ស្ថិតនៅភាគខាងត្បូងខេត្តរតនគិរី
គឺខេត្តមណ្ឌលគិរី ជាខេត្តដែលមានប្រជាជនតិចបំផុតនៃប្រទេសកម្ពុជា
ទោះបីជាមានផ្ទៃដីធំធេងក៏ដោយ។
ខេត្តនេះត្រូវបានគេស្គាល់ដោយសារមានភ្នំតូចៗដែលមានព្រៃក្រាស់
ដែលមានទេសភាពខៀវស្រងាត់ និងទឹកជ្រោះដ៏ស្រស់ស្អាត។
ទីក្រុងរបស់ខេត្តនេះគឺ សែនមនោរម្យ។
ទោះបីជាខេត្តដាច់ស្រយាល
មណ្ឌលគិរីធ្វើអោយភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តជាមួយពិភពនៃភាព
ស្ងប់ស្ងាត់និងភាពស្រស់ស្អាត ពិតជាកោតសរសើរខេត្តនេះ។
គេអាចរៀបចំសម្រាប់ដំណើរតាមរទេះគោ (ឬជិះដំរី)
កាត់តាមព្រៃខៀវស្រងាត់ដើម្បីរីករាយនឹងទេសភាពស្រស់ស្អាត
និងខ្យល់អាកាសបរិសុទ្ធ
ដោយមិននិយាយអំពីទឹកជ្រោះដ៏មានទេសភាពស្រស់ស្អាតបំផុតរបស់ប្រទេស
។
ភ្ញៀវមួយចំនួននឹងមានឱកាសត្រាំជ្រោះដ៏កម្រនិងមានទេសភាពស្រស់
ស្អាតស្ថិតនៅក្នុងព្រៃក្រាស់នៃខេត្តមណ្ឌលគិរី។
មណ្ឌលគិរីក៏មានការទាក់ទាញបែបវប្បធម៌មួយចំនួនដែលមិនអាច
បំភ្លេចបាន។
ភ្ញៀវទេសចរជាច្រើនចូលចិត្តឈប់នៅភូមិជនជាតិភាគតិចភ្នង
ដែលគេអាចសង្កេតឃើញវប្បធម៌សម្បូរបែបរបស់ក្រុមកុលសម្ព័ន្ធភ្នំ
ក្នុងតំបន់នេះ។
មានឱកាសជាច្រើនដើម្បីដកពិសោធជីវិតសហគមន៍វប្បធម៌នៅតាមព្រៃភ្នំ
តាមរយៈការរៀបចំ “ការស្នាក់នៅតាមផ្ទះ”
នៅតាមតំបន់សត្វព្រៃដ៏ពិសិដ្ឋភ្នំព្រិច
និងព្រៃអភិរក្សមណ្ឌលគិរី។
No comments:
Post a Comment