នារីដែលត្រូវម្តាយចាប់បោកសក់ខាងលើនេះ ឈ្មោះ ស្រីណែត អាយុ១៩ឆ្នាំបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងនិងបុរសជាសង្សាឈ្មោះ ប៉ុល ឡេងអាយុ២០ឆ្នាំ បានបម្រើការងារនៅរោងចក្រ កាត់ដេរមួយកន្លែងនៅម្តុំជម្ពូវ័ន្ត ដោយបានលួចចាប់ចិត្តស្រឡាញ់គ្នាជាង១ឆ្នាំមកហើយ។ នាងបានបន្តរៀបរាប់ទាំងចិត្តក្តុកក្តួលថា ឪពុកម្តាយរបស់នាងមិនបានយល់ព្រមឲ្យពួកនាងទាក់ទងគ្នាឡើយ ហើយជារឿយៗពួកគាត់តែងតែធ្វើការបំបែកបំបាក់នឹងវាយធ្វើបាបមកលើរូប នាងជានិច្ច ព្រោះពួកគាត់មិនចង់ឲ្យនាងស្រលាញ់គ្នា។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដោះស្រាយបានយ៉ាងណានៅឡើយទេ ដោយសារតែ ឪពុកម្តាយ ដើរតួជាអ្នកមានគុណដ៏ធំបំផុតសម្រាប់ជីវិតរបស់កូនៗគ្រប់គ្នា តែដោយឡែក ចំពោះករណីខាងលើនេះ មានមហាជនមួយចំនួនបាននិយាយថា បើទោះបីជាកូនស្រលាញ់គ្នាជាមួយនឹងមនុស្សដែលយើងជាឪពុកម្តាយមិន ពេញចិត្តយ៉ាងណាក៏ដោយ ក៏មិនគួរវាយធ្វើបាបគ្នាយ៉ាងនេះដែរ។ ម្យ៉ាងវិញទៀត ក្នុងនាមយើងជាកូនស្រី បើទោះបីជាស្រលាញ់គ្នាខ្លាំងយ៉ាងណាជាមួយនឹងមនុស្សដែលខ្លួនយើង ស្រលាញ់ ក៏មិនត្រូវប្រព្រឹត្តិសកម្មភាពរត់ស្កាត់ណាត់ជួបគ្នាបែបនេះដែរ។
ឪពុកម្តាយចង់ឲ្យកូនល្អជានិច្ច ដូច្នេះបើយុវជន ឬយុវនារីណាម្នាក់រកឃើញមនុស្សដែលខ្លួនឯងស្រលាញ់ហើយ គួរណាស់ចេះរកដំណោះស្រាយ ឬពីមូលហេតុដែលឪពុកម្តាយគាត់មិនពេញចិត្តដោយសារអ្វី នឹងត្រូវចេះរកផ្លូវកណ្តាលសម្រាប់ដើរ ដើម្បីឲ្យបានតម្រូវចិត្តភាគីទាំងសងខាង ប្រសិនបើយើងមិនចង់បាត់បង់នរណាម្នាក់ ។ ប៉ុន្តែជាក់ស្តែងដូចករណីខាងលើនេះ ឪពុកម្តាយ គាត់ពិតជាមិនត្រូវ ដែលវាយធ្វើបាបកូនតាមសាធារណៈបែបនេះ តែគួរតែប្អូនទាំងពីរនាក់ពិចារណាចំពោះទង្វើដែលប្អូនបានធ្វើតើ ប្អូនបានធ្វើអ្វីគាប់ចិត្តគាត់ជាឪពុកម្តាយអស់ជម្រើសហើយឬនៅ?
ប្អូនជំនះបំណងឪពុកម្តាយឲ្យតែបានជួបមុខ នឹងរស់នៅជាមួយគ្នា តែប្អូនដែលជាកូនស្រី បែរជាមិនណែនាំ នឹងបង្ហាញឲ្យឪពុកម្តាយរបស់ខ្លួនឯងមើលឃើញពីចំណុចល្អ ដូចដែលប្អូនមើលឃើញចំពោះបុរសនោះផង ធ្វើម៉េចគាត់យល់ព្រមឲ្យប្អូនស្រលាញ់គ្នា? ហើយបើប្អូនរកចំណុចផ្តើមដែលឪពុកម្តាយគាត់មិនពេញចិត្តមកពី មូលហេតុអីច្បាស់លាស់ផង ថែមទាំងខ្លួនប្អូនផ្ទាល់មិនបានរកដំណោះស្រាយជាមួយពួកគាត់ថែមទៀត ផ្ទុយទៅវិញប្អូនទាំងពីរបែរជាធ្វើខ្លួនឲ្យពួកគាត់កាន់តែមិន ពេញចិត្តលើសដើម តើគួរឲ្យសមត្ថកិច្ចជួយសម្រួបសម្រួលយ៉ាងម៉េច? ៕ ជោគជ័យ
No comments:
Post a Comment