​ នួន​ ជា​ អតីត​ប្រធាន​សភា​ប្រជាជន​នៃ​ របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជា​អនុ​លេខា​បក្ស​នៃ​ បក្ស​កុម្មុយនីស្ត​ កម្ពុជា​ បាន​និយាយ​ដោយ​ សំឡេង​ច្បាស់ៗ​នៅ​ក្នុង​ បន្ទប់​សវនាការ​ នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ រឺ​ហៅ​សាមញ្ញ​ថា​ តុលាការ​ខ្មែរក្រហម​ នា​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៣​នេះ​ថា​ ខ្លួន​សុំ​ទទួលខុសត្រូវ​ទាំងអស់​ នូវ​អ្វី​ដែល​បាន​កើត​មាន​ កន្លង​មក​ ក្នុង​សម័យ​កម្ពុជា​ ប្រជាធិបតេយ្យ​ ហើយ​ក៏​មិន​គេចវេស​ទៅ​ណា​នោះ​ទេ​ ហើយ​ ចំពោះ​ខាង​ផ្លូវចិត្ត​លោក​ ទទួលខុសត្រូវ​ទាំងអស់​ ដោយ​ស្មោះ​អស់ពី​ចិត្ត​ផង​ដែរ​។​
show_news
អតីតសមមិត្តនួន​ ជា​
​បងធំ​ទី​២​រូប​នេះ​ បញ្ជាក់​ថា​ ក្នុង​ឋានៈ​ជា​សមាជិក​ម្នាក់​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ លោក​ហ៊ាន​ទទួល​ ខុស​ត្រូវ​ បើ​ទោះបីជា​លោក​បាន​ប្រព្រឹត្តិ​ដោយ​ផ្ទាល់​ឬ​មិន​ដោយ​ផ្ទាល់​ក៏​ដោយ​ តែ​លោក​សោកស្តាយ​ជា​ខ្លាំង​ ចំពោះ​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​កើតឡើង​ដោយ​ចេតនា​ឬ​អ​ចេតនា​ បើ​ទោះបីជា​លោក​បានដឹង​ ឬ​មិនដឹង​ក៏​ ដោយ​ ដោយ​លោក​សុំ​ទទួលខុសត្រូវ​ទាំងអស់​។​
​លោក​ នួន​ ជា​ បន្ត​ថា​«​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ​ ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ គ្រួសារ​សាច់​ ញាតិ​ឪពុក​ម្តាយ​នៃ​ដើម​ បណ្តឹង​និង​ក៏​ដូច​ជា​សាច់ឈាម​របស់ខ្ញុំ​»​។​
​លោក​ នួន​ ជា​ និយាយ​ថា​ «​ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ​»​ ដល់​សាច់ញាតិ​ឪពុក​ម្តាយ​ នៃ​ដើមបណ្តឹង​និង​ «​ក៏​ដូច​ជា​ សាច់ឈាម​ របស់ខ្ញុំ​»​។​
images
អតីតសមមិត្តខៀវ​ សំ​ផ​ន​
​រីឯ​លោក​ ខៀវ​ សំ​ផ​ន​ ក៏​បាន​ថ្លែង​នូវ​ការ​សុំ​ទោស​ ដល់​តំណាង​ដើមបណ្តឹង​ រដ្ឋប្បវេណី​ដែរ​ថា​ «​ជា​ថ្មី​ម្តងទៀត​ខ្ញុំ​ សុំ​ទោស​ លោក​និង​ប្រជាជន​ខ្មែរ​យើង​ទាំងមូល​ដែល​រង​គ្រោះ​ ដោយ​សូម​លំឱនកាយ​គោរព​ ដល់​សាច់ញាតិ​ឪពុក​ ម្តាយ​ បងប្អូន​ដែល​បាន​ចាក​ឋាន​ទៅ​ក្នុង​ក្តី​ឈឺចាប់​ខ្លោចផ្សា​រក​និយាយ​មិន​បាន​ »​។​
​លោក​បន្ត​ថា​ លោក​មិនមែន​ជា​អ្នក​មនោគមន៍វិជ្ជា​នោះ​ទេ​ ហើយ​លោក​ក៏​ជា​អ្នកមាន​ឧត្តមគតិ​ស្នេហា​ជាតិ​ ធ្វើ​យ៉ាង​ ណា​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​ ឲ្យ​បាន​រីក​ចម្រើន​ជឿនលឿន​ និង​ការពារ​ប្រទេស​កម្ពុជា​ឲ្យ​បាន​គង់វង្ស​។​ លោក​មានការ​សោកស្តាយ​ជា​ខ្លាំង​ ដូច្នោះ​ត្រូវ​តែ​ចាប់​ស្តេច​ក្រាញ់​ ដែល​បាន​ប្រព្រឹត្តិ​អំពើ​ ឃោរឃៅ​ឆ្កួត​លេលា​ ទាំងនោះ​យក​មក​ផ្តន្ទាទោស​ ឲ្យ​សាក​សម​ទៅ​តាម​ភាព​ ឃោរឃៅ​របស់​ពួក​គេ​។​
​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា​ បាន​ជន្លៀស​ កាប់សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​ ជិត​៣​ លាន​នាក់​ ព្រមទាំង​បង្អត់អាហារ​ និង​បង្ខំ​ឱ្យធ្វើ​ការ​ហួសកម្លាំង​ ៕​ដោយ៖សំអាត

No comments:

Post a Comment