ទីក្រុងបាដាដ
ប្រទេសអ៊ីរ៉ាក់៖
កាលពីថ្ងៃចន្ទម្សិលមិញនេះមានការបំផ្ទុះរថយន្តចំនួន ១០
ករណីបានកើតឡើងក្នុងរដ្ឋធានីបាដាដ ដោយក្នុងនោះមនាមនុស្ស
យ៉ាងហោចណាស់ ៣៤ នាក់ស្លាប់និងជាង ១៥៥
នាក់ទៀតរងរបួសធ្ងន់ស្រាល នេះបើតាមប្រភពព័ត៌មានពី ស៊ីនហួរ
បានឱ្យដឹង។
២ ករណីកើតឡើងនៅសង្កាត់ Um al-Maalif
ភាគខាងត្បូងទីក្រុងបាដាដ សម្លាប់មនុស្ស ៦ នាក់និង ៣៤
នាក់រងរបួស។ មួយករណីទៀតកើតឡើងនៅសង្កាត់ Kadhmiyah
ដែលឆក់យកជីវិតមនុស្ស ២ នាក់និងរបួស ៨ នាក់។
ក្នុងនោះក៏មានការបំផ្ទុះជាច្រើនករណីទៀតផងដែរដូចជានៅវិថី
ពាណិជ្ជកម្ម Shorja commercial area សង្កាត់ Baiyaa
និងប៉ុន្មានកន្លែងទៀតដែលបណ្ដាលឱ្យមនុសុ្សស្លាប់សរុប ៣៤
នាក់ក្នុងនោះនៅមានអ្នករបួសចំនួន ១៥៥ នាក់ផ្សេងទៀត។
គ្មានក្រុមណាមួយបានចេញមុខមកទទួលខុសត្រូវលើការបំផ្ទុះ
គ្រាប់បែកទាំងនេះនោះទេ ហើយក៏ប្លែកផងដែរថាក្នុងរយៈពេល ១
ខែចុងក្រោយនេះការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់
កើនឡើងជាលំដាប់ដោយគ្មានក្រុមភេរវករ
ឬក្រុមបះបោរណាចេញមុខប្រកាសថាខ្លួនអ្នកធ្វើសោះឡើយ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា
No comments:
Post a Comment